Freedom of news in the world ,wanted to show the problem in the societies

ជនជាតិខ្មែរកើតនៅលើដីខ្មែរ ត្រូវចេះខំថែជាតិឲ្យបានរុងរឿង កេរ្តិ៍ឈ្មោះជាតិ យើងបានថ្កុំថ្កើង លុះត្រាតែយើងចេះថែរក្សា។ ទោះបីខ្មែររស់នៅប្រទេសណា ចូរកុំភ្លេចថាខ្លួនកើតមកជាខ្មែរ កុំឲ្យបរទេស គេមកបង្វែរ ឲ្យខ្មែរនិងខ្មែរ បែកសាមគ្គីគ្នា ថ្វីបើគេហ៊ានចំណាយ ប្រាក់កាសចាយហូរហៀរយ៉ាងណា ចូរកុំភ្លេច កេរ្តិ៍ឈ្មោះខេមរា រុងរឿងថ្លៃថ្លា តាំងពីបុរាណ ព្រលឹងជាតិនៅគង់វង្សបានយូរ ទាល់តែយើង ស៊ូរួបរួមគ្នាគ្រប់ប្រាណ កសាងជាតិដោយក្តីក្លាហាន នោះជាតិយើងបានស្គាល់ក្តីរុងរឿង។

ខ្មែរស្រឡាញ់ខ្មែរចេះជួយខ្មែរនោះប្រទេសរបស់យើងអាចរីកចំរើនបាន

Sunday, January 20, 2013

រ៉ុង ឈុនៈ ប្រសិនពុំមាន លទ្ធផលល្អ ក្នុងកិច្ចពិភាក្សា តម្លើងប្រាក់ខែ កម្មករនឹងមាន មហាបាតុកម្ម

ភ្នំពេញ៖ ដូចការគ្រោងទុកជាមុន នៅថ្ងៃទី២១ ខែមករា ក្រុមការងារទី៨ របស់រាជរដ្ឋាភិបាល នឹងជួបប្រជុំពិ ភាក្សាពី ការតម្លើងប្រាក់ខែកម្មករ ហើយប្រសិនបើពុំមានលទ្ធផល វិជ្ជមានណាមួយ សម្រាប់កម្មករនោះ នឹងមានមហាបាតុកម្ម ដ៏ធំកើតមានឡើងជាក់ ជាមិនខាននេះជាការលើកឡើង របស់ លោករ៉ុង  ឈុន ប្រធានសហភាពសហជីពកម្ពុជា ។ 
ប្រធានសហភាពសហជីពកម្ពុជា លោករ៉ុង  ឈុន មានប្រសាសន៍ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើម អម្ពិលនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៣ថា ដល់ពេលវេលាសមរម្យសម្រាប់រាជរដ្ឋាភិបាលនិង និយោជក ត្រូវគិតគូរតម្លើងប្រាក់ខែដល់ក្រុមកម្មករផ្នែកកាត់ដេរ និងផលិតស្បែកជើង ព្រោះបច្ចុប្បន្នប្រាក់ខែ គោលរបស់ កម្មករត្រឹមតែ៦១ដុល្លារ មិនគ្រប់គ្រាន់សម្រាប់បំពេញតម្រូវការប្រចាំថ្ងៃរបស់ពួកគេបាននោះទេ ដោយសារតម្លៃ ទំនិញនៅលើទីផ្សារមានការឡើងថ្លៃ។

លោក បន្ថែមថា នៅក្នុងកិច្ចប្រជុំដែលធ្វើឡើងនៅថ្ងៃទី២១ ខែមករានេះ ពុំមានលទ្ធផលល្អនោះ នឹងមានមហា បាតុកម្ម កើតមានឡើងនៅពេលណាមួយ ជាពុំខានឡើយ។
លោកបន្តថា “គ្រាន់តែជាងពាក់កណ្តាល នៃខែមករា ដើមឆ្នាំ២០១៣នេះ ក្រុមកម្មករបានធ្វើ កូដកម្មជាង ១០ករណី ដើម្បីស្នើឲ្យភាគីរោងចក្រ តម្លើងប្រាក់ឈ្នួលតែម្តង ហើយបើពុំមានលទ្ធផលវិជ្ជមានទេ កម្មករ៥០-៦០ម៉ឺននាក់ ហ្នឹងចេញមុខធ្វើកូដកម្មហើយ”។
លោកសោម អូន ប្រធានក្រុមប្រឹក្សា សហជីពជាតិកម្ពុជា (CCNU) បានឲ្យដឹងកាលពីថ្ងៃទី១២ ខែមករា ក្នុងកិច្ចប្រជុំមួយជាមួយតំណាងសហជីពមកពីបណ្តា រោងចក្រ សហគ្រាស ជាង១០០នាក់ ថា ក្រុមការងារទី៨ របស់រាជរដ្ឋាភិបាល ដែលមានលោកអ៊ិត សំហេង ជាប្រធាន នឹងបើកកិច្ចប្រជុំលើកទី១របស់ខ្លួន នាថ្ងៃទី២១ ខែមករា ឆ្នាំ២០១៣ ដើម្បីពិភាក្សាអំពីការដំឡើង ប្រាក់ឈ្នួលដល់កម្មករ កម្មការិនីរោងចក្រកាត់ដេរ និង ស្បែកជើង នៅក្រសួងសង្គមកិច្ច ហើយលទ្ធផលនៃកិច្ចប្រជុំនឹង ផ្តល់ក្តីសង្ឃឹម ដល់កម្មករគ្រប់រូប។      
សូមបញ្ជាក់ថា វិស័យកាត់ដេរ និងស្បែកជើងឆ្នាំ២០១២ កន្លងទៅនេះ មានការរីកចម្រើន យ៉ាង ខ្លាំង ដែលចំនួនរោងចក្រកើនឡើង រហូតដល់៧២៨រោងចក្រ កម្មករកើនឡើង ដល់ជាង៦០ម៉ឺននាក់ ហើយបាតុកម្ម កូដកម្មកើនឡើង១២១លើក ដែលកាលពីឆ្នាំ២០១១កម្ពុជា មានរោងចក្រជាង៥០០ កម្មករមានជាង៣៥ម៉ឺននាក់ រីឯបាតុកម្ម កូដកម្មមានត្រឹមតែ ៣៧លើកប៉ុណ្ណោះ៕

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Lady Gaga, Salman Khan