Freedom of news in the world ,wanted to show the problem in the societies

ជនជាតិខ្មែរកើតនៅលើដីខ្មែរ ត្រូវចេះខំថែជាតិឲ្យបានរុងរឿង កេរ្តិ៍ឈ្មោះជាតិ យើងបានថ្កុំថ្កើង លុះត្រាតែយើងចេះថែរក្សា។ ទោះបីខ្មែររស់នៅប្រទេសណា ចូរកុំភ្លេចថាខ្លួនកើតមកជាខ្មែរ កុំឲ្យបរទេស គេមកបង្វែរ ឲ្យខ្មែរនិងខ្មែរ បែកសាមគ្គីគ្នា ថ្វីបើគេហ៊ានចំណាយ ប្រាក់កាសចាយហូរហៀរយ៉ាងណា ចូរកុំភ្លេច កេរ្តិ៍ឈ្មោះខេមរា រុងរឿងថ្លៃថ្លា តាំងពីបុរាណ ព្រលឹងជាតិនៅគង់វង្សបានយូរ ទាល់តែយើង ស៊ូរួបរួមគ្នាគ្រប់ប្រាណ កសាងជាតិដោយក្តីក្លាហាន នោះជាតិយើងបានស្គាល់ក្តីរុងរឿង។

ខ្មែរស្រឡាញ់ខ្មែរចេះជួយខ្មែរនោះប្រទេសរបស់យើងអាចរីកចំរើនបាន

Saturday, October 1, 2011

បច្ចេកវិទ្យា អាចអោយគូរស្នេហ៍ប្រលោមស្នេហ៍ពីចម្ងាយ

បច្ចេកវិទ្យា អាចអោយគូរស្នេហ៍ប្រលោមស្នេហ៍ពីចម្ងាយ

   គូស្នេហ៍របស់អ្នកតាមរយៈការប៉ះរង្វង់ទទួលវិញ្ញាណមួយ ។ អារម្មណ៍ដូចបានប៉ះពាល់គ្នាយ៉ាងជាក់ស្តែងត្រូវបានបំប្លែងទៅជា
ពន្លឺ ដោយកុំព្យូទ័រ ហើយធ្វើអោយគូរស្នេហ៍មានអារម្មណ៍ដូចកំពុង
      ប្រសិនបើរូបអ្នកត្រូវរស់នៅឆ្ងាយពីគូស្នេហ៍ ដោយប្រការណាមួយ អ្នកប្រាកដជាពិបាលទ្រាំទ្រចំពោះ មនោសញ្ចេតនានៃការនឹករលឹកគ្នា ជាពិសេសរសជាតិស្នេហា ដែលត្រូវខកខានពុំបានរួមរ័កមេត្រី ។ ដោយការយល់ចិត្តគូស្នេហ៍ទាំងឡាយនៅលើ លោកនេះ ទើប Mutsugoto បានអភិឌ្ឍនូវបច្ចេកវិទ្យាមួយសម្រាប់អោយគូរស្នេហ៍ ប្រលោមស្នេហ៍គ្នា បើទោះជាស្ថិតនៅឆ្ងាយពីគ្នាប៉ុណ្ណាក៏ដោយ ។ ដោយប្រើប្រព័ន្ធ កុំព្យូទ័រ ‹‹Vission System ›› កាមេរ៉ា និងប្រូជេកទ័រ (Projector) ដែលបាញ់ពន្លឺជុំវិញ រាងកាយពេលនោះ Mutsugoto និងបញ្ចូនភាពព្រឺព្រួចនៃការប្រលោមស្នេហ៍ទៅកាន់ កៀកកើយគ្នាយ៉ាងពិតប្រាកដ ។ប្រសិនបើអ្នកចង់ស្ទាបអង្អែលប្រលោមស្នេហ៍ដៃគូត្រង់
ចំណុចណាមួយ អ្នកគ្រាន់តែតម្រង់ភ្លើងភ្លឹបភ្លែតៗទៅលើរាងកាយគូស្នេហ៍(ក្នុងកុំព្យូទ័រ) បេលនោះដៃគូរបស់អ្នកនឹងទទួលបាននូវអារម្មណ៍នៃការប៉ះពាល់យ៉ាងពិតប្រាកដ ។       ស្តាប់ទៅ រឿងនេះដូចជាភាព ឆ្កួតព្រើលនៃបច្ចេកវិទ្យា ប៉ុន្តែសម្រាប់អ្នកនៅ ឃ្លាតឆ្ងាយពីគ្នាទើបដឹងថាបច្ចេកវិទ្យានេះមានសារសំខាន់ដូចម្តេច ។ ព័ត៌មានពិស្តារ សូមចូលទៅកាន់ WWW.mutsugoto.com
               ទស្សនាវដ្ដី ខេមរា
               ឆ្នាំទី០២ លេខ២៤ប្រចាំខែឧសភា ឆ្នាំ ២០០៩

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Lady Gaga, Salman Khan