Freedom of news in the world ,wanted to show the problem in the societies

ជនជាតិខ្មែរកើតនៅលើដីខ្មែរ ត្រូវចេះខំថែជាតិឲ្យបានរុងរឿង កេរ្តិ៍ឈ្មោះជាតិ យើងបានថ្កុំថ្កើង លុះត្រាតែយើងចេះថែរក្សា។ ទោះបីខ្មែររស់នៅប្រទេសណា ចូរកុំភ្លេចថាខ្លួនកើតមកជាខ្មែរ កុំឲ្យបរទេស គេមកបង្វែរ ឲ្យខ្មែរនិងខ្មែរ បែកសាមគ្គីគ្នា ថ្វីបើគេហ៊ានចំណាយ ប្រាក់កាសចាយហូរហៀរយ៉ាងណា ចូរកុំភ្លេច កេរ្តិ៍ឈ្មោះខេមរា រុងរឿងថ្លៃថ្លា តាំងពីបុរាណ ព្រលឹងជាតិនៅគង់វង្សបានយូរ ទាល់តែយើង ស៊ូរួបរួមគ្នាគ្រប់ប្រាណ កសាងជាតិដោយក្តីក្លាហាន នោះជាតិយើងបានស្គាល់ក្តីរុងរឿង។

ខ្មែរស្រឡាញ់ខ្មែរចេះជួយខ្មែរនោះប្រទេសរបស់យើងអាចរីកចំរើនបាន

Sunday, January 20, 2013

សម័យ ជោរ សែន៖ បើជនរងគ្រោះដីធ្លី កម្មករ សុំ បាតុកម្ម ហាមដាច់ខាត ព្រោះ សំអាងលេស ថា ស្ទះចរាចរ និងប៉ះពាល់​ សណ្តាប់ ធ្នាប់​​សាធារណៈ

ត្រូវបិទផ្លូវ ដើម្បីធ្វើ​រោងការ​កូន​អ្នកមាន​ប្រាក់​មានអំណាច​ម្នាក់ ​ទោះបី​មានការ​កកស្ទះ​យ៉ាងណា​ក៏​មិន​ខ្វល់​ដែរ​
សន្តិសុខឈរបិទផ្លូវ ដើម្បីហែជំនួនគ្រឿងបណ្តាការកូនអ្នកមាននៅក្រុងបាត់ដំបង
តាមផ្លូវ​ឡាអេ ដែលជា​ផ្លូវ​ឯកទិស បាន​កកស្ទះ​ទាំង​ព្រឹក​ព្រលឹម
 អ្នកមាន រៀបការកូន បិទផ្លូវ ស្ទះទាំងព្រឹកព្រលឹម នៅក្រុងបាត់ដំបង

ថ្ងៃទី 19 មករា 2013 | ដោយ: មង្គល
Cambodia Express News

បាត់ដំបង: តាមផ្លូវ​ឡាអេ ដែលជា​ផ្លូវ​ឯកទិស បាន​កកស្ទះ​ទាំង​ព្រឹក​ព្រលឹម កាលពីព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៣ ដោយ​រថយន្ត​តូចធំ​ធ្វើចរាចរ​ទៅមក​ ព្រោះ​ប៉ូលិស​ក្រុង​បាត់ដំបង​ បង្វែរ​ទិស​ឲ្យ​អ្នកធ្វើដំណើរ ទាំង​ឡាន និងទាំងម៉ូតូ ធ្វើដំណើរ​ទីមក បញ្ច្រាសទិសគ្នា។ មូលហេតុ មកពីប៉ូលិស ​បិទកំណាត់​​ផ្លូវ​លេខ​បី ជូន​អ្នកមាន ​ធ្វើ​រោងការ​កូន ដោយ​មិន​ខ្វល់​ពី​ការលំបាក ឬ​ប៉ះពាល់​ដល់​សិទ្ធិ​​សាធារណៈឡើយ

​ប្រជាពលរដ្ឋ​នៅក្បែរ​រោង​ពិធី​ការកូន​របស់​អ្នកមាន​​នោះ បាន​និយាយថា កំណាត់​ផ្លូវ​លេខ​បី ពី​ផ្សា​ណាត់​ ដល់​ផ្លូវ​កាត់​ទទឹង​ជាប់​នឹង​វត្ត​ពិ​ភិ​ទ្ធា​រាម បាន​បិទ​មិន​ឲ្យ​មាន​ឡាន​ម៉ូតូ​ ធ្វើដំណើរ​តាំងពីព្រឹក​ព្រលឹម​មក​ម្លេះ។ លើផ្លូវនោះ ​គេ​ធ្វើ​រោងការ​ហើយ ​ជា​ព្រឹក​គេ​លើក​​ជំ​នួន​ផង​។

កំណាត់​ផ្លូវ ​ដែល​បិទ សម្រាប់ធ្វើរោងការនោះ គាត់​ឮ​គេ​និយាយ​តៗ​គ្នា​ថា សុំ​ពី​អាជ្ញាធរ​​ក្រុង​បាត់ដំបង និង​លោក​អធិការ​ប៉ូលិស​ក្រុង​បាត់ដំបង ក្នុងតម្លៃ​ប្រហែលជា​ ៤​លាន​រៀល​ឯណោះ មិន​គិតពី​កម្លាំង​សមត្ថកិច្ច​ ដែល​មកឈរ​យាមកាម ឬ​ហូបចុក​ទេ​។​

​ពលរដ្ឋ​ម្នាក់​ ដែល​ធ្វើដំណើរ​តាម​ដងផ្លូវ​ឡាអេ ដែល​កកស្ទះ​និយាយថា មាន​ប្រាក់​ធ្វើ​ពិធីការ​កូនប្រុស​ស្រី​ និងជុំជួប​លេង​សប្បាយ​ធំដុំ​បែបនេះ គួរតែ​ ជួល​សណ្ឋាគារ ឬ​កន្លែង​​ស្រឡះ​ ធ្វើ​វិញ​ងា​​យ​ស្រួល​ជាង ហើយ​ធូរ​ថ្លៃ​ជាង​ទិញ​បិទផ្លូវ ​ពី​អ្នកមានអំណាច និង​ជួល​សមត្ថកិច្ច​យាម​ទៀត។ ប៉ុន្តែ​ពួកគេ​អ្នកមាន​ប្រាក់ ​ចូលចិត្ត​ធ្វើ​ឲ្យ​អ​ស្ចារ​បែបនេះ គឺ​គ្មាន​នរណា​ធ្វើ​ដូច​ទេ​។​


​ពាក់ព័ន្ធ​ការបិទផ្លូវ​សាធារណៈ​ ធ្វើ​រោង​ពិធីជប់លៀង​នេះ មន្ត្រី​ថ្នាក់​ខេត្ត​ម្នាក់ ដែល​ចូល​និវត្តន៍ ​បាន​រិះគន់ថា វា​ជាធម្មតា​ទៅហើយ ដែល​អាជ្ញាធរ​ក្រុង​បាត់ដំបង និង​ប៉ូលិស​យក​​ផ្លូវ​ធ្វើ​អាជីវកម្ម​រកប្រាក់​បាន​យ៉ាង​ស្រួល ហើយ​ដាក់​កម្លាំង​ជួយ​សម្រួល​ចរាចរ​ថែម​ទៀត​បែបនេះ​។ ឥឡូវនេះ ស្រាប់តែ​បិទផ្លូវ​ឡាអេ​ កកស្ទះ​ឡាន​ម៉ូតូ មាន​ចរាចរ​ទាំង​ទៅ​ទាំង​មក បាន​ដែល​ធ្វើ​ឲ្យ​ខូច​របៀបរៀបរយ និង​បំពាន​ផ្លាកសញ្ញា​មិន​គោរព​ច្បាប់​ចរាចរ ព្រោះ​សមត្ថកិច្ច​ខ្លួនឯង​ ទៅ​ជួយ​ឈរ​យា​ម​សម្រួល​ចរាចរ​ឲ្យ​ថែមទៀត​។​
​ ​
​អ្នកច្បាប់​ម្នាក់ សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ បាន​និយាយថា ទង្វើរ​នេះ គឺ​រំលោភសិទ្ធិ​មនុស្ស​​ប៉ះពាល់​ដល់​សាធារណជន​។ អាជ្ញាធរ​សមត្ថកិច្ច ​គួរ​មាន​ផែនការ​បែបណា សម្រាប់​ផ្លូវ​សាធារណៈ ឬមួយ​ឃើញតែ​ផលប្រយោជន៍​ផ្ទាល់ខ្លួន មិន​រវល់​ដល់​ការប៉ះពាល់​សិទ្ធិ​អ្នកដទៃ​។ ជាធម្មតា​តែងតែ​ឃើញ​អ្នកមាន​ប្រាក់ ធ្វើ​រោងបុណ្យ រោងការ បិទផ្លូវ នៅក្នុង​ក្រុង​បាត់ដំបង ឬ​ធ្វើ​ម្ហូប​លើ​សួនច្បារ ក៏​មិនដែល​ឃើញ​មាន​អាជ្ញាធរ ឬ​សមត្ថកិច្ច​ទប់ស្កាត់ ហាក់ដូច​ត្រូវ​គ្នា​ទាំងអស់​តែម្ដង​៕​

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Lady Gaga, Salman Khan