Freedom of news in the world ,wanted to show the problem in the societies

ជនជាតិខ្មែរកើតនៅលើដីខ្មែរ ត្រូវចេះខំថែជាតិឲ្យបានរុងរឿង កេរ្តិ៍ឈ្មោះជាតិ យើងបានថ្កុំថ្កើង លុះត្រាតែយើងចេះថែរក្សា។ ទោះបីខ្មែររស់នៅប្រទេសណា ចូរកុំភ្លេចថាខ្លួនកើតមកជាខ្មែរ កុំឲ្យបរទេស គេមកបង្វែរ ឲ្យខ្មែរនិងខ្មែរ បែកសាមគ្គីគ្នា ថ្វីបើគេហ៊ានចំណាយ ប្រាក់កាសចាយហូរហៀរយ៉ាងណា ចូរកុំភ្លេច កេរ្តិ៍ឈ្មោះខេមរា រុងរឿងថ្លៃថ្លា តាំងពីបុរាណ ព្រលឹងជាតិនៅគង់វង្សបានយូរ ទាល់តែយើង ស៊ូរួបរួមគ្នាគ្រប់ប្រាណ កសាងជាតិដោយក្តីក្លាហាន នោះជាតិយើងបានស្គាល់ក្តីរុងរឿង។

ខ្មែរស្រឡាញ់ខ្មែរចេះជួយខ្មែរនោះប្រទេសរបស់យើងអាចរីកចំរើនបាន

Friday, January 18, 2013

កម្មករ​រោងចក្រ Gladpeer ជាង​២​ពាន់​នាក់​បន្ត​ធ្វើ​កូដកម្ម


ក្រុមកម្មកររោងចក្រGladpeer ជាង​២​ពាន់​នាក់ ដើរក្បួន​នៅ​លើ​ផ្លូវ​ជាតិ​លេខ​៤​ ព្រឹក​ថ្ងៃ​សុក្រ​នេះ។​រូបថត ម៉ៃ វីរៈ
ភ្នំពេញៈ កម្មករ​រោងចក្រ​កាត់​ដេរ​មក​ពី​រោងចក្រ Gladpeer ជាង​២​ពាន់​នាក់ នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ បាន​នាំ​គ្នា​បន្ត​ធ្វើ​ការ​តវ៉ា​នៅ​មុខ​រោងចក្រ​នៅ​ថ្ងៃ​សុក្រនេះ​ទៀត និង​គ្រោង​ដើរ​មក​ក្រសួង​ការងារ​ បន្ទាប់​ពី​មិន​ទទួល​បាន​ជោគ​ជ័យ​ក្នុង​ការ​ចចារ​ជាមួយ​ភាគី​រោង​ចក្រ​​។
កម្មករទាំងនោះ ដង្ហែ​ក្បួន​បាតុកម្មដើរ​ពី​រោងចក្រ តាម​កំណាត់​ផ្លូវជាតិ​លេខ​៤ សំដៅ​ទៅ​តវ៉ានៅ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​​ ក៏ប៉ុន្តែ​ក្បួន​បាតុកម្ម​របស់​កម្មករ ត្រូវបាន​អាជ្ញាធរ​សមត្ថកិច្ច​ស្ទាក់​នៅ​ជិត​រង្វង់​មូល​ចោមចៅ លើ​កំណាត់​ផ្លូវជាតិ​លេខ​៤ ហើយ​បើក​ការចរចា​មួយរវាង​មេដឹកនាំ​សហជីព​កម្មករ ដែល​ដឹកនាំ​ដោយ​លោក អាត់ ធន់ ជាមួយ​ភាគី​ថៅកែ​រោងចក្រ ព្រមទាំង​អាជ្ញាធរ​សមត្ថកិច្ច ដោយ​យក​សាលាសង្កាត់​ចោមចៅធ្វើជា​កន្លែង​ចរចា។​
ការ​តវ៉ា​នេះ​ឈាន​ដល់​ថ្ងៃ​ទី៥​ហើយ ​ដើម្បីទាមទារ​លក្ខខណ្ឌ​ការងារ​ ឲ្យ​ប្រសើរ​ជាង​មុន​ចំនួន​១៤​ចំណុច​ ដែល​រួម​មាន​ប្រាក់​ឈ្នួល​អប្បរមា ជាដើម។
កម្មករ​ត្រូវ ការ​ឲ្យ​ក្រុមហ៊ុន​ដំឡើង​ប្រាក់​ឈ្នួល​អប្បរមា​ពី​៦១​ទៅ​៩៣​ដុល្លារ​ ក្នុង​មួយ​ខែ​ ប្រើ​ប្រាស់​កុង​ត្រា​មាន​ថិរវេលា​មិន​កំណត់ ទទួល​យក​សមាជិក​សហជីព​ពីរ​នាក់​ឲ្យ​ចូល​ធ្វើ​ការ​វិញ ព្រម​ទាំង​សុំ​ឲ្យ​រោងចក្រ​ប្រើ​កិច្ច​សន្យា​ការងារ​រយៈ​ពេល​វែង និង​មិន​សង​សឹក​ជាមួយ​កម្មករ ​ដែល​ចូល​រួម​ក្នុង​ការ​តវ៉ា​ដោយ​មិន​ផ្លាស់​ប្តូរ​តំណែង​ឬ​បណ្តេញ​ចេញ​ឬ ប្តឹង​ពួក​គេ​និង​ទាមទារ​ផល​ប្រយោជន៍​មួយ​ចំនួន​ទៀត។

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Lady Gaga, Salman Khan