Freedom of news in the world ,wanted to show the problem in the societies

ជនជាតិខ្មែរកើតនៅលើដីខ្មែរ ត្រូវចេះខំថែជាតិឲ្យបានរុងរឿង កេរ្តិ៍ឈ្មោះជាតិ យើងបានថ្កុំថ្កើង លុះត្រាតែយើងចេះថែរក្សា។ ទោះបីខ្មែររស់នៅប្រទេសណា ចូរកុំភ្លេចថាខ្លួនកើតមកជាខ្មែរ កុំឲ្យបរទេស គេមកបង្វែរ ឲ្យខ្មែរនិងខ្មែរ បែកសាមគ្គីគ្នា ថ្វីបើគេហ៊ានចំណាយ ប្រាក់កាសចាយហូរហៀរយ៉ាងណា ចូរកុំភ្លេច កេរ្តិ៍ឈ្មោះខេមរា រុងរឿងថ្លៃថ្លា តាំងពីបុរាណ ព្រលឹងជាតិនៅគង់វង្សបានយូរ ទាល់តែយើង ស៊ូរួបរួមគ្នាគ្រប់ប្រាណ កសាងជាតិដោយក្តីក្លាហាន នោះជាតិយើងបានស្គាល់ក្តីរុងរឿង។

ខ្មែរស្រឡាញ់ខ្មែរចេះជួយខ្មែរនោះប្រទេសរបស់យើងអាចរីកចំរើនបាន

Friday, February 22, 2013

អង្គការ Amnesty International អំពាវនាវ​ឲ្យ​ដោះលែង​លោក​ម៉ម សូណង់ដូ

មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​ដាក់​ផ្ទំាង​ប៉ាណូ​មួយ​ឈ្មោះ​ថា​ប្រតិទិន​ យុត្តិធម៌ដែល​​បង្ហាញ​ពី​ចំនួន​ថ្ងៃ​ដែល​លោក​ម៉ម​ សូណង់ដូ​ ជាប់​ឃុំ​ RFI/Im Navin

ដោយ លី ម៉េងហួរ  22/02/2013 RFI
នៅប៉ុន្មានថ្ងៃ មុនពេល​សាលាឧទ្ធរណ៍ បើកសវនាការ​លើ​ករណី​លោក ម៉ម សូណង់ដូ នៅថ្ងៃទី៥មីនា អង្គការ Amnesty International បាន​ទាម​ទារ​ឲ្យមាន​ការ​ដោះលែង​លោក ម៉ម សូណង់ដូ ជាបន្ទាន់ និង​ដោយគ្មាន​លក្ខខណ្ឌ។ លោក ម៉ម សូណង់ដូ ប្រធាន​​​សមាគម​អ្នក​ប្រជាធិបតេយ្យ និងជា​ប្រធាន​វិទ្យុសំបុកឃ្មុំ ត្រូវបាន​អង្គការ Amnesty International ចាត់ទុក​ជា​អ្នកទោស​មនសិការ ត្រូវបាន​តុលាការ​ក្រុងភ្នំពេញ កាលពីថ្ងៃ​ទី១តុលា ឆ្នាំ២០១២ ផ្តន្ទាទោស​ដាក់​ពន្ធនាគារ ២០ ឆ្នាំ ពីបទ​ចោទប្រកាន់ ក្នុង​សំណុំរឿង​បង្កើត​តំបន់អបគមន៍ ប្រឆាំង​រដ្ឋាភិបាល តាមរយៈ​ជម្លោះដីធ្លី នៅ​ខេត្តក្រចេះ។

ក្នុងសេចក្តីថ្លែងការណ៍ ដែលបានផ្សព្វផ្សាយ​ នៅថ្ងៃសុក្រ ទី២២កុម្ភៈ ឆ្នាំ២០១៣ អង្គការ Amnesty International បានទាមទារ​យ៉ាងទទូច ឲ្យដោះលែង​លោក ម៉ម សូណង់ដូ ជាបន្ទាន់ និង​ដោយគ្មាន​លក្ខខណ្ឌ។

មានអាយុ ៧១ ​ឆ្នាំ លោក ម៉ម សូណង់ដូ កាលពីថ្ងៃទី១តុលា ឆ្នាំ២០១២ ត្រូវបាន​តុលាការ​ក្រុង​ភ្នំពេញ ផ្តន្ទាទោស​ដាក់​ពន្ធនាគារ ២០ ឆ្នាំ ពីបទ​បង្កើត​តំបន់អបគមន៍ ប្រឆាំង​រដ្ឋាភិបាល ដោយសារតែ​ជម្លោះដីធ្លី​មួយ នៅ​ភូមិប្រម៉ា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ។

សំណុំរឿងក្តីរបស់លោក ម៉ម សូណង់ដូ នឹងត្រូវ​សាលាឧទ្ធរណ៍ បើកសវនាការ​ឡើងវិញ នៅថ្ងៃទី៥មីនា។

ក៏ប៉ុន្តែអង្គការឃ្លាំមើលការរំលោភសិទ្ធិមនុស្ស Amnesty International លើកឡើង​ក្នុង​សេចក្តីថ្លែងការណ៍​ថា ការកាត់ក្តីនោះ ធ្វើឡើង មិនយុត្តិធម៌ និង​មិនមាន​ភស្តុតាង ដាក់បន្ទុក​លោក ម៉ម សូណង់ដូ ឡើយ។

ក្នុងសេចក្តីថ្លែងការណ៍ ដែលមានចំណងជើងថា “អ្នកកាសែត​ត្រូវបាន​កាត់ទោស​ឲ្យជាប់​ពន្ធនាគារ ២០ឆ្នាំ” អង្គការ Amnesty International បាន​ហៅ​លោក ម៉ម សូណង់ដូ ថា​ជា​អ្នកទោស​មនសិការ។ អង្គការ Amnesty International ក៏បាន​អំពាវនាវ​ដល់​អាជ្ញាធរ ឲ្យ​ការពារ គោរព និង​លើកតម្កើង​សិទ្ធិបញ្ចេញមតិ នៅកម្ពុជា។

ក្នុងដំណើរមកកាន់កម្ពុជា​របស់លោក​ប្រធានាធិបតី​អូបាម៉ា កាលពីខែវិច្ឆិកា និង​ក្នុង​ជំនួប​រវាង​ឧបការី​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក ជាមួយនឹង​ប្រមុខការទូត​កម្ពុជា កាលពីថ្ងៃទី១៩​កុម្ភៈ រួមទាំង​ដំណើរ​មកកាន់​កម្ពុជា របស់​នាយករដ្ឋមន្ត្រី​បារាំង កាលពីដើមខែ​កុម្ភៈនេះ គឺ​ករណី​លោក ម៉ម សូណង់ដូ ជា​ប្រធានបទ​សំខាន់ នៃ​កិច្ចពិភាក្សា។

ក៏ប៉ុន្តែទាំងប្រមុខរាជរដ្ឋាភិបាល ទាំង​ប្រមុខការទូត និង​ទាំងមន្ត្រី​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល​កម្ពុជា បាន​ចាត់ទុក​ករណី​លោក ម៉ម សូណង់ដូ ជារឿងក្តី​ព្រហ្មទណ្ឌ ដែល​ជា​ការសម្រេចក្តី​ដោយ​តុលាការ ហើយ​រដ្ឋាភិបាល មិនបាន​ជ្រៀតជ្រែកឡើយ។

នៅ​ថ្ងៃ​២២​កុម្ភៈ​នេះ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា បាន​ចែ​ចាយ​កាត​ប៉ូ​ស្តាល់ លោក ម៉ម សូណង់ដូ ចំនួន ១ម៉ឺន​សន្លឹក ដែល​ជា​ផ្នែក​មួយ នៃ​យុទ្ធនាការ ដើម្បី​ឲ្យមាន​ការដោះលែង​អ្នកការពា​រ​សិទ្ធិមនុស្ស​។ គិត​មកដល់​ថ្ងៃ​២២​កុម្ភៈ​នេះ លោក ម៉ម សូណង់ដូ ជាប់ពន្ធនាគារ​រយៈពេល ២២៤ ថ្ងៃ​ហើយ​៕​

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Lady Gaga, Salman Khan