Freedom of news in the world ,wanted to show the problem in the societies

ជនជាតិខ្មែរកើតនៅលើដីខ្មែរ ត្រូវចេះខំថែជាតិឲ្យបានរុងរឿង កេរ្តិ៍ឈ្មោះជាតិ យើងបានថ្កុំថ្កើង លុះត្រាតែយើងចេះថែរក្សា។ ទោះបីខ្មែររស់នៅប្រទេសណា ចូរកុំភ្លេចថាខ្លួនកើតមកជាខ្មែរ កុំឲ្យបរទេស គេមកបង្វែរ ឲ្យខ្មែរនិងខ្មែរ បែកសាមគ្គីគ្នា ថ្វីបើគេហ៊ានចំណាយ ប្រាក់កាសចាយហូរហៀរយ៉ាងណា ចូរកុំភ្លេច កេរ្តិ៍ឈ្មោះខេមរា រុងរឿងថ្លៃថ្លា តាំងពីបុរាណ ព្រលឹងជាតិនៅគង់វង្សបានយូរ ទាល់តែយើង ស៊ូរួបរួមគ្នាគ្រប់ប្រាណ កសាងជាតិដោយក្តីក្លាហាន នោះជាតិយើងបានស្គាល់ក្តីរុងរឿង។

ខ្មែរស្រឡាញ់ខ្មែរចេះជួយខ្មែរនោះប្រទេសរបស់យើងអាចរីកចំរើនបាន

Tuesday, September 20, 2011

ក្រសួងការបរទេស​​ច្រាន​ចោល​​​ពាក្យ​សម្តី​​​​​កាស៊ីត ភីរម្យ ​​បើ​ថា កម្ពុជា​​​ជ្រៀត​ជ្រែក​​​​ផ្ទៃក្នុង​​​ថៃ ក៏​ដូច​ថា​ឱ្យជប៉ុន​​​ដូច្នោះ​ដែរ​

រាជធានីភ្នំពេញ​​​​ ៖ ​អ្នកនាំពាក្យ​​​​ក្រសួង​ការ​បរទេស​​​កម្ពុជា សូម​ឆ្លើយ​តប​នឹង​ពាក្យ​សម្តី​​​​របស់​​​លោកកាស៊ីត ភីរម្យ ​​​​ដែល​​សរសេរ​​ក្នុង​​អត្ថបទ​​​​ក្រោម​ចំណង​ជើង​ថា ​«កាស៊ីត ភីរម្យ ​​​វាយ​ប្រហារ​ហ៊ុន សែន ​ដែល​​បាន​​​ជ្រៀត​ជ្រែក​» ចុះ​ផ្សាយ​​ក្នុង​​កាសែត​បាង​កកប៉ុស្តិ៍ នៅថ្ងៃទី​​​​២០ កញ្ញា ​​២០១១ ​ដូច​តទៅ សម្តេច​តេជោ​​នាយករដ្ឋមន្ត្រី​​​ហ៊ុន​ សែន ​មិន​ដែល​​​​កាន់​ជើង​​​ខាង​គណបក្ស​​​ភឿថៃ ​ឬ​ក៏ជ្រៀត​​ជ្រែក​​ចូលកិច្ច​ការ​​​ផ្ទៃក្នុង​​​របស់​​ប្រទេសថៃនោះ​ឡើយ​។ ​ជាការ​​ពិត ​កម្ពុជា​​មានសេចក្តី​រីក​រាយ​​​ចំពោះ​ជ័យ​​ជម្នះ​របស់​​គណបក្សភឿថៃ ​​គឺព្រោះ​តែ​​​​វា​មានន័យ​ថា ​​​ជាការ​​បញ្ចប់​នូវ​​​អំពើឈ្លាន​ពាន​ម្តង​​​ហើយ​ម្តងទៀតមក​លើ​កម្ពុជា ក្នុងពេល​​​ប៉ុន្មាន​​ឆ្នាំ​​​​​ថ្មីៗ​នេះ ។ ​​ទំនាក់ទំនង​​កម្ពុជា​-ថៃ ​បានធ្លាក់​​​​​ក្នុង​សភាព​​​ជូរ​ចត់​​​​ជា​ខ្លាំង ​​ក្រោម​រដ្ឋាភិបាល​​​របស់​គណបក្ស​​​​ប្រជាធិបតេយ្យ​​ថៃ ។ ​​លើសពីនេះ​ទៅ​ទៀត ​​​កម្ពុជា​ត្រូវ​​​​រង​ការ​ឈ្លានពាន​​​​​ដោយ​អាវុធ​​​ពី​​ប្រទេសថៃ​​​ ជាបន្ត​បន្ទាប់ ​ក្នុងឆ្នាំ​​​២០០៨ ​​​និង​​​២០០៩ ​ហើ​យ​ចុងក្រោយ​​​​បំផុតនេះ​​​គឺ​នៅខែ​កុម្ភៈ​ និង​ខែ​ឧសភា ​​​ឆ្នាំនេះ​​​តែម្តង​។
ផ្ទុយទៅវិញ ​​​ដូចដែល​​កម្ពុជា​បាន​បញ្ជាក់​​​ហើយ​បញ្ជាក់ទៀត​​​ កម្ពុជា​​​មិនដែល​​ផ្តល់​​​ជម្រក​​ឱ្យ​​មេដឹកនាំ​​​​​អាវក្រហម ​​​ឬ​ក៏អនុញ្ញាត​​​​​ឱ្យគេ​​​ប្រើ​ទឹក​​ដី​កម្ពុជា​​​​ប្រឆាំង​​នឹង​​ប្រទេស ​ថៃ​​​នោះឡើយ ។ ​​ការ​ចោទប្រកាន់​​របស់​លោក​​​កាស៊ីត ​ថា «​មេ​ដឹក​នាំ​អាវក្រហម​​​​​ជាច្រើ​ននាក់ ​​ដែលជាប់ទោស​បង្ក​​​​​​កុប​កម្ម​​​​នៅ បាងកក ​កាលពីខែ​​​ឧសភា ​​​កន្លង​ទៅ​​បាន​ទៅ​​​ជ្រក​កោននៅ​កម្ពុជា ​ដោយ​មាន​​ហ៊ុន សែន ​ជា​អ្នកជួយ» ​​គឺជា​ការចោទប្រកាន់​​​​​គ្មាន​​​មូល​ដ្ឋាន​។ ​​​សម្តេច​​តេជោ​ហ៊ុន សែន ​មិនដែល​ផ្តល់​​ជម្រក​​​ឱ្យ​មេដឹកនាំ​​​​អាវក្រហម​​​​ឡើយ​។ ​​​ក៏​ប៉ុន្តែ​​​​​សម្តេច​តេជោ​​​ហ៊ុន សែន ​​​មាន​សិទ្ធិពេញ​លេញ​ក្នុងការ​ទទួលស្វាគមន៍​​​​មិត្ត​ផ្ទាល់ខ្លួន​​​​​របស់ ​សម្តេច និង​​អបអរ​សាទរ​ចំពោះ​ជ័យជម្នះ​​​របស់​គណបក្ស​​​​​ភឿថៃ ។
រាជ​រដ្ឋាភិបាល​​កម្ពុជា​​ដឹង​​ច្បាស់​ណាស់​ថា តើ​ត្រូវ​​​​ធ្វើ​អ្វីខ្លះ​​​​ដើម្បីបម្រើ​​​ផល​ប្រយោជន៍​​​របស់​ប្រជាជន​​​ កម្ពុជា​​​​ ហើយ​ក៏​មិន​ត្រូវ​​​​ការ​ឱ្យ​មាន​ជន​ណា​​មក​រំលឹក​​​​ពីភារកិច្ច​ខ្លួន​​​ នោះទេ ​​​​ពិសេស​គឺ​​មិន​ត្រូវ​​​ការ​សោះ​តែម្តង​​​​​នូវការ​​​ក្រើន​​រំលឹក​​ពី​ មនុស្ស​​​​ដូច​លោក​កាស៊ីត ។ ​លោក​កាស៊ីត ​​​​គួរតែ​រ​ក្សា​កម្លាំង​​របស់ខ្លួន ដើម្បី​​​​​ទាក់ទាញ​​​ការ​ទុកចិត្ត​​​ និង​​ជំនឿ​​ពី​ប្រជាជនថៃ​​វិញ ។
ជា​អវសាន លោក​កាស៊ីត និយាយ​ត្រូវ​ណាស់​ថា «យើងត្រូវ​​​សរសេរឡើង​​​​វិញនូវ​​​ប្រវត្តិ​​សាស្ត្រ​​កម្ពុជា​-ថៃ​» ពីព្រោះ​​យើង​អាច​​​​បញ្ចូល​នូវ​​កំណត់ហេតុ​​​​ប្រវត្តិ​សាស្ត្រ​​​​ ស្តីពីការ​ឈ្លានពាន​​យ៉ាង​កម្រោល​មក​លើ​​កម្ពុជា​​​ពីសំណាក់​​​រដ្ឋាភិ​បាល​ ​​ថៃ ដែលដឹកនាំ​ដោយ​​​​​គណបក្ស​​​ប្រជា​ធិប​តេយ្យ​។
អ្នកតាមដាន​​​​​សភាពការណ៍​នយោបាយ​​​របស់​ប្រទេស​ថៃ​​ បាន​​​លើកឡើង​ថា ​​ចំណែក​​​ប្រទេស​ជប៉ុន​​ឯណោះ​វិញ ​បាន​លុបចោល​ការ​​​ហាម​ប្រាម​លោក​ថាក់ស៊ីន ​​ស៊ីណាវ៉ាត្រា ​​​នាយក​រដ្ឋ​មន្ត្រី​ថៃ​​មិន​​​​ឱ្យចូលប្រទេស​ជប៉ុន ​​ឥឡូវនេះ​​​​បានបើ​ក​ចំហ​​​​វិញ​ហើយ​​ មិនតែប៉ុណ្ណោះ ​ថែមទាំងស្វាគមន៍​​​យ៉ាង​កក់​ក្តៅ​ ដល់​​លោកថាក់ស៊ីន ​អញ្ជើញ​ទៅ​ពិនិត្យ​​​​មើល​តំបន់​​​​រងគ្រោះ​​​ដោយ​​ការ​រញ្ជួយដី​​​ទៀត​ ផង... ​ម៉េច​មិន​ថា ប្រទេស​​ជប៉ុន​​​ជ្រៀត​​​ជ្រែក​កិច្ច​​ការ​​ផ្ទៃ​ក្នុង​​របស់​ប្រទេសថៃ​​​​ ទៅ?

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Lady Gaga, Salman Khan