Freedom of news in the world ,wanted to show the problem in the societies

ជនជាតិខ្មែរកើតនៅលើដីខ្មែរ ត្រូវចេះខំថែជាតិឲ្យបានរុងរឿង កេរ្តិ៍ឈ្មោះជាតិ យើងបានថ្កុំថ្កើង លុះត្រាតែយើងចេះថែរក្សា។ ទោះបីខ្មែររស់នៅប្រទេសណា ចូរកុំភ្លេចថាខ្លួនកើតមកជាខ្មែរ កុំឲ្យបរទេស គេមកបង្វែរ ឲ្យខ្មែរនិងខ្មែរ បែកសាមគ្គីគ្នា ថ្វីបើគេហ៊ានចំណាយ ប្រាក់កាសចាយហូរហៀរយ៉ាងណា ចូរកុំភ្លេច កេរ្តិ៍ឈ្មោះខេមរា រុងរឿងថ្លៃថ្លា តាំងពីបុរាណ ព្រលឹងជាតិនៅគង់វង្សបានយូរ ទាល់តែយើង ស៊ូរួបរួមគ្នាគ្រប់ប្រាណ កសាងជាតិដោយក្តីក្លាហាន នោះជាតិយើងបានស្គាល់ក្តីរុងរឿង។

ខ្មែរស្រឡាញ់ខ្មែរចេះជួយខ្មែរនោះប្រទេសរបស់យើងអាចរីកចំរើនបាន

Friday, January 18, 2013

វាល​ផ្កា​ត្រជាក់​ចិត្តនៅ Hokkaido

មនុស្ស​ភាគ​ច្រើន​នៅ​ពេល​ដែល​មាន​ពេល​ទំនេរ​ហើយ​ចង់​រក​ទី​កន្លែង​ដើម្បី​ទេសចរណ៍​នោះ ​គឺ​ជា​ទូទៅ​មាន​ភាព​ទោរទន់​ទៅ​លើ​ការ​ដើរ​កម្សាន្ត​មើល​ទី​កន្លែង​អច្ឆរិយ ​តែ​មាន​អ្នក​ខ្លះ​ទៀត​ក៏​ចូល​ចិត្ត​​ការ​លំហែ​កាយ​នៅ តាម​​ទី​កន្លែង​បែប​ធម្មជាតិ​ដែរ។

Hokkaido គឺ​ជា​កោះ ធំ​បំផុត​ទី​២​នៅ ជប៉ុន​ហើយ​ក៏​ជា​​វាល​ផ្កា​ឥន្ទធនូ​មួយ​កន្លែង​យ៉ាង​ល្បីល្បាញ ផង​ដែរ​។​ វា​គឺ​ជា​ដី​វាល​ដ៏​ធំ​ល្វឹង​ល្វើយ​ដ៏​សែន​ស្អាត​ប្រកប​ដោយ​ផ្កា​ដែល​មាន​ សម្រស់​​ស្រស់​បំព្រង​និង​មើល​ទៅ រស់​រវើក​ប្រៀប​ដូច​ជា​ពួក​វា​កំពុង​តែ​ញញឹម​ស្វាគមន៍​ភ្ញៀវ​ដែល​បាន​ទៅ កម្សាន្ត​​អីចឹង​។ នៅ​ទី​នោះ​អ្នក​អាច​​មើល​ឃើញ ទិដ្ឋភាព​ ផ្កា​ជា​ច្រើន​ប្រភេទ​​ចម្រុះ​ពណ៌​គ្នា​គួប​ផ្សំ​ជាមួយ​​អាកាសធាតុ​អំណោយផល​ និង​ផ្ទៃ​មេឃ​ដ៏​ខៀវ​ខ្ចី ដែល​ជា​ឱកាស​មួយ​ធ្វើ​ឲ្យ​អ្នក​ដែល​បាន​ទៅ​កម្សាន្ត​នៅ​ទី​នោះ​ជក់​ចិត្ត​ មិន​អាច​បំភ្លេច​បាន។ អ្នក​អាច​មើល​ឃើញ​​សួន​ផ្កា​ឡាវែនដឺ​ និង​ផ្កា​ឈូករ័ត្ន​ជាច្រើន​ដែល​អ្នក​មិន​ធ្លាប់​ជួប​ហើយ​អ្នក​ប្រាកដ​ជា​មិន ​ភ្លេច​ឡើយ​នូវ​ការ​ផ្ដិត​យក​រូប​ភាព​ទាំង​នោះ​ទុក​ជា​អនុស្សាវរីយ៍។
តើ​ប្រិយមិត្ត​ចង់​ទៅ​ផ្ដិត​យក​រូប​ភាព​នៅ សួន​ផ្កា​មួយ​ណា​ដែរ?

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Lady Gaga, Salman Khan