Freedom of news in the world ,wanted to show the problem in the societies

ជនជាតិខ្មែរកើតនៅលើដីខ្មែរ ត្រូវចេះខំថែជាតិឲ្យបានរុងរឿង កេរ្តិ៍ឈ្មោះជាតិ យើងបានថ្កុំថ្កើង លុះត្រាតែយើងចេះថែរក្សា។ ទោះបីខ្មែររស់នៅប្រទេសណា ចូរកុំភ្លេចថាខ្លួនកើតមកជាខ្មែរ កុំឲ្យបរទេស គេមកបង្វែរ ឲ្យខ្មែរនិងខ្មែរ បែកសាមគ្គីគ្នា ថ្វីបើគេហ៊ានចំណាយ ប្រាក់កាសចាយហូរហៀរយ៉ាងណា ចូរកុំភ្លេច កេរ្តិ៍ឈ្មោះខេមរា រុងរឿងថ្លៃថ្លា តាំងពីបុរាណ ព្រលឹងជាតិនៅគង់វង្សបានយូរ ទាល់តែយើង ស៊ូរួបរួមគ្នាគ្រប់ប្រាណ កសាងជាតិដោយក្តីក្លាហាន នោះជាតិយើងបានស្គាល់ក្តីរុងរឿង។

ខ្មែរស្រឡាញ់ខ្មែរចេះជួយខ្មែរនោះប្រទេសរបស់យើងអាចរីកចំរើនបាន

Saturday, October 1, 2011

តើអ្នកនាងមានមន្តស្នេហ៍ដល់កម្រិតណា?

តើអ្នកនាងមានមន្តស្នេហ៍ដល់កម្រិតណា?

      សុភាពនារីទាំងឡាយ ប្រសិនបើចង់ដឹងថាខ្លួនអ្នកនាងផ្ទាល់ មានមន្តស្នេហ៍ដល់កម្រិតណានោះ ចូរឆ្លើយទៅនឹងតសំណូរដូច ខាងក្រោមនេះជាមុនសិន។
  អាហារថ្ងៃត្រង់នៅលើតុបាយមានសម្លទឹក,ឆាបន្លែគ្រប់មុខ,ត្រសក់ត្រាំសាច់គោ ចៀន និងបាយ-ស។ ដូច្នេះ តើអ្នកនាងញ៉ាំមុខម្ហូបណាមុនគេ?  
   វិភាគ

  -ជ្រើសរើសយកសម្លទឹក : មានមន្តស្នេហ៍កម្រិតខ្ពស់
  អ្នកហាក់ដូចជាមានសម្បទាពីកំណើត នាងពូកែនិង មានទេពកោសល្យខ្ពស់ក្នុង រឿងស្នេហា ព្រោះជួនពេលខ្លះពុះកញ្រ្ជាលក្ដៅដូចរងើកភ្លើង ហើយជួយពេលពេលខ្លះ ពុះកញ្ជ្រាល់ក្ដៅដូចរងើកភ្លើង ហើយជួនពេលខ្លះត្រជាក់ស្រេងដូចទឹកកក។ ដូច្នេះហើយទើបធ្វើឱ្យបុរសដែលនៅក្បែរខ្លួន មិនអាចរើបម្រះចេញពីកណ្ដាប់ដៃបិសាច របស់អ្នកបានឡើយ។ ទោះបីជាប្រភេទស្នេហាបែបណាក្ដី ឲ្យតែអ្នកចេញមុខមកធ្វើជា តួឯក គឺសាច់រឿងនៃសេចក្ដី ស្នេហាពិតជាអាចស្រូបទៅតាមគំនិតយោបល់របស់អ្នក ព្រោះអ្វីៗស្ថិតក្នុងបាតដៃរបស់អ្នក។ ដូច្នេះអាចបញ្ជាក់បានថាអ្នកជាមនុស្សមាន ចំណេះដឹងយ៉ាងជ្រៅជ្រះអំពីរឿងស្នេហា។
-ជ្រើសរើសយកឆាបន្លែគ្រប់មុខ : ស្រឡាញ់ដែរតែមិនប្រសប់
  ការជួបនឹងរឿងស្នេហាក្នុងរយៈពេលខ្លី គឺអ្នកពិតជាគូស្នេហ៍ដ៏កំពូលមួយរួបព្រោះ ចេះស្រវាចាប់បេះដូងរបស់បុរស ហើយទាំងអស់នេះក៏ព្រោះតែខាងប្រុសគេស្រឡាញ់ មកលើរូបអ្នកយ៉ាងងប់ងុលប៉ុណ្ណោះ។ ប៉ុន្តែ ឧបមាថា អ្នកបានជួបនឹងបុរសដែលអ្នក ស្រឡាញ់ដោយស្មោះ ហើយនៅចំពោះមុខគេ អ្នកនឹងមានអារម្មណ៍តានតឹងនិង មាន កាយវិការឆ្គងមួយរំពេច រហូតដល់ទៅមិនដឹងជាចង់ថ្លាថ្លែងអំពីអ្វីនោះឡើយ។ តែចូរអ្នកកុំភ័យឲ្យសោះ ព្រោះទាំងអស់នេះឆ្លុះបញ្ចាំងពីក្ដីស្រឡាញ់របស់អ្នក។
  -ជ្រើសរើសយកត្រសក់ត្រាំ : ធ្វើអ្វីក៏ដោយ តែងតែមានគម្រោងជាមុន
  អ្នកជាមនុស្សដែលមុននឹងប្រកបកិច្ចការងារអ្វីមួយតែងតែមានគម្រោងផែនការជា មុន ហើយសូម្បីតែរឿងស្នេហាក៏មិនចោលដែលគឺត្រូវមានគម្រោងផែនការជាមុនដើម្បី គេខិតមកជិតខ្លួនអ្នក។ រីឯអ្នកវិញក៏ស្ថិតក្នុងភាពសប្បាយរីករាយនេះដែរ ហើយបើអ្វីៗ អាចដំណើរការបានស្រួលនោះ គឺធ្វើរបៀបនេះពិតជាត្រឹមត្រូវហើយ។ ប៉ុន្តែត្រូវដឹងថា គេពុំមែនជាសត្វធាតុនោះឡើយ ព្រោះពុំមែនពេលដែលអ្នកចង់ឲ្យគេ មកជួប ហើយគេចេះតែមកជួបនោះទេ ដូច្នេះជួនពេលខ្លះដោយសារតែបញ្ហាទាំងអស់ នេះហើយ ដែលធ្វើឱ្យអ្នកមានការហត់នឿយខ្លាំង ហើយនៅទីបំផុតក៏នៅតែខកចិត្ត ដែល។
  -ជ្រើសរើសយកសាច់គោចៀន : ភ្នែកមុតគ្រាន់បើ
  អ្នកអាចនិយាយប្រាប់គេប្រាប់ឯងថាពុំមានមន្តស្នេហ៍អ្វីបន្តិចបន្តួចទាល់តែសោះ។ ប៉ុន្តែមិនអាចប្រកែកបានឡើយ ព្រោះក្រសែភ្នែករបស់អ្នកពិតជាមោះមុតណាស់ដោយ បុរសដ៏ល្អប្រពៃ គឺមិនអាចរំលងខ្សែចក្ខុរបស់អ្នកឡើយ ព្រោះឱ្យតែអ្នកបានជួបប្រទះគឺ អ្នកប្រៀបដូចជាសត្វមមៀចហក់ចូលទៅក្នុងភ្នក់ភ្លើងអ៊ីចឹងហើយសូម្បីតែសរសេរ សំបុត្រស្នេហា ឬក៏សាសងក្នុងទូរស័ព្ទក៏មិនខ្ជិលដែរ នេះជាអត្តចរិតពិសេស របស់អ្នក។ ម្យ៉ាងទៀត ថ្វីដ្បិតតែមានពេលខ្លះ អាចជួបនឹងការបដិសេធក្ដី។ ប៉ុន្តែប្រដាប់ ឈ្នះរបស់អ្នក គឺមិនសូវចេះបៀមទុក្ខព្រួយអ្វីឡើយ ហើយបើមានទុក្ខព្រួយវិញ គឺយំតែ មួយយប់ឲ្យអស់ចិត្តអស់ចង់។ លុះដល់ថ្ងៃបន្ទាប់មក ក៏រិះរកលក្ខខណ្ឌថ្មី និង ល្អប្រសើរ ជាងមុនទៅទៀត។
  -ជ្រើសរើសយកបាយ-ស: ស្រឡាញ់បៀមទុកក្នុងចិត្ត
  អ្នកជាមនុស្សដែលពុំចេះផ្ដោះផ្ដងភាសាស្នេហាទាល់តែសោះ ហើយរឹតតែនិយាយ មិនចុះសម្រុងនឹងគ្នាដែលអ្វីហៅថាមន្តស្នេហ៍នោះ។ ទោះបីជារៀបចំឱ្យអ្នកបានជួបនឹង បុរសម្នាក់ដែលអ្នកស្រឡាញ់ពេញចិត្តក្ដី ក៏អ្នកបានត្រឹមតែស្រឡាញ់គេទុកក្នុងចិត្តតែ ប៉ុណ្ណោះហើយគិតៗទៅក៏មានអារម្មណ៍ថា មានសេចក្ដីស្នេហាដ៏ឆាប់ និង ដ៏ល្អប្រសើរ ជាទីបំផុតនោះ គឺត្រូវទៅស្វែងរកបុរសណាដែលចេះធ្វើឱ្យអ្នកសប្បាយចិត្តនិង ស្រឡាញ់ដោយស្មោះ។ ហេតុនេះ ចុងបញ្ជប់អ្វីៗត្រូវធ្លាក់មកលើខ្លួនអ្នកឥតប្រកែកបាន ឡើយ៕
ដកស្រង់ ទស្សនាវដ្ដី ប្រជាប្រិយ
លេខ ៣២៤ ១១-២០ កញ្ញា ២០០៥

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Lady Gaga, Salman Khan