Freedom of news in the world ,wanted to show the problem in the societies

ជនជាតិខ្មែរកើតនៅលើដីខ្មែរ ត្រូវចេះខំថែជាតិឲ្យបានរុងរឿង កេរ្តិ៍ឈ្មោះជាតិ យើងបានថ្កុំថ្កើង លុះត្រាតែយើងចេះថែរក្សា។ ទោះបីខ្មែររស់នៅប្រទេសណា ចូរកុំភ្លេចថាខ្លួនកើតមកជាខ្មែរ កុំឲ្យបរទេស គេមកបង្វែរ ឲ្យខ្មែរនិងខ្មែរ បែកសាមគ្គីគ្នា ថ្វីបើគេហ៊ានចំណាយ ប្រាក់កាសចាយហូរហៀរយ៉ាងណា ចូរកុំភ្លេច កេរ្តិ៍ឈ្មោះខេមរា រុងរឿងថ្លៃថ្លា តាំងពីបុរាណ ព្រលឹងជាតិនៅគង់វង្សបានយូរ ទាល់តែយើង ស៊ូរួបរួមគ្នាគ្រប់ប្រាណ កសាងជាតិដោយក្តីក្លាហាន នោះជាតិយើងបានស្គាល់ក្តីរុងរឿង។

ខ្មែរស្រឡាញ់ខ្មែរចេះជួយខ្មែរនោះប្រទេសរបស់យើងអាចរីកចំរើនបាន

Thursday, November 15, 2012

ឈ្លោះ​ប្រកែក​គ្នា​ក្នុងអង្គប្រជុំសភា តំណាង​រាស្រ្ត​បក្ស​ប្រឆាំង​ ​ដើរ​ចេញអស់


Angkor Thom Media
15 October 2012
ក្នុងកិច្ច​ប្រជុំ​ ​អនុម័ត​លើ​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​ការ​យល់​ព្រម​ឲ្យ​កម្ពុជា ចូល​ជា​ភាគី​នៃ​អនុសញ្ញា​ស្ដីពី​ការ​ជូន​ដំណឹង​ជា​បន្ទាន់ ពី​គ្រោះ​​​មហ​ន្ត​រាយ​​​នុ​យ​ក្លេអ៊ែ​រ​ និ​ង​​​​អ​នុ​សញ្ញា​​​ស្ដី​ពី​​​​សុ​វ​ត្ថិភាព​នុយក្លេអ៊ែរ និង​សេចក្តី​ព្រាង​ច្បាប់​មួយ​ចំនួន​ទៀតនៅ​ថ្ងៃ​ទី១៤ ខែ​វិច្ឆិកា ឆ្នាំ​២០១២ មាន​ការ​ប៉ះ​ទង្គិច​ដោយ​ពាក្យ​សម្ដី និង​ឈ្លោះ​ប្រកែក​គ្នា
​យ៉ាង​តឹង​សរសៃ​ក រវាង​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង និង​តំណាង​រាស្ត្រ​គណបក្ស​កាន់​អំណាច ហើយតំណាង​រាស្ត្រ​គណបក្សសម រង្ស៊ី និង​តំណាង​រាស្ត្រ​គណបក្សសិទ្ធិ​មនុស្សជាង ២០​នាក់ បាន​ដើរ​ចេញ​ពី​កិច្ច​ប្រជុំ​សភា​។

ការ​​ឈ្លោះ​ប្រកែក​គ្នា​នោះ បាន​កើត​មាន​ឡើង​នៅពេល​សម្តេចហេង សំរិន ​ប្រធាន​សភា​ជាតិ បាន​អនុញ្ញាត​ឲ្យ​ប្រធាន​គណបក្ស សិទ្ធិ​មនុស្ស លោកកឹម សុខា ឡើង​មានមតិជា​លើ​ក​​ដំ​បូ​ង​នៅ​​ក្នុង​ស​ភា​​ ដោយលោ​ក​បា​ន​លើ​ក​ឡើង​​ថា​​​ ​​​សុំ​​​ឲ្យ​​អ្ន​ក​​នយោ​បា​យ​ខ្មែរ​រួប​រួម​គ្នា​ដូច​បាន​លើក​ឡើង​ដោយ​ ប្រធាន​សភា​ជាតិ លោក ហេង សំរិន នៅ​ក្នុង​របាយការណ៍​របស់​លោក ស្ដីពី​សកម្មភាព​របស់​សភា​ជាតិ​កន្លង​មក ហើយ​លោក​បាន​សុំ​ឲ្យ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ឲ្យ​បាន​ពេញ​លេញ ដូច​កាតព្វកិច្ច​គោរព​អនុសញ្ញា​អន្តរជាតិ​ដទៃ​ទៀត​ដែរ។
ពេលនោះ សម្តេចហេង សំរិន បាន​តប​វិញ​ថា យើង​បាន​បង្រួប​បង្រួម​ជាតិ​រហូត តាំង​ពី​នោះ​មក រហូត​ដល់​បច្ចុប្បន្ន​នេះ។ យើង​បង្រួប​បង្រួម​ហើយ អង្គុយ​ជាមួយ​គ្នា​នេះហ្នឹង ​មិន​បង្រួប​បង្រួម​ជាតិ? ប៉ុន្តែ​ចំពោះ​បុគ្គល​ដែល​ប្រព្រឹត្ត​បទ​ល្មើស​ព្រហ្មទណ្ឌ មិន​អាច​រួប​រួម​បាន​ទេ។
ក្រោយមក លោកឈៀង វុន តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ឡើង​​តប​ថា ឥរិយាបថ និង​ពាក្យ​សម្ដី​របស់​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង ប្រៀប​បាន​ជា​មនុស្ស​ព្នង ព្រៃ​ផ្សៃ និង​ជា​មនុស្ស​បោក​ប្រាស់​ប្រជាពលរដ្ឋ។ គណបក្ស​ឯកឧត្តម ដែល​គ្មាន​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ ទទួល​បាន​សំឡេង​តែ ៣​អាសនៈ មិន​គ្រប់​បង្កើត​ក្រុម​បាន អីចឹង​ហើយ​ឯកឧត្តម​អត់​មាន​សិទ្ធិ​និយាយ ដោយ​សារ​តែ​ប្រជាពលរដ្ឋ​មិន​គាំទ្រ។
នៅ​ពេល​ដែល​លោកឈៀង វុន កំពុង​តែ​មាន​មតិដូច្នេះ តំណាង​រាស្ត្រ​គណបក្សសម រង្ស៊ី និង​គណបក្សសិទ្ធិ​មនុស្ស បាន​ដើរ​ចេញ​ពី​កិច្ច​ប្រជុំ​សភា​ជាតិ​តែ​ម្តង ។
ក្រុម​អ្នក​តំណាង​រាស្រ្ត​ពី​គណបក្ស​ ប្រឆាំង​សមរង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស​បាន​ឲ្យ​ដឹង​ថា ការ​សម្រេច​ដើរ​ចេញ​ពី​កិច្ច​ប្រជុំ​រដ្ឋសភា​ពាក់​កណ្តាល​ទី​កាល​ពី​ព្រឹក​ មិញ​ គឺ​ដោយ​សារ​តែ​តំណាង​រាស្រ្ត​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​កាន់​ អំណាច បាន​ប្រើ​ពាក្យ​អសុរោះ ប្រមាថ ដល់​អ្នក​តំណាង​រាស្រ្ត និង​ជនជាតិ​ភាគ​តិច។
ក្រុម​អ្នក​តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង​ ទាំង​ពីរ​បាន​រៀបរាប់​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ចុះ​ថ្ងៃទី១៤ ខែ​វិច្ឆិកា នេះ​ថា ខណៈ​ដែល​លោក កឹម សុខា តំណាង​រាស្រ្ត​មណ្ឌល​កំពង់ចាម ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស និង​ជា​អនុ​ប្រធាន​ចលនា​សង្រ្គោះ​ជាតិ ឡើង​សម្តែង​មតិ​លើក​ដំបូង​ក្នុង​សម័យ​ប្រជុំ​ពេញ​អង្គរដ្ឋ​សភា ក្នុង​គោល​បំណង​ឲ្យ​រដ្ឋសភា​ខ្មែរ​បំពេញ​ការងារ​របស់​ខ្លួន​ដោយ​មាន​ការ​ ទទួល​ខុស​ត្រូវ និង​ការ​រួបរួម​ជាតិ​ពិត​ប្រាកដ ក្នុង​នាម​ជា​អ្នក​តំណាង​ឲ្យ​ប្រជាជាតិ​ខ្មែរ​ទាំង​មូល, តំណាង​រាស្រ្ត​របស់​គណបក្ស​ប្រជាជន​កម្ពុជា​បាន​បញ្ចេញ​ប្រតិកម្ម​មក​វិញ ដោយ​ប្រើ​ពាក្យ​អសុរោះ ប្រមាថ​មើល​ងាយ​ដល់​អ្នក​តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង និង​បងប្អូន​ជនជាតិ​ភាគ​តិច ដូច​ជា ប្រើ​ពាក្យ​ថា «តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង​ព្រៃផ្សៃ​ដូច​ពួកព្នង» ជា​ដើម។ ដូច្នេះ តំណាង​រាស្រ្ត​គណបក្ស​សមរង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស មិន​អាច​ទទួល​យក​បាន​ទេ​នូវ​ពាក្យ​អសុរោះ ប្រមាថ​មើល​ងាយ​បែប​នេះ ពី​សំណាក់​តំណាង​រាស្រ្ត​គណបក្ស​កាន់​អំណាច ទើប​តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង​សម្រេច​ចិត្ត​ដើរ​ចេញ​ពី​អង្គប្រជុំ​សភា ក្នុង​គោល​បំណង​ចង់​ឲ្យ​រដ្ឋសភា​ធ្វើ​ការ​ពិចារណា​ឡើង​វិញ និង​កែ​សម្រួល​ឲ្យ​ការ​ចូលរួម​សម្តែង​មតិ​របស់​អ្នក​តំណាង​រាស្រ្ត​ប្រកប​ ដោយ​សេចក្តី​ថ្លៃថ្នូរ ស្មើ​មុខ ក្នុង​នាម​ជា​អ្នក​តំណាង​រាស្រ្ត មិន​មែន​ជា​អ្នក​តំណាង​បក្ស ដើម្បី​ផល​ប្រយោជន៍​រួម គឺ ជាតិ និង​ប្រជាពលរដ្ឋ​ខ្មែរ។
​តំណាង​រាស្ត្រ​បក្ស​សម រង្ស៊ី ទាមទារឲ្យ​លោក ឈៀង វុន សុំ​ទោស​នៅ​ក្នុង​សភា​ជាតិ ដោយ​លាយលក្ខណ៍​អក្សរ ឬ​ផ្ទាល់​មាត់។ ឯលោកកឹម សុខា ទាមទារឲ្យ​លោកឈៀង វុន សុំ​ទោសបងប្អូន​ជនជាតិ​ភាគ​តិច ព្រោះលោកឈៀង វុន បានប្រើ​ពាក្យ​ថា «តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង​ព្រៃផ្សៃ​ដូច​ពួកព្នង» ។នេះជាការប្រមាថចំពោះបងប្អូន​ជនជាតិ​ភាគ​តិច។ ប៉ុន្តែ លោកឈៀង វុន តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា បាន​បញ្ជាក់ថា លោក​មិន​សុំ​ទោស​ទេ ពីព្រោះ​លោក​មិន​បាន​ធ្វើ​អ្វី​ខុស គឺតំណាង​រាស្ត្រ​បក្ស​ប្រឆាំងទេ ដែលបាន​ល្មើស​បទ​បញ្ជា​ផ្ទៃ​ក្នុង​របស់​សភា​ជាតិ ដែល​ហាម​ឃាត់​មិន​ឲ្យ​ស្រែក​ឡូឡា​ក្នុង​សភា​ជាតិ។
ទោះ​បី​ជា​យ៉ាង​ណា​ក្តី ក៏លោក សុន ឆ័យ តំណាង​រាស្ត្រ​គណបក្សសម រង្ស៊ី បាន​អះអាង​ថានៅ​ថ្ងៃ​ទី១៥ ខែ​វិច្ឆិកា​នេះ តំណាង​បក្ស​ប្រឆាំង​នឹង​ចូល​រួម​ប្រជុំ​សភា​ជាតិ​ ដើម្បី​អនុម័ត​លើ​សេចក្តី​ព្រាង​ច្បាប់​ថវិកា ឆ្នាំ​២០១៣ និង​សេចក្តី​ព្រាង​ច្បាប់​មួយ​ចំនួន​ទៀត៕

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Lady Gaga, Salman Khan