Freedom of news in the world ,wanted to show the problem in the societies

ជនជាតិខ្មែរកើតនៅលើដីខ្មែរ ត្រូវចេះខំថែជាតិឲ្យបានរុងរឿង កេរ្តិ៍ឈ្មោះជាតិ យើងបានថ្កុំថ្កើង លុះត្រាតែយើងចេះថែរក្សា។ ទោះបីខ្មែររស់នៅប្រទេសណា ចូរកុំភ្លេចថាខ្លួនកើតមកជាខ្មែរ កុំឲ្យបរទេស គេមកបង្វែរ ឲ្យខ្មែរនិងខ្មែរ បែកសាមគ្គីគ្នា ថ្វីបើគេហ៊ានចំណាយ ប្រាក់កាសចាយហូរហៀរយ៉ាងណា ចូរកុំភ្លេច កេរ្តិ៍ឈ្មោះខេមរា រុងរឿងថ្លៃថ្លា តាំងពីបុរាណ ព្រលឹងជាតិនៅគង់វង្សបានយូរ ទាល់តែយើង ស៊ូរួបរួមគ្នាគ្រប់ប្រាណ កសាងជាតិដោយក្តីក្លាហាន នោះជាតិយើងបានស្គាល់ក្តីរុងរឿង។

ខ្មែរស្រឡាញ់ខ្មែរចេះជួយខ្មែរនោះប្រទេសរបស់យើងអាចរីកចំរើនបាន

Saturday, October 1, 2011

បុរសទម្លាប់អាក្រក់ខ្ជិលបោកខោក្នុង

បុរសទម្លាប់អាក្រក់ខ្ជិលបោកខោក្នុង

      បើនិយាយពីខាងពីខោក្នុងគ្មាននរណាគ្រគ្រក់ដល់បុរសៗទេពេល ខ្លះខោត្រឹមតែមួយស្លៀកដល់រប់អាទិត្យរហូតអ្នកខ្លះផ្អូមដើរជិតមិន បាន។ តាមការស្រាវជ្រាវគេបានរកឃើញថាបុរសៗភាគ
ច្រើនខ្ជិលក្នុងការបោកសម្អាតខោក្នុងរបស់ខ្លួនហើយក្នុងនេះភាគច្រើនមានក្លិនស្អុយខ្លាំង មុនពេលយកទៅបោកគក់។ ក្នុងការស្ទង់មតិបុរសបានសម្តែងថាខ្លួនពុំសូវចាប់អារម្មណ៍ ចំពោះខោក្ដោបអវយវភេទនេះទេ ប៉ុន្តែអត់វាពុំបានព្រោះខ្លួនខ្លាចវាចង់កំហឹងពាសវាល ពាសកាលហើយពិបាកបង្រ្កាប។
  ប្រភពនាំឱ្យមានក្លិនខោក្នុងបុរស
  អាកាស់ធាតុក្ដៅ និង ការហាត់លោតលេងច្រើនរបស់នាំឱ្យមានញើសក្អែលហូរចុះ តាមដង់ខ្លួនមកផ្ដុំគ្នាត្រង់ទីកន្លែនេះ បង្កើតឱ្យមានក្លិនបានគ្រប់ពេលវេលា។ ក្រៅពីនេះ ញើស និង ក្អែលនៅត្រង់បរិវេណអវយវភេទ ត្រង់កំប៉េះគូទ ឬ ការជុះនោម ពុំបានរលាស់ឱ្យបានល្អ សុទ្ធតែនាំឱ្យមានក្លិនបានយ៉ាងឆាប់រហ័សទាំងអស់។
  កម្រិតក្លិនស្អុយ
  បើសិនមិនស្លៀកទុកចោលនៅជាប់នឹងចង្កេះយូរថ្ងៃទេ ទំហំក្លិនជះចេញមកក្រៅ មិនបង្កការរំខានដល់អ្នកដទៃឡើយ។ ប៉ុន្តែក្នុងការពិសោធភាគច្រើនបុរសបានបញ្ចេញ ក្លិននេះមកផ្នែកខាងក្រៅ។ ស្រ្ដីភាគច្រើនបានសម្ដែងយោបល់ថា គេស្អប់ខ្ពើមនឹងក្លិន នេះហើយពុំចង់ឱ្យរួមរ័កជាមួយផង។ស្រ្ដីខ្លះថានឹងអស់អារម្មណ៍ពីភាពគគ្រិចនេះហើយ នឹងខ្ពើមនៅពេលមានក្បែរពួកគេ។
  ផលប៉ះទង្គិចពីក្លិនស្អុយ
  បើសិនអ្នកជាបុរសនៅមិនសុខ ចូលចិត្តហិតក្លិនស្អុយអាសោចិ៍ពីខោក្នុងនេះវាមិន បង្កផលប៉ះពាល់អ្វីទេគ្រាន់តែនាំឱ្យមានទម្លាប់អាក្រក់ និង ស្រ្ដីមិនចូលចិត្តតែប៉ុណ្ណោះ។ ប៉ុន្តែអ្វីដែលសំខាន់ គឺសុំដាស់តឿនកុំបណ្ដោយទុកឱ្យញើសក្អែលផ្អាប់ចោល យូរពេក ព្រោះនាំឱ្យកើតមរោគត្រង់គល់ភ្លៅ ឬ តើតជាស្រែងរមាស់អេះនៅមិនសុខ។ ក្រៅពីបង្ក ក្លិនស្អុយអសោចិ៍នេះចេញ ការទុកចោលយូរនាំឱ្យខោក្នុងមានពណ៌អាក្រក់មើលកាន់ ក្អែលដុសមិនចេញ ធ្វើឱ្យអ្នកដទៃបានឃើញកាន់តែខ្ពើមទៀតផង។
  វិធីទប់ទល់
  អ្នកមិនចាំបាច់ប្រើវិធីទប់ទល់ជាមួយក្លិននេះដោយការបាញ់ទឹកអប់បង្រ្កាបទេព្រោះ ទឹកអប់នេះពេលខ្លះប៉ះជាមួយញើសក្អែលនាំឱ្យកើតផ្អាប់ក្លិនអាក្រក់ណាស់ ។  
  វិធីល្អបំផុតត្រូវឧស្សាហ៍បោកគក់ហាលឱ្យស្ងួតល្អហើយប្រើស្លៀកត្រឹមតែមួយថ្ងៃឬ ពីរថ្ងៃ ស្រាតបោកគក់ជាការស្រេច កុំខ្ជិលបោករហូតប្រើវិធីត្រឡប់ខាងស្លៀកនោះវាជា ការអាក្រក់បំផុត៕
ដកស្រង់ ទស្សនាវដ្ដី ប្រជាប្រិយ
លេខ ៣២៤ ១១-២០ កញ្ញា ២០០៥

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Lady Gaga, Salman Khan