Freedom of news in the world ,wanted to show the problem in the societies

ជនជាតិខ្មែរកើតនៅលើដីខ្មែរ ត្រូវចេះខំថែជាតិឲ្យបានរុងរឿង កេរ្តិ៍ឈ្មោះជាតិ យើងបានថ្កុំថ្កើង លុះត្រាតែយើងចេះថែរក្សា។ ទោះបីខ្មែររស់នៅប្រទេសណា ចូរកុំភ្លេចថាខ្លួនកើតមកជាខ្មែរ កុំឲ្យបរទេស គេមកបង្វែរ ឲ្យខ្មែរនិងខ្មែរ បែកសាមគ្គីគ្នា ថ្វីបើគេហ៊ានចំណាយ ប្រាក់កាសចាយហូរហៀរយ៉ាងណា ចូរកុំភ្លេច កេរ្តិ៍ឈ្មោះខេមរា រុងរឿងថ្លៃថ្លា តាំងពីបុរាណ ព្រលឹងជាតិនៅគង់វង្សបានយូរ ទាល់តែយើង ស៊ូរួបរួមគ្នាគ្រប់ប្រាណ កសាងជាតិដោយក្តីក្លាហាន នោះជាតិយើងបានស្គាល់ក្តីរុងរឿង។

ខ្មែរស្រឡាញ់ខ្មែរចេះជួយខ្មែរនោះប្រទេសរបស់យើងអាចរីកចំរើនបាន

Wednesday, November 28, 2012

សមត្ថកិច្ច​រៀបចំ​បញ្ជូន​សំណុំ​រឿង​គ្រឿង​ញៀន​ទាក់ទង​អតីត​ឧកញ៉ា​ម្នាក់​ទៅ​តុលាការ

ដោយ អ៊ុក សាវបូរី 2012-11-28 RFA
មន្ត្រី​ប្រឆាំង​គ្រឿង​ញៀន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ឆ្នាំ​២០១២ នេះ វត្ថុ​តាង​នៃ​បទល្មើស​គ្រឿងញៀន​ចាប់​បាន​ច្រើន​ជាង​ឆ្នាំ​២០១១ តែ​ថយ​ចុះ​បទល្មើស​តូចតាច។ ចំណែក​ការ​បង្ក្រាប​គ្រឿង​ញៀន​វិញ នៅ​ឆ្នាំ​១០១២ នេះ មាន​ចំនួន​ច្រើន​ជាង​ឆ្នាំ​២០១១។
ជាក់​ស្ដែង នៅ​រសៀល​ថ្ងៃ​អង្គារ ទី​២៧ ខែ​វិច្ឆិកា សមត្ថកិច្ច​ចម្រុះ​រាជធានី​ភ្នំពេញ និង​មន្ត្រី​តុលាការ​ដេញ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ទៅ​ដល់​ក្នុង​ភូមិ​ គ្រឹះ​មួយ​កន្លែង ស្ថិត​តាម​ផ្លូវ​ភ្នំពេញ ហាណូយ ក្នុង​សង្កាត់​ភ្នំពេញថ្មី ខណ្ឌ​សែនសុខ មាន​ពាក់ព័ន្ធ​ដល់​លោក​ឧកញ៉ា តាន់ សេងហាក់ ដែល​ប៉ូលិស​អះអាង​ថា ធ្លាប់​ជាប់​គុក ៣​ឆ្នាំ ក្នុង​សំណុំ​រឿង​ដីធ្លី ហើយ​ទើប​តែ​ដោះលែង​ពី​គុក​ប្រមាណ ៣ ទៅ ៤​ខែ​កន្លង​ទៅ​នេះ។

ប៉ូលិស​ប្រឆាំង​គ្រឿង​ញៀន កំពុង​រៀបចំ​សំណុំ​រឿង​ជួញដូរ និង​ប្រើប្រាស់​គ្រឿង​ញៀន​នៅ​ផ្ទះ​ឧកញ៉ា តាន់ សេងហាក់ បញ្ជូន​ទៅ​តុលាការ។
ប្រធាន​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន​នៃ​ក្រសួង​មហាផ្ទៃ លោក ខៀវ សាម៉ន ថ្លែង​នៅ​ថ្ងៃ​ពុធ ទី​២៨ ខែ​វិច្ឆិកា ថា ជនសង្ស័យ ១១​នាក់ ក្នុង​នោះ​មាន​អតីត​ឧកញ៉ា តាន់ សេងហាក់ ផង និង​វត្ថុ​តាង​មួយ​ចំនួន​ ដែល​រឹប​អូស​បាន​កាល​ពី​រសៀល​ថ្ងៃ​២៧ ខែ​វិច្ឆិកា នៅ​ផ្ទះ​ឧកញ៉ា តាន់ សេងហាក់ នោះ កំពុង​ត្រូវ​រៀបចំ​ដើម្បី​បញ្ជូន​ទៅ​តុលាការ។
លោក ខៀវ សាម៉ន បន្ត​ថា ឈ្មោះ តាន់ សេងហាក់ ធ្លាប់​ជាប់​ពន្ធនាគារ ដែល​តុលាការ​ទើប​តែ​ដោះលែង​ប្រមាណ ៣ ទៅ ៤​ខែ​នេះ ហើយ​ក៏​មាន​រឿង​ទាក់ទង​នឹង​បញ្ហា​គ្រឿង​ញៀន​បន្ត​ទៀត៖ «នៅ​មន្ទីរ​ ប្រឆាំង​គ្រឿង​ញៀន​ជំនាញ​គេ​កំពុង​ធ្វើ​អញ្ជើញ​គាត់​មក​ទាំង​អស់​មាន ១១​នាក់។ ដល់​រៀប​ចំ​សំណុំ​រឿង​ចប់​សព្វគ្រប់ ចាត់​ចែង​ហើយ គឺ​ថា បញ្ជូន​ហើយ ប្រហែល​ជា​ស្អែក​អី​ហ្នឹង»
ប្រភព​ពី​មន្ត្រី​នគរបាល​ប្រឆាំង​គ្រឿង​ញៀន​ក្រសួង​មហាផ្ទៃ ឱ្យ​ដឹង​ថា បទល្មើស​គ្រឿង​ញៀន​បង្ក្រាប​នៅ​ភូមិ​គ្រឹះ​អតីត​ឧកញ៉ា តាន់ សេងហាក់ កាល​ពី​រសៀល​ម៉ោង​ជាង ១ ថ្ងៃ​២៧ ខែ​វិច្ឆិកា គឺ​សមត្ថកិច្ច​ប្រមូល​បាន​វត្ថុ​តាង ដូចជា​គ្រឿង​ញៀន​មួយ​ចំនួន ម៉ូតូ ៩​គ្រឿង រថយន្ត​ធុន​តូច​មួយ​គ្រឿង កាំភ្លើង និង​គ្រាប់​មួយ​ចំនួន ព្រម​ទាំង​មនុស្ស ១៦​នាក់ ក្នុង​នោះ​មាន​អតីត​ឧកញ៉ា តាន់ សេងហាក់ ភរិយា កូន​ប្រុស ២​នាក់ កូន​ស្រី​ម្នាក់ ជន​ជាតិ​ចិន ៣​នាក់ កម្មករ រួម​ទាំង​អ្នក​បម្រើ​ក្នុង​ផ្ទះ។
ក្រោយ​ពី​សាកសួរ​នៅ​រសៀល​ថ្ងៃ​២៧ ខែ​វិច្ឆិកា សមត្ថកិច្ច និង​តុលាការ បាន​ដោះលែង​មនុស្ស​មួយ​ចំនួន​នៅ​ក្រៅ​ឃុំ។ ភូមិ​គ្រឹះ​អតីត​ឧកញ៉ា តាន់ សេងហាក់ នេះ កាល​ពី​ប៉ុន្មាន​ខែ​មុន​មាន​ជនជាតិ​ចិន មួយ​ក្រុម បាន​ជួល​ភូមិ​គ្រឹះ​នេះ​ស្នាក់​នៅ ដើម្បី​ចាប់​ជន​ជាតិ​ចិន គ្នា​គេ​នោះ​ជំរិត​ទារ​ប្រាក់​ឆ្លង​ដែន​តាម​អ៊ីនធឺណិត។
អ្នក​នាំ​ពាក្យ​គណបក្ស សម រង្ស៊ី លោក យឹម សុវណ្ណ​ ថ្លែង​ថា អាជ្ញាធរ​ប្រឆាំង​គ្រឿង​ញៀន ខិតខំ​បង្ក្រាប​គ្រឿង​ញៀន​សកម្ម​យ៉ាង​ណា ក៏​នៅ​តែ​មិន​អាច​បំបាត់​បាន​ស្ងប់ ព្រោះ​អំពើ​ពុករលួយ​នៅ​មាន​ឥទ្ធិពល។ ទន្ទឹម​នោះ​មាន​ជន​ប្រើ​ឋានៈ យក​អំណាច​របស់​ខ្លួន​ចេញ​មុខ​អន្តរាគមន៍ និង​អ្នក​មាន​លុយ បញ្ជា​តុលាការ​មិន​ឲ្យ​ធ្វើ​ការ​ដោយ​ឯករាជ្យ បាន​បង្កើត​ជា​និទណ្ឌភាព​គ្រឿង​ញៀន​បន្តបន្ទាប់។
លោក យឹម សុវណ្ណ៖ «សមត្ថកិច្ច​កម្ចាត់​គ្រឿង​ញៀន​ហ្នឹង​ក៏​មាន​ ពាក់ព័ន្ធ​នៅ​ក្នុង​រឿង​ហ្នឹង​ដែរ ហើយ​រឿង​ហ្នឹង​កើត​ចេញ​ពី​អំពើ​ពុករលួយ និង​វប្បធម៌​គ្មាន​ទោសពៃរ៍។ អ៊ីចឹង​ហើយ​ដើម្បី​កាត់​បន្ថយ​ការ​ជួញដូរ​គ្រឿង​ញៀន​ដោយ​ខុស​ច្បាប់ ដែល​មាន​ផល​វិបាក​ដ៏​ធ្ងន់ធ្ងរ​នៅ​ក្នុង​សង្គម​ហ្នឹង សំខាន់​បំផុត​យើង​ត្រូវ​តែ​មាន​ប្រព័ន្ធ​តុលាការ​ឯករាជ្យ និង​បំពេញ​តួនាទី​របស់​ខ្លួន ដោយ​មិន​ទទួល​ឥទ្ធិពល​នយោបាយ​ពី​អ្នក​មាន​អំណាច​ណា​មួយ​នៅ​ក្នុង​ការ​កាត់​ សេចក្ដី​អ្នក​ដែល​ជាប់​ទោស​ទាំង​អស់​នោះ ហើយ​និង​លុប​បំបាត់​វប្បធម៌​គ្មាន​ទោសពៃរ៍ លុបបំបាត់​អំពើ​ពុករលួយ​ពិត​ប្រាកដ​ ដើម្បី​យើង​ចាប់​ជនឧក្រិដ្ឋ ដែល​មាន​ជាប់​ពាក់ព័ន្ធ​នឹង​បទឧក្រិដ្ឋ​គ្រឿង​ញៀន​នេះ​មក​កាត់​ទោស»
ប្រធាន​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន លោក ខៀវ សាម៉ន ថ្លែង​ថា ជនសង្ស័យ​ទាំង ១១​នាក់ កំពុង​ឃុំ​ខ្លួន​នៅ​ក្នុង​អង្គភាព​ប្រឆាំង​គ្រឿង​ញៀន​នៅ​ឡើយ​មក​ទល់​ថ្ងៃ​ទី ​២៨ ខែ​វិច្ឆិកា។ លោក​បន្ថែម​ថា សកម្មភាព​បង្ក្រាប​បទល្មើស​គ្រឿង​ញៀន​នៅ​ឆ្នាំ​២០១២ គឺ​បង្ក្រាប​ចំ​កន្លែង​ជួញដូរ​ធំៗ ដោយ​ចាប់​បាន​វត្ថុ​តាង​ច្រើន​ជាង​ឆ្នាំ​មុន ប៉ុន្តែ​សកម្មភាព​បង្ក្រាប​បទល្មើស​តូចតាច មាន​តិច​ជាង​ឆ្នាំ​២០១១។
ប្រភព​ព័ត៌មាន​ក្នុង​ស្រុក​បាន​ផ្សព្វផ្សាយ​ថា កាល​ពី​យប់​ថ្ងៃ​២៥ ខែ​វិច្ឆិកា សមត្ថកិច្ច​បង្ក្រាប​ទីតាំង​ផ្ទះ​សំណាក់ ហ្គោល ហៅស៍ ២ (Gold House II) នៅ​ទល់​មុខ​មន្ទីរពេទ្យ​រុស្ស៊ី តាម​ផ្លូវ​២៧១ ត្រូវ​សមត្ថកិច្ច​ចាប់​បាន​ជន​សង្ស័យ​ចែកចាយ និង​ប្រើប្រាស់​គ្រឿង​ញៀន​ចំនួន ២៦​នាក់ បញ្ជូន​ទៅ​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​២៧ ខែ​វិច្ឆិកា ដើម្បី​សាកសួរ និង​ដាក់​ទោស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Lady Gaga, Salman Khan