ខណៈដែលតារាសម្ដែងហូលីវូដ Angelina Jolie ក្លាយជាឯកអគ្គរដ្ឋទូតសុច្ឆន្ទៈ ពេលនេះម្ចាស់ក្សត្រីនៃបណ្ដាញផ្សព្វផ្សាយ(Queen of All Media) Kris Aquino បានទទួលងារជា “អ្នកបរិច្ចាគដ៏មានកិត្តិយស(honorary patron) នៃឧត្ដមស្នងការរបស់អង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន។
Kris បានសម្ដែងអារម្មណ៍រំភើបនៅលើគណនី Tweet របស់លោកស្រីថា “បន្ទាប់ពីបញ្ចប់ការបរិភោគអាហារពេលល្ងាចជាមួយក្រុមការងារ UNHCR ខ្ញុំត្រូវពួកគេប្រកាសតែងតាំងតំណែងជាអ្នកបរិច្ចាគកិត្តិយសមួយ រូប”។
បច្ចុប្បន្ននេះ Kris ជានារីម្នាក់នៅក្នុងក្រុមឥស្សរជនល្បីល្បាញក្នុងពិភពលោកដែលបាន ក្លាយជាអ្នកបរិច្ចាគ (អ្នកឧបត្ថម្ភទាំងកម្លាំងកាយនិង ថវិកាជួយដល់ជនរងគ្រោះពិសេសជនភៀសខ្លួន)ដ៏មានកិត្តិយសម្នាក់ ក្នុងចំណោម៤រូបផ្សេងទៀត។
“Luol Deng, Khaled Hosseini (អ្នកនិពន្ធសៀវភៅ A Thousand Splendid Suns and Kite Runner) និង Yao Chen មកពីប្រទេសចិន ក៏ជាអ្នកបរិច្ចាគមានកិត្តិយសដូចរូបខ្ញុំផងដែរ”។ ប្អូនស្រីប្រធានាធិបតីបច្ចុប្បន្នរូបនេះបាននិយាយ។
Kris Aquino មានឈ្មោះពេញថា Kristina Bernadette Cojuangco Aquino គឺជាតារាទូរទស្សន៍ និង តារាសម្ដែងហ្វីលីពីនវ័យ៤០ ឆ្នាំ។ លោកស្រីលេចធ្លោជាខ្លាំងនៅក្នុងកម្មវិធី Talk Show, Game Show និងការផ្សាយពាណិជ្ជកម្មជាច្រើនរាប់មិនអស់។ លោកស្រីគឺជាកូនស្រីពៅរបស់អតីតមន្ត្រីព្រឹទ្ធសភា និង អតីតប្រធានាធិបតីទី១១នៃប្រទេសហ្វីលីពីនលោក Benigno Aquino, Jr.និង អ្នកម្ដាយ Corazon Cojuangco Aquino។ លោកស្រីក៏ជាប្អូនស្រីពៅរបស់ប្រធានាធិបតីហ្វីលីពីនបច្ចុប្បន្ន លោក Benigno Aquino IIIផងដែរ។
0 comments:
Post a Comment