Freedom of news in the world ,wanted to show the problem in the societies

ជនជាតិខ្មែរកើតនៅលើដីខ្មែរ ត្រូវចេះខំថែជាតិឲ្យបានរុងរឿង កេរ្តិ៍ឈ្មោះជាតិ យើងបានថ្កុំថ្កើង លុះត្រាតែយើងចេះថែរក្សា។ ទោះបីខ្មែររស់នៅប្រទេសណា ចូរកុំភ្លេចថាខ្លួនកើតមកជាខ្មែរ កុំឲ្យបរទេស គេមកបង្វែរ ឲ្យខ្មែរនិងខ្មែរ បែកសាមគ្គីគ្នា ថ្វីបើគេហ៊ានចំណាយ ប្រាក់កាសចាយហូរហៀរយ៉ាងណា ចូរកុំភ្លេច កេរ្តិ៍ឈ្មោះខេមរា រុងរឿងថ្លៃថ្លា តាំងពីបុរាណ ព្រលឹងជាតិនៅគង់វង្សបានយូរ ទាល់តែយើង ស៊ូរួបរួមគ្នាគ្រប់ប្រាណ កសាងជាតិដោយក្តីក្លាហាន នោះជាតិយើងបានស្គាល់ក្តីរុងរឿង។

ខ្មែរស្រឡាញ់ខ្មែរចេះជួយខ្មែរនោះប្រទេសរបស់យើងអាចរីកចំរើនបាន

Saturday, October 1, 2011

ស្រ្ដីមានគភ៌ និងស្រ្ដីបំបៅដោះកូនត្រូវប្រយ័ត្នរោគមហារីកសុដន់

ស្រ្ដីមានគភ៌ និងស្រ្ដីបំបៅដោះកូនត្រូវប្រយ័ត្នរោគមហារីកសុដន់

      ចំពោះស្រ្ដីដែលកំពុងបំបៅដោះកូន ថ្វីដ្បិតតែទៅថ្ងៃអនាគត អាត្រានៃការកើតរោគមហារីកសុដន់មានកម្រិតទាបជាងស្រ្ដីគ្មានកូន ឬស្ដ្រីពុំបំបៅដោះកូនក្ដី ប៉ុន្តែអ្វីអ្នកម្ដាយត្រូវយកចិត្តទុកដាក់នោះ គឺ
កម្រិតនៃជាតិអ័រម៉ូនមានការប្រែប្រួលក្នុងបរិមាណច្រើន ។ ដូច្នេះវាអាចបណ្ដាលឱ្យកើត រោគមហារីកសុដន់ក្នុងកម្រិតស្រាល ។
- ស្រ្ដីមានផ្ទៃពោះ និង ស្រ្ដីបំបៅដោះកូន និងរោគមហារីកសុដន់កម្រិតស្រាល
- ចំពោះមូលហេតុដែលបណ្ដាលឱ្យកើតរោគមហារីកសុដន់នោះមានច្រើនករណី ដូចជា ផ្ដើម ចេញពីចំណីអាហារពុំសមស្រប បរិភោគសាច់សត្វដែលសម្បូរទៅដោយ ជាតិប្រូតេអ៊ីនច្រើនហួសប្រមាណ ស្ថាននៃការរស់នៅកខ្វក់ និង សម្ពាធការងារធ្ងន់ធ្ងរ.. ។ល។ ករណីអស់ទាំងនេះអាចបណ្ដាលមកពីថាមពលនៃការស៊ាំនឹងជំងឺនៅក្នុងរាង កាយមិនសមាមាត្រ ដោយរំញោចឱ្យកើតរោគសាច់ដុះរីកដុះដាល ប៉ុន្តែតាមធម្មតាគេ យល់ឃើញថា ចំពោះស្រ្ដីដែលគ្មានកូន និង ស្រ្ដីពុំជាប់បំបៅដោះកូន អត្រានៃការកើត រោគមហារីកសុដន់មានកម្រិតខ្ពស់ជាង ។ លោកសាស្រ្ដចារ្យ យ៉ាង មីងធាន អ្នក ជំនាញខាងជំងឺមហារីកអះអាងថា «អ្វីដែលស្រ្ដីកំពុងជាប់បំបៅដោះកូនត្រូវការពារនោះ គឺអាចមានការវិវត្តនៃរោគមហារីកសុដន់ទៅថ្ងៃអានាគត ។ ដូច្នេះចូរកំឆ្វេសប្រហែសឱ្យ សោះ»។
 - តាមពិតទៅ ស្រ្ដីមានគភ៌ និង ស្រ្ដីបំបៅដោះកូនមានកម្រិតអ័រម៉ូននៅក្នុងរាងកាយ ប្រែប្រួលច្រើនហើយបើប្រៀបធៀនឹងពេលធម្មតា គឺងាយនឹងកើតរោគមហារីកសុដន់ កម្រិតស្រាល ព្រោះចំណុចពិសេសនៃរោគមហារីកសុដន់កម្រិតស្រាលមានការវិវត្ត លឿន និង ប្រែប្រួលពីល្អទៅអាក្រក់ក៏ឆាប់ដែរ ។ ដូច្នេះរោគដ៏កាចសាហាវនេះបានឆក់ យកជីវិតម្ដាយទារកក៏មិនតិចដែរ ។ ម្យ៉ាងទៀតក៏នៅមានស្រ្ដីមានគភ៌ខ្លះត្រូវប្រឈម នឹងអ្វីដែលគេហៅថា រក្សាកូនក្នុងថ្ទៃ ឬ ក៏រក្សាជីវិតខ្លួនឯង ដែលជាបញ្ហាពិបាកជ្រើស រើស ពីព្រោះនៅពេលកំពុងមានគភ៌ គឺពុំអាចប្រើឱសថក្នុងបរិមាណច្រើនលើសលប់ ឡើយ ។ ដូច្នេះក្នុងថ្ងៃណាមួយ ការអែអង់មិនឆាប់ព្យាបាលឱ្យទាន់ពេលវេលាជឿជាក់ ថា នឹងអាចបាត់បង់ជីវិតជាក់ជាមិនខាន ។
 - ចំពោះរោគមហារីកសុដន់ប្រភេទនេះ គឺពិបាកតាមដានបន្តិចពីព្រោះនៅក្នុងពេល ស្រ្ដីកំពុងតែបំបៅដោះកូន ក្រពេញនៃកន្សោមសុដន់ប៉ោងធំ (ផ្ទុកទឹកដោះ) និងកន្សោម សុដន់មានការប្រែប្រួលក្នុងកម្រិតពុំដូចគ្នាឡើយ។ ដូច្នេះធ្វើឱ្យម្ដាយរបស់ទារកពិបាក នឹងតាមដានការវិវត្តនៃរោគកន្សោមសុដន់ព្រោះវាគ្រាន់តែបង្ហាញរោគសញ្ញាបែបជំងឺ រលាកហើម និង ឈឺក្ដៅផ្សាដែលពិបាកធ្វើការវិនិច្ឆ័យរោគ។
 - ស្ថានភាពកន្សោមសុដន់មិនស្រួលប្រញាប់ព្យាបាល់
 - តើគេត្រូវរកមធ្យោបាយបែបណា ដើម្បីប្រឆាំងនឹងរោគមហារីកសុដន់លាក់ខ្លួនដ៏ គ្រោះថ្នាក់នេះ ? ប្រសិនបើមានលក្ខណសម្បត្តិគ្រប់គ្រាន់ យកល្អមុនពេលមានគភ៌គួរ ទៅពិនិត្យសុដន់ឱ្យបានម្ដង ហើយប្រសិនបើពិនិត្យសុដន់ឱ្យបានម្ដង ហើយប្រសិនបើ ពិនិត្យឃើញថា មានដុំពកតូចល្អិតដែលមានទំហំលើសពីមួយសងទីម៉ែត្រ ត្រូប្រញាប់ ព្យាបាលជាបន្ទាន់។ ក្រៅពីនេះ ស្រ្ដីបំបៅដោះកូនត្រូវឧស្សាហ៍សង្កេតតាមដានស្ថាន ភាពកន្សោមសុដន់ខ្លួនឯងឱ្យបានញឹកញាប់ បើថ្ងៃណាមួយពិនិត្យឃើញមានដុំកន្ទួល ក្រហមដែលមិនច្បាស់លាស់លេចចេញ ឬ ក៏ស្ទាបប៉ះចំដុំរឹងនៅក្នុងសុដន់គួប្រញាប់ ព្យាបាល ហើយបើចាំបាច់អាចឆ្លុះមើលតាមប្រព័ន្ធកាំរស្មីអ៊ិច។ ចំណែកស្រ្ដីមានគភ៌ ចាប់ពីបីខែឡើងទៅ កាទទួលឆ្លុះមើលសុដន់តាមកាំរស្មីអ៊ិន គឺពុំជះឥទ្ធិពលដល់ទារក នៅកក្នុងផ្ទៃឡើយ ៕
               ដកស្រង់ ទស្សនាវដ្ដី ប្រជាប្រិយ
               ឆ្នាំទី ១៦ លេខ ៤៨០ ១១-២០ មករា ២០១០

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Lady Gaga, Salman Khan