Freedom of news in the world ,wanted to show the problem in the societies

ជនជាតិខ្មែរកើតនៅលើដីខ្មែរ ត្រូវចេះខំថែជាតិឲ្យបានរុងរឿង កេរ្តិ៍ឈ្មោះជាតិ យើងបានថ្កុំថ្កើង លុះត្រាតែយើងចេះថែរក្សា។ ទោះបីខ្មែររស់នៅប្រទេសណា ចូរកុំភ្លេចថាខ្លួនកើតមកជាខ្មែរ កុំឲ្យបរទេស គេមកបង្វែរ ឲ្យខ្មែរនិងខ្មែរ បែកសាមគ្គីគ្នា ថ្វីបើគេហ៊ានចំណាយ ប្រាក់កាសចាយហូរហៀរយ៉ាងណា ចូរកុំភ្លេច កេរ្តិ៍ឈ្មោះខេមរា រុងរឿងថ្លៃថ្លា តាំងពីបុរាណ ព្រលឹងជាតិនៅគង់វង្សបានយូរ ទាល់តែយើង ស៊ូរួបរួមគ្នាគ្រប់ប្រាណ កសាងជាតិដោយក្តីក្លាហាន នោះជាតិយើងបានស្គាល់ក្តីរុងរឿង។

ខ្មែរស្រឡាញ់ខ្មែរចេះជួយខ្មែរនោះប្រទេសរបស់យើងអាចរីកចំរើនបាន

Thursday, December 27, 2012

លី យ៉ុងផាត់ អូសក្បាល ហ៊ុន សែន ឲ្យទៅសម្ពោធ រោងចក្រស្ករសនៅកំពង់ស្ពឺ ដើម្បីបង្ហាញអ្នកតវ៉ារឿង រំលោភដីធ្លីថា សូម្បីតែ ហ៊ុន សែន ក៏ជួយប្លន់ដីយកឲ្យខ្លួនដែរ

ខ្ញុំកញ្ជះដាច់ថ្លៃ ហ៊ុន សែន និងចៅហ្វាយនាយ លី យ៉ុងផាត់
ប្រជាពលរដ្ឋដែលរងគ្រោះដោយ ហ៊ុន សែន រំលោភយកដីស្រែទៅឲ្យ លី យ៉ុងផាត់

សម្តេច ហ៊ុន សែន៖ ចង់ឃើញ មានមហាសេដ្ឋី នៅស្រុកខ្មែរ

 
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា បានថ្លែងថា សម្តេច​ចង់ឃើញ​នៅកម្ពុជា មានជនល្បីៗមួយចំនួន ក្លាយទៅជាមហាសេដ្ឋី ដែល ផ្តើមចេញពីការបណ្តាក់​ទុនរកស៊ីនានានៅក្នុងស្រុក ធ្វើយ៉ាងណាដើម្បីឲ្យ ដូចទៅនឹងបណ្តា ប្រទេសមួយចំនួន លើ​សកល​លោក។
ការថ្លែងអះអាងបែបនេះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងពិធី សម្ពោធរោងចក្រ ផលិតស្ករស របស់លោកឧកញ៉ា លី យ៉ុងផាត់ នៅស្រុកថ្ពង ខេត្ដកំពង់ស្ពឺ នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១២នេះថា ចំពោះជនល្បីៗនៅកម្ពុជា ដែលបានចំណាយថវិកា រាប់រយលានដុល្លារ សម្រាប់​ការបើករកស៊ី និងបណ្តាក់ទុន វិនិយោគនោះ ត្រូវខិតខំ ប្រឹងប្រែងបន្តទៀត ធ្វើយ៉ាង​ណាដើម្បី​ឲ្យប្រទេសខ្មែរ មានមហាសេដ្ឋីដូចបណ្តាប្រទេស ជឿនលឿន។

សម្តេចបានបញ្ជាក់ “កុំឲ្យខ្មែរនៅតែក្រៗ រួចហើយហៅតែគេមកវិនិយោគ អាតូចក៏ហៅអាធំក៏ហៅ ឥឡូវមើលធ្វើឲ្យខ្មែរមានសេដ្ឋីហ្នឹងគេ នៅលើពិភពលោក មានតែ ស្រុកខ្មែរទេ ដែលគ្មានសេដ្ឋីនោះ នៅស្រុកចិនក៏មានសេដ្ឋីដែរ ឥឡូវស្រុកចិន សេដ្ឋីចង់ធំជាងប្រទេសដទៃទៀត នៅចិនសម្បូរសេដ្ឋី តិចថាស្រុកកុម្មុយនីស្ត អត់មានសេដ្ឋី”។
សម្តេចបន្ថែមថា បើប្រទេសខ្មែរក្លាយជាអ្នកមាន ប្រជាជនខ្មែរអត់រត់ចោលខ្មែរទេ បើនៅក្នុងស្រុកមានរោងចក្រ និងមានការងារឲ្យពួកគេធ្វើបានគ្រប់គ្នា នោះ។ ដូចជាពេលនេះ ស្រាប់ក្រុមហ៊ុនផលិតស្ករស បានចំណាយដើមទុន ១៥០លានដុល្លារ បើយកប្រាក់ទៅដាក់ធនាគារនៅក្រៅប្រទេស ក៏បានការប្រាក់ច្រើនមិនតិចដែរ ហើយលោក លី យ៉ុងផាត ដេកនៅតែផ្ទះយកលុយទៅណាអស់។
នាយករដ្ឋមន្រ្តីបន្តថា “ខ្ញុំចង់ឲ្យអ្នកវិនិយោគក្នុងស្រុករបស់យើង មានកម្លាំងកាន់តែខ្លាំង ក្នុងពេលដែលអ្នកដទៃ កំពុងបំផុសកំហឹងវណ្ណៈ ប្រឆាំងនឹងថៅកែក្នុងស្រុក នយោបាយ ប៉ុល ពត កំពុងចេញមកទៀតហើយ”។
ប្រសិនបើស្រុកខ្មែរ មានអ្នកមានត្រឹមតែ៥០០នាក់នោះ ពិតជាធ្វើឲ្យប្រទេសមិនរងការលំបាកទេ ព្រោះនៅពេលមានអាសន្នអ្វីមួយ ដូចជា គ្រោះទឹកជំនន់ ឬគ្រោះ ធម្មជាតិផ្សេងៗ ពួកគេបានរួមចំណែកយ៉ាងច្រើន ជួយដល់ប្រទេសជាតិ ដែលបានជួយសង្រ្គោះ ដល់ប្រជាជនងាយរងគ្រោះ ទាំងនោះបានយ៉ាងល្អ៕

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Lady Gaga, Salman Khan