
ព្យាយាមនិងស្រឡាញ់គ្នាស្អិតល្មួតប៉ុនណាក៏មិនបានជួបគ្នាដែរ ។តើអ្នកជឿទេ ថាគូព្រេងក្នុងលោកនេះមានពិតឬទេ?
មកដល់បច្ចុប្បន្ន គេបានធ្វើការបែងចែកមនុស្សជាពីជំពូក គឺអ្នកជឿ និងអ្នកមិន ជឿ។ អ្នកជឿលើភ័ព្វព្រេងវាសនានេះ បានផ្ដល់នូវការជឿជាក់ថាមនុស្សម្នាក់ៗកើតមក ត្រូវបានទេវតាជាអ្នកកំណត់ឱ្យមានគូព្រេងជាប្ដីប្រពន្ធ ហើយទោះបីនៅក្រហែងមេឃ ខំចាប់ពង្រាត់ប៉ុនណា ក៏នៅតែបានជួបគ្នាដែរ។ ប៉ុន្តែអ្នកមិនជឿបាននិយាយថា គ្រាន់ តែជាឱកាសផ្ដល់ឱ្យ ឬភាពចៃដន្យតែប៉ុណ្ណោះ។ ភាពប្រទាំងប្រទើសនូវជំនឿនេះកំពុង កើតមាន និង មន្ទិលសង្ស័យទាំងប្រុសស្រីនៅលើលោកយើងនេះ។
តើគូព្រេងជានរណា?
គូព្រេងមានន័យទៅដល់គូជីវិត គូរស់នៅជាមួយគ្នាអស់មួយជីវិតក្នុងឋានៈជាប្ដី ប្រពន្ធ ដែលមនុស្សភាគច្រើនមានជំនឿថាធ្លាប់មានទំនាក់ទំនងស្នេហាជាមួយគ្នាកាល ពីជាជាតិមុនមក។
លក្ខណៈសំខាន់ៗដែលចាត់ទុកថាគូព្រេងបានមានដូចតទៅនេះ ៖
គូជីវិតឆ្លងភព ឆ្លងជាតិ ជាមនុស្សដែលខ្លួនស្រឡាញ់ និង ធ្លាប់ប្រើខ្សែជីវិតជាមួយ គ្នាក្នុងអតីតជាតិ ហើយម្នាក់ៗជាម្ចាស់ជីវិតចំពោះគ្នាទៅវិញទៅមក។
ជាការស្វែងរកដង្ហោយរកគ្នា ទោះនៅទីជិតទីឆ្ងាយតែងតែរត់មករកគ្នាដើម្បីរួមសុខ រួមទុក្ខ មិនអាចឃ្លាតដាច់ពីគ្នាបាន។
ជាអ្នកជួយជ្រោមជ្រែង ជាអ្នកថែទាំនិងអ្នកផ្គត់ផ្គង់ដើម្បីសេចក្ដីស្នេហាដ៏ផូរផង់ក្នុង ជីវិតពីរវេញបញ្ចូលជាធ្លុងមួយ។
ជាសាច់ឈាមតែមួយ ជាជីវិតតែមួយដែលត្រូវទេវតាបានចារចំណត់មក។
គូព្រេងមិនពិត
ជាការបោកបញ្ឆោតឱ្យជួបជុំគ្នាមួយរយៈពេលហើយបែកព្រាត់ប្រាសគ្នាទៅវិញ។ ជាស្នេហាដែលមិនឋិតថេរប៉ុន្តែបុរសស្រ្ដីបានបង្កើតឡើងមកដោយភាពស្មោះស្ម័គ្រ រៀងៗខ្លួន។
គេបានធ្វើការប៉ាន់ប្រមាណឃើញថា មនុស្សយើងតែងតែមានឱកាសជួបគូព្រេង របស់ខ្លួនតិចបំផុតក្នុងទំនាក់ទំនងស្នេហា និង ក្នុងនេះអ្នកខ្លះមួយជីវិតសឹងតែរកគូព្រេង ពិតមិនជួបផង។ តាមការស្ទង់មតិមានរហូតដល់អ្នកខ្លះមានគូស្នេហ៍ ៤ ទៅ៥នាក់ ហើយនៅតែរកមិនជួបគូព្រេងពិតក៏មានផងដែរ។
ជំនឿក្នុងរឿងគូព្រេង
ការស្រាវជ្រាវគូអាពាហ៍ពិពាហ៍នៅក្នុងប្រទេសអាមេរិកក្នុងឆ្នាំ ២០០២ កន្លងដោយ ក្រុមអ្នកស្រាវជ្រាវប្រចាំនៅមហាវិទ្យាល័យរ៉ាត់ធើត គេបានរកឃើញថា ៩៩ ភាគរយ នៃជនជាតិអាមេរិកដែលស្ថិតនៅក្នុងរវាងអាយុ ២០ ទៅ ២៩ ឆ្នាំត្រូវការគូជីវិតដែលជា គូព្រេងពិត និង ក្នុងនេះ ៨៧ ភាគរយជឿថា នឹងជួបគូព្រេងរៀបការជាមួយគ្នា ហើយ ពួកគេត្រូវការជីវិតសុខសាន្តជាមួយគ្នារៀងរហូត។
ក្នុងកម្មវិធី Bachelor ជាកម្មវិធីបង្ហាញពីជម្រើសក្នុងសេចក្ដីស្នេហាកំពុងទទួលការ ពេញនិយមស្ទើរទូទាំងពិភពលោក។ កម្មវិធីនេះ បង្ហាញពីភាពស្រមើស្រមៃដល់មនុស្ស យុគសម័យថ្មីក្នុងការជ្រើសរើសរកគូព្រេងជាខ្លាំង។
វិធីសាកល្បងជ្រើសរើសគូព្រេង (Soul Mate Tests) និង ការរកគូបែប (អនឡាញ) បានក្លាយជាទីពេញនិយមបំផុតគ្រប់វេបសាយនាពេលបច្ចុប្បន្ន។
កាសែត ទស្សនាវដ្ដីជាច្រើនទាំងអឺរ៉ុប អាស៊ីកំពុងបានបង្កើតកម្មវិធីជ្រើសរើសរកគូ ដែលកំលោះក្រមុំ ភាគច្រើនកំពុងចាប់អារម្មណ៍។
ហេតុអ្វីមនុស្សជឿរឿងគូព្រេង?
មនុស្សប្រុសស្រីភាគច្រើនក្នុងបច្ចុប្បន្ន តែងតែបរាជ័យក្នុងជីវិតស្នេហា និងគ្រួសារ ហេតុដូច្នេះទើបធ្វើឱ្យគេស្រមើស្រមៃចង់បានគូជីវិតពិតរបស់ខ្លួន។
ជំនឿតាំងតែពីសម័យបុរាណបានដិតដាមរហូតមកដល់ពេលបច្ចុប្បន្ន។ ការជឿលើសាសនាគ្រូទាយ គឺបានជំរុញឱ្យមនុស្សកាន់តែជឿជាក់ថែមទៀត។
តើជួបគូព្រេងបានយ៉ាងដូចម្តេច?
អាចកើតឡើងបានក្នុងទំនាក់ទំនងទាំងគ្រួសារមិត្តភក្តិជិតស្និទ្ធកន្លែងធ្វើការនិង ទី កន្លែងផ្សេងៗទៀត។
ជ្រើសរើសតាមការឃោសនាផ្សព្វផ្សាយពីការប្រកាសរកគូតាមទូរស័ព្ទអ៊ីន ធឺណេត។ល។
ការជួបដោយចៃដន្ស ការណែនាំ និង ការ ស្វះស្វែងរកដោយខ្លួនឯង៕
ដកស្រង់ ទស្សនាវដ្ដី ប្រជាប្រិយ
លេខ ៣២៤ ១១-២០ កញ្ញា ២០០៥
0 comments:
Post a Comment