Freedom of news in the world ,wanted to show the problem in the societies

ជនជាតិខ្មែរកើតនៅលើដីខ្មែរ ត្រូវចេះខំថែជាតិឲ្យបានរុងរឿង កេរ្តិ៍ឈ្មោះជាតិ យើងបានថ្កុំថ្កើង លុះត្រាតែយើងចេះថែរក្សា។ ទោះបីខ្មែររស់នៅប្រទេសណា ចូរកុំភ្លេចថាខ្លួនកើតមកជាខ្មែរ កុំឲ្យបរទេស គេមកបង្វែរ ឲ្យខ្មែរនិងខ្មែរ បែកសាមគ្គីគ្នា ថ្វីបើគេហ៊ានចំណាយ ប្រាក់កាសចាយហូរហៀរយ៉ាងណា ចូរកុំភ្លេច កេរ្តិ៍ឈ្មោះខេមរា រុងរឿងថ្លៃថ្លា តាំងពីបុរាណ ព្រលឹងជាតិនៅគង់វង្សបានយូរ ទាល់តែយើង ស៊ូរួបរួមគ្នាគ្រប់ប្រាណ កសាងជាតិដោយក្តីក្លាហាន នោះជាតិយើងបានស្គាល់ក្តីរុងរឿង។

ខ្មែរស្រឡាញ់ខ្មែរចេះជួយខ្មែរនោះប្រទេសរបស់យើងអាចរីកចំរើនបាន

Saturday, October 1, 2011

តើអាចថើបគ្នាបានទេនៅពេលកើតរោគផ្ដាសាយ?

តើអាចថើបគ្នាបានទេនៅពេលកើតរោគផ្ដាសាយ?

      មួយរយៈពេលនេះ អាកាសធាតុហាក់ដូចជាប្រែប្រួលញឹកញាប់ ដូច្នេះគួររក្សាសុខភាពឱ្យបានរឹងមាំ ព្រោះអាកាសធាតុប្រែប្រួលបែប នេះងាយធ្វើឱ្យកើតមានរោគផ្ដាសាយ។តើលោកអ្នកធ្លាស់សង្ស័យ
ខ្លះដែរទេថាប្រសិនបើកើតរោគផ្ដាសាយ អ្នកអាចថើបគ្នាបានដែរឬអត់?
  អ្នកស្រាវជ្រាវរោគផ្ដាសាយជនជាតិអាមេរិកាំងបានរកឃើញថា ការថើបគ្នាស្ទើរ តែមិនធ្វើឱ្យឆ្លងរោគផ្ដាសាយសោះឡើយ ពីព្រោះមេរោគពីក្រពះត្រូវឆ្លងកាត់ទឹកមាត់ ហើយក្នុងទឹកមាត់ក៏នៅមានអាស៊ីដខ្លះ ជួយកម្ចាត់មេរោគដែរ ។
  ផ្ទុយទៅវិញ ការថើបគ្នាបែរជាមួយមិត្តភក្តិ ក៏អាចជួយឱ្យប្រព័ន្ធការពាររោគរបស់ រាងកាយបានរឹងមាំ ជួយទប់ស្កាត់រោគផ្ដាសាយបានល្អបំផុតដែរ។
  ចំណែកការការពាររោគផ្ដាសាយជំហានដំបូងគឺមិនគួរដេកនៅក្នុងបន្ទប់ម៉ាស៊ីន ត្រជាក់ ឬ កន្លែងដែលមានអាកាធាតុត្រជាក់ហួសហេតុពេកទេ ។ គួរស្ថិតនៅក្នុងទី កន្លែងដែលមានអាកាសធាតុបរិសុទ្ធ ផឹកទឹកឱ្យបានគ្រប់គ្រាន់ និង ទទួលទានអាហារ មានប្រយោជន៍ដល់រាងកាយ ៕
              ដកស្រង់ ទស្សនាវដ្ដី ប្រជាប្រិយ
              ឆ្នាំទី ១៦ លេខ ៤៨០ ១១-២០ មករា ២០១០

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Lady Gaga, Salman Khan