Freedom of news in the world ,wanted to show the problem in the societies

ជនជាតិខ្មែរកើតនៅលើដីខ្មែរ ត្រូវចេះខំថែជាតិឲ្យបានរុងរឿង កេរ្តិ៍ឈ្មោះជាតិ យើងបានថ្កុំថ្កើង លុះត្រាតែយើងចេះថែរក្សា។ ទោះបីខ្មែររស់នៅប្រទេសណា ចូរកុំភ្លេចថាខ្លួនកើតមកជាខ្មែរ កុំឲ្យបរទេស គេមកបង្វែរ ឲ្យខ្មែរនិងខ្មែរ បែកសាមគ្គីគ្នា ថ្វីបើគេហ៊ានចំណាយ ប្រាក់កាសចាយហូរហៀរយ៉ាងណា ចូរកុំភ្លេច កេរ្តិ៍ឈ្មោះខេមរា រុងរឿងថ្លៃថ្លា តាំងពីបុរាណ ព្រលឹងជាតិនៅគង់វង្សបានយូរ ទាល់តែយើង ស៊ូរួបរួមគ្នាគ្រប់ប្រាណ កសាងជាតិដោយក្តីក្លាហាន នោះជាតិយើងបានស្គាល់ក្តីរុងរឿង។

ខ្មែរស្រឡាញ់ខ្មែរចេះជួយខ្មែរនោះប្រទេសរបស់យើងអាចរីកចំរើនបាន

Saturday, October 1, 2011

ចំណុចពិសេសៗសំរាប់អ្នកប្រើកុំព្យូទ័រស្វែងយល់


       បច្ចុប្បន្ននេះកុំព្យូទ័របានមានសកម្មភាពដើរតួជាចំណែកមួយក្នុងការ ប្រើជីវិតប្រចាំថ្ងៃរបស់មនុស្សជំនាន់ថ្មី ដើម្បីស្វែងរកចំណេះដឹង និងភាព សប្បាយរីករាយសំរាប់ពួកគេ។
       កុំព្យូទ័រមានប្រយោជន៍យ៉ាងច្រើនក្នុងនោះក៏មានវត្ថុដែលគួរប្រុងប្រយ័ត្នក្នុងការប្រើការងារ ជាពិសេសវាបង្កផលប៉ះពាល់ទៅដល់សុខភាពភ្នែករបស់អ្នកប្រើបានដោយខ្លឹមសារ Computer Vision Syndrome (CVS)។
       បើតាមខ្លឹមសារនៅក្នុងលិខិតរបស់វិទ្យាស្ថានពិសោធន៍វិទ្យាសាស្រ្តរបស់ប្រទេសថៃកាលពី ខែឧសភាកន្លងមកនេះបានបង្ហើបអោយដឹងថា អាការៈកុំព្យូទ័រ Vision Syndrome បានរកឃើញ រហូតដល់៧៥ភាគរយនៃមនុស្សដែលប្រើកុំព្យូទ័ររយះពេលយូរ។
       ក្រុមអាការៈ CVS នោះមានអាការៈនិងមូលហេតុអាចសរុបបានគឺនឹងសង្កេតបានថា មានអា- ការៈប៉ប្រិចកាន់តែតិចដងដោយនៅសល់ត្រឹមតែ៦-៧ដងក្នុង១នាទី ស្របពេលដែលមនុស្សទូទៅ មានអាត្រាប៉ប្រិចត្រឹម១៦-២០ដង ក្នុង១នាទី។ មូលហេតុដោយសារពួកគេប្រឹងសំឡឹងមើលជាប់ រយះពេលយូរធ្វើអោយស្បែកភ្នែកស្ងួតហើយក្រហាយផ្សា។
       អាការៈដែលកើតឡើងនោះមានមូលហេតុមកពីពន្លឺដែលជះចេញពីកុំព្យូទ័រមកខ្លាំងពេក ឫ អាចមកពីពន្លឺកុំព្យូទ័រមិនគ្រប់គ្រាន់ ធ្វើអោយកើតពន្លឺខ្លាំង ឫពន្លឺតិចចូលភ្នែកអ្នកប្រើប្រាស់បង្កជា អាការៈបាត់នឿយកែវភ្នែកបានយ៉ាងងាយ។
        អេក្រង់រូបភាពក៏ជាកត្តាមួយសំខាន់ចាំបាច់ត្រូវសំរួលរលកពន្លឺនៅត្រង់មុខកុំព្យូទ័រ ឫ Refresh Rate។ភាគច្រើនសំរួលនៅត្រង់កំរិត60hzទើបធ្វើអោយកើតពន្លឺប៉ប្រិចបង្កអោយរូបភាព នៅលើបញ្ចប់អេក្រង់លោតធ្វើអោយអ្នកប្រើប្រាស់ចាំបាច់សំរួលកែវភ្នែកដើម្បីហ្វុកាសជាថ្មីគ្រប់ ពេលវេលាដែលចំណុចនេះហើយធ្វើអោយកែវភ្នែកហត់នឿយនោះ។រយះចំងាយពីអ្នកវាយនិង មុខកុំព្យូទ័រមិនបានសមរម្យក៏អាចបង្កអោយខំប្រឹងមើលខ្លាំងដែរ ហើយចំណុចនេះបង្កអោយកើត អាការៈឈឺកែវភ្នែកនិងឈឺក្បាលបាន៕

               ដកស្រង់ចេញពីកាសែតកម្ពុជាថ្មីឆ្នាំទី៨ លេខ១៨៨៩
               ថ្ងៃព្រហស្បតិ៍ ទី០៥ ខែមិនា ឆ្នាំ២០០៩

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Lady Gaga, Salman Khan