Freedom of news in the world ,wanted to show the problem in the societies

ជនជាតិខ្មែរកើតនៅលើដីខ្មែរ ត្រូវចេះខំថែជាតិឲ្យបានរុងរឿង កេរ្តិ៍ឈ្មោះជាតិ យើងបានថ្កុំថ្កើង លុះត្រាតែយើងចេះថែរក្សា។ ទោះបីខ្មែររស់នៅប្រទេសណា ចូរកុំភ្លេចថាខ្លួនកើតមកជាខ្មែរ កុំឲ្យបរទេស គេមកបង្វែរ ឲ្យខ្មែរនិងខ្មែរ បែកសាមគ្គីគ្នា ថ្វីបើគេហ៊ានចំណាយ ប្រាក់កាសចាយហូរហៀរយ៉ាងណា ចូរកុំភ្លេច កេរ្តិ៍ឈ្មោះខេមរា រុងរឿងថ្លៃថ្លា តាំងពីបុរាណ ព្រលឹងជាតិនៅគង់វង្សបានយូរ ទាល់តែយើង ស៊ូរួបរួមគ្នាគ្រប់ប្រាណ កសាងជាតិដោយក្តីក្លាហាន នោះជាតិយើងបានស្គាល់ក្តីរុងរឿង។

ខ្មែរស្រឡាញ់ខ្មែរចេះជួយខ្មែរនោះប្រទេសរបស់យើងអាចរីកចំរើនបាន

Tuesday, September 20, 2011

ចិន​ថ្លែង​ប្រឆាំង​ម្ដង​ទៀត​ទៅ​នឹង​ការ​លក់​សព្វាវុធ​របស់​អាមេរិក​ឲ្យ​តៃវ៉ាន់


ប៉េកាំងៈ រដ្ឋ​មន្ត្រី​ការ​បរទេស​ចិន រក្សា​ជំហរ​ប្រឆាំង​របស់​ខ្លួន​ទៅ​នឹង​ការ​លក់​សព្វាវុធ​របស់​អាមេរិក​ទៅ​ ឲ្យ​កោះ​តៃវ៉ាន់ នៅ​មុន​ពេល​​មាន​ការ​រំពឹង​ទុក​ថា ការ​សម្រេច​ចិត្ត​របស់​រដ្ឋបាល​លោក អូបាម៉ា នៅ​សប្ដាហ៍ ទៅ​លើ​ការ​សម្រេច​កែ​លម្អ​​យន្ត​ហោះ​ចម្បាំង​ F-16 មាន​ស្រាប់​របស់​កង​ទ័ព​ជើង​ដែន​កោះ​មួយ​នេះ។
អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ចិន លោក ហុង ឡៃ បាន​ថ្លែង​ប្រាប់​សន្និសីទ​កាសែត​ប្រចាំ​ថ្ងៃ​តូច​មួយ​នៅ​ថ្ងៃ​អង្គារ​នេះ​ ថា៖ «ជំហរ​ប្រឆាំង​ដាច់​របស់​ចិន​ទៅ​នឹង​ការ​លក់​សព្វាវុធ​របស់​អាមេរិក ទៅ​ឲ្យ​កោះ​តៃវ៉ាន់ មាន​ហេតុ​ផល និង​ច្បាស់​លាស់​ណាស់»។
រដ្ឋបាល​លោក អូបាម៉ា បាន​ប្រាប់​សមាជិក​សភា​អាមេរិក​ក្រៅ​ផ្លូវការ​កាល​ពី​ថ្ងៃ​សុក្រ​ថា ខ្លួន​នឹង​កែ​លម្អ​យន្ត​ហោះ​ចម្បាំង F-16 A/B ដែល​មាន​ស្រាប់​របស់​តៃវ៉ាន់ ខណៈ​ដែល​សហរដ្ឋ​អាមេរិក​បាន​ផ្អាក​សំណើ​សុំ​ទិញ​យន្ត​ហោះ​ចម្បាំង​កាន់​តែ​ ទំនើប F-16 C/D ជា​ច្រើន​គ្រឿង​។
អាន​ព័ត៌មាន​ពិស្ដារ​ក្នុង​កាសែត​ភ្នំពេញ ប៉ុស្ថិ៍

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Lady Gaga, Salman Khan