Freedom of news in the world ,wanted to show the problem in the societies

ជនជាតិខ្មែរកើតនៅលើដីខ្មែរ ត្រូវចេះខំថែជាតិឲ្យបានរុងរឿង កេរ្តិ៍ឈ្មោះជាតិ យើងបានថ្កុំថ្កើង លុះត្រាតែយើងចេះថែរក្សា។ ទោះបីខ្មែររស់នៅប្រទេសណា ចូរកុំភ្លេចថាខ្លួនកើតមកជាខ្មែរ កុំឲ្យបរទេស គេមកបង្វែរ ឲ្យខ្មែរនិងខ្មែរ បែកសាមគ្គីគ្នា ថ្វីបើគេហ៊ានចំណាយ ប្រាក់កាសចាយហូរហៀរយ៉ាងណា ចូរកុំភ្លេច កេរ្តិ៍ឈ្មោះខេមរា រុងរឿងថ្លៃថ្លា តាំងពីបុរាណ ព្រលឹងជាតិនៅគង់វង្សបានយូរ ទាល់តែយើង ស៊ូរួបរួមគ្នាគ្រប់ប្រាណ កសាងជាតិដោយក្តីក្លាហាន នោះជាតិយើងបានស្គាល់ក្តីរុងរឿង។

ខ្មែរស្រឡាញ់ខ្មែរចេះជួយខ្មែរនោះប្រទេសរបស់យើងអាចរីកចំរើនបាន

Thursday, January 10, 2013

នាយក​រដ្ឋ​មន្ត្រី​ថៃ​ស្នើ​កម្ពុជា​លើក​លែង​ទោស​ទណ្ឌិត​ថៃ​ពីររូប

មេដឹកនាំល្ងង់ខ្លៅ  គឺជាគ្រោះថ្នាក់របស់ប្រជាពលរដ្ឋ​និង​ ប្រទេសជាតិ៖  នាយក​រដ្ឋ​មន្ត្រី​ថៃ​ស្នើ​កម្ពុជា​លើក​លែង​ទោស​​ទណ្ឌិត​ថៃ​ពីររូប ។ ចំណែក ហ៊ុន សែន វិញ ថៃ​បាញ់សំឡាប់ខ្មែររាប់សិបនាក់ មិនដែលហ៊ានក្អកដាក់ថៃ សូម្បីតែមួយម៉ាត់ តែបើខ្មែរដូចគ្នា ហ៊ុន សែន  ប្រើ​គ្រប់​មធ្យោបាយ គំរាម សម្លាប់ ចាប់ដាក់គុក យ៉ាង​អយុត្តិធម៍ នេះបានចំជានាយករដ្ឋមន្ត្រីល្ងង់ខ្លៅក្បត់ជាតិ​មែន !
លោក​ស្រី​យីង​ឡាក់ ពេលជួបជាមួយលោកនាយករដ្ឋមន្ត្រីហ៊ុន សែន កាល​ពី​ឆ្នាំ​មុន ដើម្បី​មក​គោរព​វិញ្ញាណក្ខន្ធព្រះបរមសព។រូបថតហេង ជីវ័ន
នាយករដ្ឋ​មន្ត្រី​ថៃ លោក​ស្រី​យីង​ឡាក់ ស៊ីណាវ៉ាត់ បាន​លើក​ស្នើ​សុំ​លោក​ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​កម្ពុជា ពិចារណា​អំពី​លទ្ធភាព​លើក​លែង​ទោស​ទណ្ឌិត​ថៃពីរ​រូប​ដែល​កំពុង​ជាប់​ ពន្ធនាគារ​ក្នុង​ប្រទេស​កម្ពុជា​ពី​បទ​ធ្វើ​ចារកម្ម។
អ្នកនាំ​ពាក្យ​ ក្រសួង​ការបរទេស​កម្ពុជា បាន​ឲ្យ​ដឹង​ថា​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​១០ ខែ​មករា​នេះ លោក​ស្រី យីង​ឡាក់ បាន​លើក​សំណូម​ពរ​ទៅ​លោក នាយក​រដ្ឋ​មន្ត្រី​ ​ហ៊ុន សែន សុំ​លើក​លែង​ទោស​ដល់ ទណ្ឌិត​ថៃ​ពីរ​រូប​មាន​ឈ្មោះ វីរ៉ា ស៊ុម​ក្វាម​ឃីដ និង រ៉ាទ្រី ពីប៉ាតា​ណា​ប៉ៃ​ប៊ូន ដែល​កំពុង​ជាប់​ពន្ធនាគារ​ក្នុង​ប្រទេស​កម្ពុជា​ពី​បទ​ធ្វើ​ចារកម្ម​ក្នុង​ តំបន់​ហាម​ឃាត់​យោធា​នៃ​ប្រទេស​កម្ពុជា។
ឆ្លើយតប​នឹង​សំណើរ​បស់​លោក​ ស្រី យីង​ឡាក់ លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ក៏​បាន​ស្នើ​ឲ្យ​រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌​ធ្វើ​ការ​ពិចារណា បន្ធូ​បន្ថយ​ទោស​ដល់​ទណ្ឌិត វីរ៉ា ស៊ុមក្វាម​ឃីដ ដើម្បី​អាច​ឈាន​ទៅ​ការ​លើក​លែង​ទោស​នា​ពេល​ខាង​មុខ និង​ធ្វើ​ការ​លើក​លែង​ទោស​ទណ្ឌិត រ៉ាទ្រី ពីប៉ាតាណា​ប៉ៃប៊ូន ក្នុង​ឳកាស​ព្រះ​រាជពិធី​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​បរមសព ព្រះ​បាទ​នរោត្តម សីហនុនៅថ្ងៃចន្ទ​ទី៤ ខែកុម្ភៈ​ខាង​មុខ​នេះ។
បច្ចុប្បន្ន ក្រសួង​យុត្តិធម៌​កំពុង​ធ្វើ​ការ​សិក្សា​ករណី​នេះ ហើយនឹង​សម្រេច​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ។
សូម​បញ្ជាក់ថា នៅខែ​វិចិ្ឆកា ឆ្នាំ​២០១២ ក្នុង​អំឡុង​ពេល​នៃ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន លើក​ទី២១ ដែល​បាន​ប្រព្រឹត្តិ​ទៅ​នៅ​រាជធានី​ភ្នំពេញ លោក​ស្រីយីង​ឡាក់ ស៊ីណាវ៉ាត់ ក៏​ធ្លាប់​បាន​ស្នើ​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ម្តង​រួច​មក​ហើយ។

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Lady Gaga, Salman Khan