Freedom of news in the world ,wanted to show the problem in the societies

ជនជាតិខ្មែរកើតនៅលើដីខ្មែរ ត្រូវចេះខំថែជាតិឲ្យបានរុងរឿង កេរ្តិ៍ឈ្មោះជាតិ យើងបានថ្កុំថ្កើង លុះត្រាតែយើងចេះថែរក្សា។ ទោះបីខ្មែររស់នៅប្រទេសណា ចូរកុំភ្លេចថាខ្លួនកើតមកជាខ្មែរ កុំឲ្យបរទេស គេមកបង្វែរ ឲ្យខ្មែរនិងខ្មែរ បែកសាមគ្គីគ្នា ថ្វីបើគេហ៊ានចំណាយ ប្រាក់កាសចាយហូរហៀរយ៉ាងណា ចូរកុំភ្លេច កេរ្តិ៍ឈ្មោះខេមរា រុងរឿងថ្លៃថ្លា តាំងពីបុរាណ ព្រលឹងជាតិនៅគង់វង្សបានយូរ ទាល់តែយើង ស៊ូរួបរួមគ្នាគ្រប់ប្រាណ កសាងជាតិដោយក្តីក្លាហាន នោះជាតិយើងបានស្គាល់ក្តីរុងរឿង។

ខ្មែរស្រឡាញ់ខ្មែរចេះជួយខ្មែរនោះប្រទេសរបស់យើងអាចរីកចំរើនបាន

Sunday, January 13, 2013

ប្រាសាទ​ស្រស់​ស្អាត​ទាំង​ ១០ ​លើ​លោក

តាម​ការ​ចុះ​ផ្សាយ​ថ្មីៗ​របស់​គេហទំព័រ​ The Richest People ​​​បាន​បង្ហាញ​វត្តមាន​​ប្រាសាទ​ចំនួន​ ១០ ​ដែល​ជា​សំណង់​ស្រស់​​ស្អាត​ជាងគេ​បំផុត​​​ក្នុង​លោក។ ​ក្នុង​នោះ​ប្រាសាទ​អង្គរវត្ត​របស់​កម្ពុជា​ក៏​ត្រូវ​បាន​ចាត់​បញ្ចូល​ផង​ ដែរ។ ​​សំណង់​ប្រាសាទ​បុរាណ​​ដែល​ជា​ទី​សក្ការ​ធំ​បំផុត​សម្រាប់​ឧទ្ទិស​ដល់​ ពុទ្ធសាសនា​របស់​កម្ពុជា​យើង​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​លេខ​ ២ ​​នៃ​លេខ​រៀង​ទាំង​ ១០។ ​ចង់​ដឹង​ថា ​ប្រាសាទ​ណា ​នៅ​ប្រទេស​ណា​ទៀត​​ជាប់​ឈ្មោះ​ជា​ប្រាសាទ​ស្រស់​ស្អាត​បំផុត​សូម​​មើល​លេខ​​រៀង​ខាងក្រោម​​ដែល​ចុះ​​ដោយ​គេហទំព័រ ​The Richest People ទាំង​អស់​គ្នា។
​​​​​​​១. ​វត្ត Rong Khun ​ប្រទេស​ថៃ
២. ​ប្រាសាទ​អង្គរវត្ត​ ប្រទេស​កម្ពុជា
៣. ​ប្រាសាទ​មាស Punjab ​ប្រទេស​ឥណ្ឌា
៤. ​​ប្រាសាទ​ Prambanan ​ប្រទេស​ឥណ្ឌូណេស៊ី
៥. ប្រាសាទ Sri Ranggnathaswamy ​ប្រទេស​ឥណ្ឌា
៦. ​វត្ត​ Shwedagon ​ប្រទេស​មីយ៉ាន់ម៉ា
៧. វិបស្សនាធុរៈ​ ​Tiger Nest ​ប្រទេស​ប៊ូតាន​
៨. ​​​​​​​​​​ប្រាសាទ​ Borobudur ​ប្រទេស​ឥណ្ឌូណេស៊ី
៩. ​ប្រាសាទ​​ឋានសួគ៌ ​​ប្រទេស​ចិន
១០. ​ប្រាសាទ​ Jetavanaramaya ​ប្រទេស​ស្រីលង្ការ
​​ចុះ​គំនិត​មិត្ត​អ្នក​អាន​វិញ​​ យល់​ថា​ប្រាសាទ​មួយ​ណា​ស្អាត​ជាង​គេ?

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Lady Gaga, Salman Khan