Freedom of news in the world ,wanted to show the problem in the societies

ជនជាតិខ្មែរកើតនៅលើដីខ្មែរ ត្រូវចេះខំថែជាតិឲ្យបានរុងរឿង កេរ្តិ៍ឈ្មោះជាតិ យើងបានថ្កុំថ្កើង លុះត្រាតែយើងចេះថែរក្សា។ ទោះបីខ្មែររស់នៅប្រទេសណា ចូរកុំភ្លេចថាខ្លួនកើតមកជាខ្មែរ កុំឲ្យបរទេស គេមកបង្វែរ ឲ្យខ្មែរនិងខ្មែរ បែកសាមគ្គីគ្នា ថ្វីបើគេហ៊ានចំណាយ ប្រាក់កាសចាយហូរហៀរយ៉ាងណា ចូរកុំភ្លេច កេរ្តិ៍ឈ្មោះខេមរា រុងរឿងថ្លៃថ្លា តាំងពីបុរាណ ព្រលឹងជាតិនៅគង់វង្សបានយូរ ទាល់តែយើង ស៊ូរួបរួមគ្នាគ្រប់ប្រាណ កសាងជាតិដោយក្តីក្លាហាន នោះជាតិយើងបានស្គាល់ក្តីរុងរឿង។

ខ្មែរស្រឡាញ់ខ្មែរចេះជួយខ្មែរនោះប្រទេសរបស់យើងអាចរីកចំរើនបាន

Saturday, October 1, 2011

ការព្រួយបារម្ភ សោកសៅធ្វើឲ្យស្រ្តីធាត់

ការព្រួយបារម្ភ សោកសៅធ្វើឲ្យស្រ្តីធាត់

       ប្រភពព័ត៌មាន Reuters ដែលបានដកស្រង់ការសិក្សាមួយ ដែលបោះពុម្ភផ្សាយក្នុងព្រឹត្តិបត្រ Arehives Of Pediatrecs & Adolescent Medicine ច្បាប់ចេញផ្សាយខែមីនា ដែល
តាមដានសិក្សាលើស្រ្តី និងបុរស ៨២០នាក់ តាំងពីកុមារភាព រហូតដល់វ័យ ជំទង់ ពីឆ្នាំ១៩៨៣-២០០៣ រកឃើញថា ស្រ្តីដែលមានប្រវត្តិសុខភាពផ្លូវចិត្ត មានភាព សោកសៅ និងព្រួយបារម្ភ មានទំនោរឡើងទម្ងន់ខ្ពស់ជាងធម្មតា ។ ផ្ទុយទៅវិញ ភាព សោកសៅ និងព្រួយបារម្ភពុំមានឥទ្ធិពលប៉ះពាល់ដល់ការឡើងទម្ងន់របស់បុរសទេ ។
  លោកស្រីសារ៉ាហ៍អ៊ី អ៊ែនដឺរសាន់ (Sarah E-Anderson) អ្នកដឹកនាំនិពន្ធអត្ថបទ ស្រាវជ្រាវពី Friedman School of Mutrition នៃសាកលវិទ្យាល័យ ធូហ្វស៍ (University of Tufts) នៅបូស្តុន និងសហការី បានថ្លែងថាការព្យាបាលបញ្ហាអារម្មណ៍ មិននឹងន អាចជួយបង្ការភាពធាត់លើស្រ្តីមួយចំនួន ។  
  ការព្រួយបារម្ភ ត្រូវបានអ្នកស្រាវជ្រាវកត់សម្គាល់ថា បានកាត់បន្ថយកម្រិតសេរ៉ូថូនីន (Serotonin) ខណៈដែលចំណីអាហារ ជាពិសេស ការបូហៃដ្រេត (Carbohydrate) អាចជំរុញសមាសធាតុសេរ៉ូថូនីនក្នុងឈាម មួយរយៈពេលជាបណ្តោះអាសន្នប៉ុណ្ណោះ ។
ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើការរកឃើញថ្មីនេះ ជារឿងត្រឹមត្រូវដូចការអះអាង របស់អ្នកសិក្សាស្រាវជ្រាវនោះ ការព្យាបាលបញ្ហាព្រួយបារម្ភ និងសោកសៅ ជាផ្នែកមួយ ដ៏សំខាន់ ក្នុងការប្រយុទ្ធប្រឆាំងនឹងភាពធាត់ ៕
  ទស្សនាវដ្ដី សម្រស់ស្រ្តី
  ឆ្នាំទី០១ ច្បាប់ទី ០៥ ប្រចាំថ្ងៃទី ០៧ កញ្ញា ០៦ តុលា ឆ្នាំ ២០០៦

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Lady Gaga, Salman Khan