Freedom of news in the world ,wanted to show the problem in the societies

ជនជាតិខ្មែរកើតនៅលើដីខ្មែរ ត្រូវចេះខំថែជាតិឲ្យបានរុងរឿង កេរ្តិ៍ឈ្មោះជាតិ យើងបានថ្កុំថ្កើង លុះត្រាតែយើងចេះថែរក្សា។ ទោះបីខ្មែររស់នៅប្រទេសណា ចូរកុំភ្លេចថាខ្លួនកើតមកជាខ្មែរ កុំឲ្យបរទេស គេមកបង្វែរ ឲ្យខ្មែរនិងខ្មែរ បែកសាមគ្គីគ្នា ថ្វីបើគេហ៊ានចំណាយ ប្រាក់កាសចាយហូរហៀរយ៉ាងណា ចូរកុំភ្លេច កេរ្តិ៍ឈ្មោះខេមរា រុងរឿងថ្លៃថ្លា តាំងពីបុរាណ ព្រលឹងជាតិនៅគង់វង្សបានយូរ ទាល់តែយើង ស៊ូរួបរួមគ្នាគ្រប់ប្រាណ កសាងជាតិដោយក្តីក្លាហាន នោះជាតិយើងបានស្គាល់ក្តីរុងរឿង។

ខ្មែរស្រឡាញ់ខ្មែរចេះជួយខ្មែរនោះប្រទេសរបស់យើងអាចរីកចំរើនបាន

Saturday, October 1, 2011

ដើម្បី ប្រើប្រាស់ Laptop អោយថ្មកាន់បានយូរ

<strong>ដើម្បី ប្រើប្រាស់ Laptop អោយថ្មកាន់បានយូរ</strong>

      អ្នក​ប្រើប្រាស់​ម៉ាស៊ីន​កុំព្យូទ័រ​យួរ​ដៃ(Laptop) ភាគ ​ច្រើន​តែង​តែ​
ត្អូញត្អែរ​ពី​បញ្ហា​ថ្ម​ក្នុង​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​។ ដូច្នេះ​ក៏​មាន​សំនួរ​មួយ​
បាន​លើក​ឡើង តើ​ធ្វើ​ម៉េច​ទៅ​ទើប​អាច​អោយ​អាយុ​កាល​នៃ
ថ្ម​របស់ Laptop របស់ខ្ញុំ​ប្រើ​បាន​យូរ​ជាង​នេះ​បើ​ថ្ម​ខ្ញុំ​អត់​ខូច​ផង​ហ្នឹង? ដើម្បី ​ឆ្លើយ​តប​ទៅ
នឹង បញ្ហា​ដែល​កំពុង​តែ​កើត​មានលើ​ទំព័រពត៌មាន​ក៏​ពាំនាំ​យក​នូវ វិធី​សាស្ត្រ​មួយ​ចំនួន​ ថា​
តើ​ធ្វើ​យ៉ាង​ណា​ទៅ​ដើម្បី​អោយ​ម្ចាស់ Laptop ម្នាក់ៗ ​អាច​ប្រើប្រាស់​ថ្ម​បាន​រយៈ​ពេល​យូរ
ជាង​មុន​។ ខាងក្រោម​នេះ​ជា​គន្លឹះ​ខ្លីៗ មួយ​ចំនួន​ដែល​ ទំព័រពត៌មានសូម​ចែក​រំលែក សូម​
តាមដាន​ជាមួយ​ទំព័រពត៌មានទាំងអស់​គ្នា៖
១. បន្ថយ​ពន្លឺ​លើ​អេក្រង់ អេក្រង់ ​ជា​​ផ្នែក​មួយ​ដ៏​ធំ​ ដែល​​ទាញ​ថាមពល​ពី​ម៉ាស៊ីន​របស់​អ្នក​។ ដូច​នេះ​ នៅ​ពេល​ដែល​ អេក្រង់​របស់​អ្នក​មាន​ពន្លឺ​ភ្លឺ​ច្បាស់ ត្រជាក់​ភ្នែក​នោះ​មាន​ន័យ​ថា ថាមពល​ថ្ម​របស់​ម៉ាស៊ីន​របស់​អ្នក​ក៏​ត្រូវ​ចំណាយ​ទៅ​លើ​ការ Display នេះ​ច្រើន​ទៅ​តាម​នេះ​ដូច​គ្នា​ដែរ​។ ចំពោះ​គ្រប់ Laptop គឺ​សុទ្ធ​តែ​មាន Function Ket នៅ​លើ Keyboard ស្រាប់​តែ​ម្ដង ប្រសិន​ណា​បើ​ចង់​បន្ថយ ឬ​ដំឡើង Brightness គឺ​គ្រាន់​តែ​ចុច​ បូតុងFn អោយ​ជាប់ រួច​ហើយ​ចុច​បូតុង Brightness ដែល​មាន​រូប​ព្រះ​អាទិត្យ​ជា​សម្គាល់​ ​ស្ថិត​លើ Key Fផ្នែក​ខាង​លើ​នៃ Keyboard ជា​ការ​ស្រេច។
២. ធ្វើ​ការ​ផ្លាស់​ប្ដូរ Power Setting
សម្រាប់ Laptop ដែល​ដំណើរ​ការ​នៅ​លើ Window Vista គឺ Battery Power មាន​លក្ខណៈ​ពិសេស​មួយ​ចំនួន​ដែល​អាច​​អោយ​អ្នក​ធ្វើ​ការ​កំណត់​បាន ដូច​ជា​ការ​សាក​ថ្ម ការ Optimise គឺ​សុទ្ធ​តែ​អាច​កំណត់​បាន។
៣. បិទ Peripheralចោល
គ្រប់ ​ឧបករណ៍​ដែល Connect ចូល​មក​កាន់​ម៉ាស៊ីន​កុំព្យូទ័រ​​យួរ​ដៃ របស់​អ្នក​តាម​រយៈ​រន្ធ​ដោត USB គឺ​ថ្ម Laptop ប្រាក​ចែក​ចាយ​ថាមពល​ទៅ​គ្រប់​ឧបករណ៍ (Peripheral) ដើម្បី​​ដំណើរ​ការត្រឹម​តែ ឧបករណ៍​​ដែល Connect តាម​រយៈUSB នោះ​ទេ គឺ​បូក​រួម​ទាំង Mouse និង Webcam មាន ​លក្ខណៈ​ដូច​គ្នា​ក្នុង​ការ​ទាញ​យក​ថាមពល​។ ដូច​នេះ​ប្រសិន​បើ​មិន​ចាំ​បាច់​ក្នុង​ការ​ប្រើប្រាស់​ឧបករណ៍​ផ្សេងៗ ទៀត​នោះ​ទេ គួរ​តែ​ចូល​ទៅ​បិទ Function របស់ Peripheral ទាំង​នោះ​ចោល​ទៅ​។

៤. បិទ​ដំណើរ​ការ Wi-Fi
ម៉ូដែល ​ម៉ាស៊ីន​កុំព្យូទ័រ​យួរ​ដៃ ភាគ​ច្រើន​នា​ពេល​បច្ចុប្បន្ន​នេះ តែង​តែ​មាន​ប្រព័ន្ធ Wi-Fi សម្រាប់​ការ​ត​ភ្ជាប់​ប្រព័ន្ធ​អ៊ីនធឺណិត ឥត​ខ្សែ។ គ្រាន់​តែ​បើក Wi-Fi ចោល​ក៏​ឆាប់​អស់​ថ្ម​ដែរ តើ​អាច​ជឿ​បាន​ទេ? ជា ​ការ​ពិត​ណាស់ ចំពោះ​បញ្ហា​នេះ មនុស្ស​ភាគ​ច្រើន​បាន​មើល​រំលង ប៉ុន្តែ​ធាតុ​ពិត​ជាក់​ស្ដែង វា​​ទាញ​យក​ថាមពល​ពី​ថ្ម​សម្រាប់​ដំណើរ​ការ​របស់​វា​ដូច​ទៅ​នឹង Brightness លើ ​អេក្រង់​យ៉ាង​ដូច្នេះ​ដែរ។ ដូច​នេះ​ប្រសិន​បើ មិន​ប្រើ​វា​ទេ សូម​កុំ​បើក​ចោល​ធ្វើ​អី ដើម្បី​ជួយ​សន្សំ​សំចៃ អោយ​ការ​ប្រើប្រាស់​មាន​រយៈ​ពេល​យូរ​ជាង​នេះ​បន្តិច​។
៥. យក​ឌីស​ចេញ​ពី CD-ROM ក្នុង​ករណី​ម៉ាស៊ីន​មាន​​ឌីស ក្នុង CD-ROM ដែល ​មិន​បាន​ប្រើប្រាស់​នោះ ចាំ​បាច់​ត្រូវ​តែ​ដក​ចេញ ព្រោះ​បើ​មិន​ដូច្នេះ​ទេ ម៉ាស៊ីន​របស់​អ្នក​ប្រាកដ​ជា​អាយុ​ខ្លី​ជាក់​ជា​មិន​ខាន។
៦. បិទ​ចោល​នូវ Featured មួយ​ចំនួន ចំពោះ Window Vista ឬ Window 7 តែង​តែ​មាន​លក្ខណៈ​ពិសស (Features) រៀង​ខ្លួន​ ដើម្បី​បន្ថែម​ភាព​ទាក់​ទាញ។ ប៉ុន្តែ​កុំ​ភ្លេច​ថា ប្រសិន​បើ Featured កាន់​តែ​ស្រស់​ស្អាត​ នោះ​ត្រូវ​ទាញ​យក​ថាមពល​កាន់​តែ​ច្រើន​ទៅ​តាម​សម្រស់​ដែល​បាន​ផ្ដល់​អោយ
៧.
ការសាកថ្ម Laptop
ដើម្បីអោយថ្ម Laptop កាន់បានយូត្រូវសាកថ្មអោយពេញ ចាំប្រើប្រាស់ បើថ្ម Laptop ពេញបរិបូរ  ហើយយើងប្រើប្រាស់ថ្ម Laptop​ អោយជិតអស់ទើបសាកថ្ម Laptop សារជាថ្មី ។ ម៉្យាងទៀត យើងអាចប្រើ Laptop ដោយដោះថ្ម Laptop ចេញក៏ បាន នូវពេលយើងប្រើកន្លែងដែលមានភ្លើងគ្រប់គ្រាន់ មិនដែលដាច់ភ្លើងសោះ ។

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Lady Gaga, Salman Khan