Freedom of news in the world ,wanted to show the problem in the societies

ជនជាតិខ្មែរកើតនៅលើដីខ្មែរ ត្រូវចេះខំថែជាតិឲ្យបានរុងរឿង កេរ្តិ៍ឈ្មោះជាតិ យើងបានថ្កុំថ្កើង លុះត្រាតែយើងចេះថែរក្សា។ ទោះបីខ្មែររស់នៅប្រទេសណា ចូរកុំភ្លេចថាខ្លួនកើតមកជាខ្មែរ កុំឲ្យបរទេស គេមកបង្វែរ ឲ្យខ្មែរនិងខ្មែរ បែកសាមគ្គីគ្នា ថ្វីបើគេហ៊ានចំណាយ ប្រាក់កាសចាយហូរហៀរយ៉ាងណា ចូរកុំភ្លេច កេរ្តិ៍ឈ្មោះខេមរា រុងរឿងថ្លៃថ្លា តាំងពីបុរាណ ព្រលឹងជាតិនៅគង់វង្សបានយូរ ទាល់តែយើង ស៊ូរួបរួមគ្នាគ្រប់ប្រាណ កសាងជាតិដោយក្តីក្លាហាន នោះជាតិយើងបានស្គាល់ក្តីរុងរឿង។

ខ្មែរស្រឡាញ់ខ្មែរចេះជួយខ្មែរនោះប្រទេសរបស់យើងអាចរីកចំរើនបាន

Monday, January 14, 2013

ជើង​ខ្លាំង AK កម្ពុជា​បង្ហាញ​មុខ​នៅ​ថៃ​ឆាប់ៗ​នេះ

នៅ​ថ្ងៃ​ទី ២៦ និង ២៧ ខាង​មុខ​នេះ ក្រុម​ AK ជើង​ខ្លាំង​ប្រទេស​កម្ពុជា​ទាំង ២ ក្រុម​នឹង​បង្ហាញ​មុខ​លើ​ឆាក​ប្រកួត AK Online ជា​លក្ខណៈ​អន្តរជាតិ​ហើយ។ ការ​ប្រកួត​ប្រជែង​សមត្ថភាព​អនឡាញ​ដ៏​កក្រើក​ឆ្លង​ប្រទេស​នេះ មាន ៧ ប្រទេស​ចូល​រួម​ដូច​ជា ៖ ចិន ម៉ាឡេស៊ី សិង្ហបុរី កម្ពុជា ឥណ្ឌូណេស៊ី និង​ថៃ​ជា​ម្ចាស់​ផ្ទះ។
សមាសភាព​​​ក្រុម​តំណាង​ប្រទេស​ (មួយ​ប្រទេស​មាន​ពីរ​ក្រុម) ចូល​រួម​​ប្រកួត​ AK អន្តរជាតិ
ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ​លើ ​ការ​ប្រកួត AK Online ដ៏​​ក៏​ក្រើក​​ទាំង ៦ ប្រទេស​នេះ ប្រទេស​ថៃ​បាន​ចាប់​យក​ទី​តាំង​ផ្សារ​ទំនើប​ធំ​ជាង​គេ​នៅ​ទី​ក្រុង​​បាង​កក​ គឺ Esplanade Ratchada ជា​​សមរភូមិ​ក្ដៅ​គគុក​សម្រាប់​ឆាក​ប្រយុទ្ធ​បែប​កម្សាន្ត​អនឡាញ។
ទីតាំង​ប្រកួត AK រវាងជើង​ខ្លាំងទាំង ៦ ប្រទេស
មិន ​ត្រឹម​តែ​ជា​ការ​ប្រកួត​ប្រជែង​សមត្ថភាព​គ្នា​ប៉ុណ្ណោះ​ទេ ក្រុម​ជើង​ខ្លាំង​ទាំង ៦ ប្រទេស​នេះ ក៏​ទទួល​បាន​ឱកាស​ជួបជុំ​បង្កើត​ចំណង​មិត្តភាព​រវាង​យុវវ័យ​មក​ពី​ប្រទេស​ ផ្សេង​គ្នា ក៏​ដូច​ជា​ផ្លាស់​ប្ដូរ​បទ​ពិសោធន៍​ក្នុង​ស្រទាប់​យុវវ័យ​សម័យ​ថ្មី​ផង​ ដែរ។ឱកាស​បង្កើត​ចំណង​មិត្តភាព​នេះ ជើង​ខ្លាំង​ទាំង​អស់​ នឹង​ជួប​ជុំ​គ្នា​ញ៉ាំ​អាហារ​ពេល​ល្ងាច​ លើ​បណ្ដោយ​ទន្លេ​ចៅប្រាយ៉ា ដើម្បី​ជា​កិច្ច​ស្វាគមន៍​ជា​លើក​ដំបូង ព្រម​ទាំង​ស្វែង​យល់​ពី​លក្ខខណ្ឌ​នៃ​ការ​ប្រកួត​ Xshot MATIC 2012 មុខ​ពេល​ប្រកួត។
ដង​ទន្លេ​ចៅប្រាយ៉ា​ដែល​ក្រុមយុវវ័យនឹងជួបជុំញ៉ាំអាហារពេលល្ងាច
ក្រុម​ជើង​ខ្លាំង​តំណាង​កម្ពុជា NeverCare និង MDGoodBye នឹង​ធ្វើ​ដំណើរ​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​ ឆ្ពោះ​ទៅ​កាន់​ការ​ប្រកួត​អន្តរជាតិ​នៅ​ប្រទេស​ថៃ​ ក្នុង​ថ្ងៃ​ទី ២៤​ ខែ​មករា​ ខាង​មុខ​នេះ​ហើយ ។​ សម្រាប់​សោហ៊ុយ​ធ្វើ​ដំណើរ​ ការ​ស្នាក់​នៅ និង​ការ​ហូប​ចុក​ជា​បន្ទុក​របស់​ក្រុមហ៊ុនទាំង​ស្រុង។
ម្ចាស់​ជើង​ឯក​ Xshot MATIC 2012 នឹង​ទទួល​ទឹកប្រាក់ ៤ ០០០ ដុល្លារ​អាមេរិក, ជើងឯក​រង​ទទួល​បាន​ទឹកប្រាក់ ៣ ០០០ ដុល្លារ​អាមេរិក, លេខ ៣ ទទួល​បាន ២ ០០០, លេខ ៤ ទទួល​បាន ១ ៥០០ ដុល្លារ និង​លេខ ៥ ទទួល​បាន ១ ០០០ ដុល្លារ​អាមេរិក៕
រង់ ​ចាំ​មើល​ទាំង​អស់​គ្នា ! តើ NeverCare និង MDGoodBye អាច​នឹង​មាន​ឱកាស​ទទួល​ជ័យជំនះ​ដែរ​ឬ​ទេ ? តើ​កម្ពុជា ឬ​យុវជន​ជើង​ខ្លាំង​មក​ពី​ប្រទេស​ផ្សេង​ជា​អ្នក​លើក​ពាន​សម្រាប់​ឆ្នាំ ២០១៣​នេះ?

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Lady Gaga, Salman Khan