Freedom of news in the world ,wanted to show the problem in the societies

ជនជាតិខ្មែរកើតនៅលើដីខ្មែរ ត្រូវចេះខំថែជាតិឲ្យបានរុងរឿង កេរ្តិ៍ឈ្មោះជាតិ យើងបានថ្កុំថ្កើង លុះត្រាតែយើងចេះថែរក្សា។ ទោះបីខ្មែររស់នៅប្រទេសណា ចូរកុំភ្លេចថាខ្លួនកើតមកជាខ្មែរ កុំឲ្យបរទេស គេមកបង្វែរ ឲ្យខ្មែរនិងខ្មែរ បែកសាមគ្គីគ្នា ថ្វីបើគេហ៊ានចំណាយ ប្រាក់កាសចាយហូរហៀរយ៉ាងណា ចូរកុំភ្លេច កេរ្តិ៍ឈ្មោះខេមរា រុងរឿងថ្លៃថ្លា តាំងពីបុរាណ ព្រលឹងជាតិនៅគង់វង្សបានយូរ ទាល់តែយើង ស៊ូរួបរួមគ្នាគ្រប់ប្រាណ កសាងជាតិដោយក្តីក្លាហាន នោះជាតិយើងបានស្គាល់ក្តីរុងរឿង។

ខ្មែរស្រឡាញ់ខ្មែរចេះជួយខ្មែរនោះប្រទេសរបស់យើងអាចរីកចំរើនបាន

Saturday, October 1, 2011

សំឡេងស្ត្រីក្រមុំកំពុងពេញវ័យប្រកបដោយមន្តស្នេហ៍ខ្លាំងក្លាបំផុត


       ទស្សនាវដ្តីវិទ្យាសាស្ត្រឈ្មោះញូវសាយអេននីហ្វដ៏ល្បីល្បាញរបស់ ចក្រភពអង់គ្លេសបានបង្ហើបឱ្យដឹងថាអ្នកវិទ្យាសាស្ត្របានស្រាវជ្រាវ រក ឃើញថាសំឡេងរបស់សុភាពស្ត្រី និងបង្កប់ទៅដោយមន្តស្នេហ៍បំផុតក្នុង
អំឡុងពេលដែលរាងកាយរបស់នាងពោរពេញទៅដោយអារម្មណ៍ភេទឡើងខ្ពស់នោះ។
       ទស្សនាវដ្តីខាងលើនេះបានរាយការណ៍ពីលទ្ធផលសិក្សាស្រាវជ្រាវថាអ្នកពិសោធន៍មហា វិទ្យាល័យ រដ្ឋញ៉ូយ៉ក បានសិក្សាដោយការឱ្យក្រុមអ្នកស្ម័ក្រចិត្តស្តាប់សំឡេងរបស់សុភាពស្ត្រីដែល បានកត់ត្រាទុកក្នុងអំឡុងពេលផ្សេងៗពេលមានរដូវ។
       ម្នាក់ៗបានសំដែងគំនិតយល់ឃើញថាសំឡេងស្ត្រីហាក់ដូចជាបង្កប់ទៅដោយមន្តស្នេហ៍ ខ្លាំងបំផុតខណៈពេលនាងមានវ័យពេញបរិបូរណ៍។ ក្រុមអ្នកពិសោធន៍ផ្តោតការសង្ស័យថា អ័រម៉ូន អាចមានឥទ្ធិពលខ្លះៗជាមួយ និងការបំពេញការងាររបស់ក្រពេញសំឡេង។
       ក៏ប៉ុន្តែគេពុំអាចចាត់បានឱ្យច្បាស់ប្រសិនបើគេអាចជឿបានថាបុរសដែលនៅចាំស្តាប់សូរ សៀងនោះអាចចាប់បានភាពខុសប្លែក នៃសំនៀងខណៈពេល ដែលមានកំរិតអ័ម៉ូនភេទខ្ពស់ទាប បានទើបអាចប្រាប់បានថាសំឡេង អំឡុងពេលណាមួយស្តាប់ មើលឃើញថាមាន មន្តស្នេហ៍ខ្ពស់ បំផុតនោះ។
       ក្រុមអ្នកពិសោធន៍បានសំដែងគំនិតយល់ឃើញថាគួរតែមានការសិក្សាស្រាវជ្រាវបន្តទៅ ទៀតដើម្បីមើលថាមានយន្តការខាងជីវវិទ្យាណាមួយដែលធ្វើឱ្យសំឡេងខុសប្លែកគ្នាទោះបីថា នឹង មានភស្តុតាងបន្ថែមឡើងថា អ័រម៉ូនមានឥទ្ធិពលដល់សរសៃសំឡេងដែលជាមូលហេតុនៃភាពខុស ប្លែកគ្នានេះបានក៏ដោយចុះ។

               ដកស្រង់ចេញពីការសែតកម្ពុជាថ្មី ឆ្នាំទី ៧ លេខ ១៦៤០
               ចុះថ្ងៃ ពុធ ទី ១៤ ខែ ឧសភា ឆ្នាំ ២០០៨

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Lady Gaga, Salman Khan