Freedom of news in the world ,wanted to show the problem in the societies

ជនជាតិខ្មែរកើតនៅលើដីខ្មែរ ត្រូវចេះខំថែជាតិឲ្យបានរុងរឿង កេរ្តិ៍ឈ្មោះជាតិ យើងបានថ្កុំថ្កើង លុះត្រាតែយើងចេះថែរក្សា។ ទោះបីខ្មែររស់នៅប្រទេសណា ចូរកុំភ្លេចថាខ្លួនកើតមកជាខ្មែរ កុំឲ្យបរទេស គេមកបង្វែរ ឲ្យខ្មែរនិងខ្មែរ បែកសាមគ្គីគ្នា ថ្វីបើគេហ៊ានចំណាយ ប្រាក់កាសចាយហូរហៀរយ៉ាងណា ចូរកុំភ្លេច កេរ្តិ៍ឈ្មោះខេមរា រុងរឿងថ្លៃថ្លា តាំងពីបុរាណ ព្រលឹងជាតិនៅគង់វង្សបានយូរ ទាល់តែយើង ស៊ូរួបរួមគ្នាគ្រប់ប្រាណ កសាងជាតិដោយក្តីក្លាហាន នោះជាតិយើងបានស្គាល់ក្តីរុងរឿង។

ខ្មែរស្រឡាញ់ខ្មែរចេះជួយខ្មែរនោះប្រទេសរបស់យើងអាចរីកចំរើនបាន

Thursday, December 27, 2012

បណ្ឌិតសភាចារ្យ រស់ ចន្រ្តាបុត្រ៖ ស្វែងយល់អំពី ប្រវត្តិសាស្រ្តកម្ពុជា (ភាគ ២)(មានសំឡេង)

និយាយអំពីពាក្យ «ខ្មែរ កម្ពុជា នគរគោកធ្លក នគរភ្នំ ចេនឡា ខែ្មរ-មន ខម»
ភ្នំពេញ៖ ជាតិសាសន៍ណា ក៏ស្រឡាញ់ជាតិរបស់ខ្លួនដែរ នៅលើលោកនេះ ដូចជាជនជាតិខ្មែរជាដើម។
ប៉ុន្តែគ្រាន់តែប្រជាជនខ្មែរភាគច្រើន ស្រឡាញ់ជាតិរបស់ខ្លួនហើយ តែមិនបានដឹងអំពីប្រវត្តិសាស្រ្តរបស់ខ្លួន ឲ្យបានជ្រៅជ្រះឡើយ ដោយសារទម្លាប់មិនចូលចិត្តអាន ឬក៏ខ្វះឯកសារជាដើម។ ដូច្នេះ នាំឲ្យទង្វើ ឬសកម្មភាពរបស់ខ្លួន ក្លាយទៅជាការបំផ្លាញជាតិខ្លួនទៅវិញ ឬអាចនិយាយបានថា ជាការស្រឡាញ់ជាតិទាំង ងងឹតងងល់។
ដើម្បីបង្កើនចំណេះដឹង ផ្នែកប្រវត្តិសាស្រ្តកម្ពុជា ដល់ប្រិយមិត្ត ក៏ដូចមានសុឆន្ទៈឲ្យប្រិយមិត្ត ស្វែងយល់អំពីជាតិរបស់ខ្លួនឯង បានច្បាស់លាស់ ជៀសវាងកុំឲ្យទង្វើ ឬសកម្មភាពរបស់មនុស្សខ្មែរ ប្រព្រឹត្តិទៅបំផ្លាញជាតិទាំងមិនដឹងខ្លួន គេហទំព័រដើមអម្ពិល សូមដកស្រង់ប្រសាសន៍របស់លោកបណ្ឌិតសភាចារ្យ រស់ ចន្រ្តាបុត្រ ជាសាស្រ្តាចារ្យបណ្ឌិត ផ្នែកវិទ្យាសាស្រ្តនយោបាយ និងជាអ្នកចេះដឹងច្រើនខាងប្រវត្តិសាស្រ្តខ្មែរដែរនោះ ពីវេទិកាពហុមតិរបស់វិទ្យុដើមអម្ពិលភាគទី២ ដែលផ្តោតសំខាន់លើពាក្យ «ខ្មែរ កម្ពុជា នគរគោកធ្លក នគរភ្នំ ចេនឡា ខែ្មរ-មន ខម» ថាតើមានប្រភពមកពីណា និងមានន័យដូចម្តេច? ដែលមានលោក ប៉ោ សេដ្ឋា ជាអ្នកសម្របសម្រួលក្នុងវេទិកានេះ មកបង្ហោះដែលមានជាសំឡេង ដូចខាងក្រោម៖
Photo by DAP-NEWS

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Lady Gaga, Salman Khan