Freedom of news in the world ,wanted to show the problem in the societies

ជនជាតិខ្មែរកើតនៅលើដីខ្មែរ ត្រូវចេះខំថែជាតិឲ្យបានរុងរឿង កេរ្តិ៍ឈ្មោះជាតិ យើងបានថ្កុំថ្កើង លុះត្រាតែយើងចេះថែរក្សា។ ទោះបីខ្មែររស់នៅប្រទេសណា ចូរកុំភ្លេចថាខ្លួនកើតមកជាខ្មែរ កុំឲ្យបរទេស គេមកបង្វែរ ឲ្យខ្មែរនិងខ្មែរ បែកសាមគ្គីគ្នា ថ្វីបើគេហ៊ានចំណាយ ប្រាក់កាសចាយហូរហៀរយ៉ាងណា ចូរកុំភ្លេច កេរ្តិ៍ឈ្មោះខេមរា រុងរឿងថ្លៃថ្លា តាំងពីបុរាណ ព្រលឹងជាតិនៅគង់វង្សបានយូរ ទាល់តែយើង ស៊ូរួបរួមគ្នាគ្រប់ប្រាណ កសាងជាតិដោយក្តីក្លាហាន នោះជាតិយើងបានស្គាល់ក្តីរុងរឿង។

ខ្មែរស្រឡាញ់ខ្មែរចេះជួយខ្មែរនោះប្រទេសរបស់យើងអាចរីកចំរើនបាន

Wednesday, February 13, 2013

លោក សម រង្ស៊ី ស្វែងរក​ការផ្សះផ្សា​បង្រួបបង្រួម​ជាតិ​ដើម្បី​ការពារ​បូរណភាព​ទឹកដី​ឲ្យ​រួច​ផុតពី​ការ​ហែកហួរ​របស់​សៀម​និង​យួន


February 11, 2013
By មនសិការ ខ្មែរ

​ទឹកដី​ខ្មែរ​ជា​ដែនដី​សុវណ្ណ​ភូមិ សម្បូរ​ទៅដោយ​ភោគផល​ធម្មជាតិ និង​មាន​សក្តានុពល​ផ្នែក​សេដ្ឋកិច្ច​ដ៏​ខ្លាំងក្លា ព្រោះ​ទីតាំង​ភូមិសាស្ត្រ​របស់​កម្ពុជា ស្ថិតនៅលើ​ពំនើងផ្នត់​ចាស់​ដែល​ផុស​ចេញពី​បាតសមុទ្រ​ដែល​ប្រទេស​នានា​ចង់បាន ដូចជា​សៀម​និង​យួន​ជាដើម​បាន​ប្រជែង​គ្នា​លើកទ័ព​ចូលកាន់​កាប់​ទឹក ដី​ខ្មែរ​រាប់​សតវត្សរ៍​មកហើយ​។ ប៉ុន្តែ​កម្លាំង​ខ្មែរ​ស្នេហា​ជាតិ និង​ព្រះមហា ក្សត្រ​ខ្មែរ កាលពី​សម័យមុនៗ​មិនដែល​ចុះ​ញ៉ម​ចំពោះ​អំពើ​ឈ្លានពាន​របស់​បរទេស​នោះទេ តែងតែ​ទប់ទល់​វាយបក​វិញ​ដោយ​អស់ពី​សមត្ថភាព ហើយ​ព្រះមហាក្សត្រ​ខ្មែរ​ដែល​បាន​បន្សល់ទុក​នូវ​ព្រះរាជ​បណ្តាំ​សម្រាប់​ កូនចៅ​ខ្មែរ​ជំនាន់​ក្រោយ​សំខាន់​ជាងគេ​នោះ គឺ​ព្រះបាទ​អង្គឌួង​ដែល​ព្រះអង្គ​បាន​ទូន្មាន កូនចៅ​ខ្មែរ​ជំនាន់​ក្រោយ​ឲ្យ​តស៊ូ​រើបម្រះ​ប្រឆាំង​អំពើ​ឈ្លានពាន​របស់ យួន សៀម ដែលជា​បច្ចាមិត្ត​សួ​ពូជ ចង់​លេប​ត្របាក់​ទឹកដី​ខ្មែរ ហើយ​ទឹក ដី​ផ្នែក​ខ្លះ​របស់​កម្ពុជា​ដែល​សៀម និង​យួន​ត្រួតត្រា​គ្រប់គ្រង​ពេល​យើង​គ្មាន​លទ្ធភាព​ដណ្តើម​កាន់កា​ប់ មកវិញ យើង​សុខចិត្ត​អត់ធ្មត់​និង​រង់ចាំ​ឱកាស​ដើម្បី​រំដោះទឹកដី​យើង​មកវិញ​ឲ្យ​ ខាងតែបាន​។​

​ប្រទេស​កម្ពុជា​បាន​វិនាស​ហិនហោច ហើយ​ដែនដី​កាន់តែ​រួម​តូច​ទៅៗ​ដោយសារ​មហិច្ឆតា​និង​ឧបាយ កល​របស់​ប្រទេស​ក្បែរ​ខាង​ក្នុងការ​ញុះញង់​ឲ្យ​ខ្មែរ​បែកបាក់​សាមគ្គីភាព ផ្ទៃក្នុង​ចុះ​ទន់ខ្សោយ ហើយ​បរទេស ក៏​ចាប់ផ្តើម​យាយី​លើកទ័ព​មក​វាយ ប្រហារ​ដណ្តើមយក​ទឹកដី​ខ្មែរ ទៅ​ដាក់​ជា​ចំណុះ​របស់​ពួកគេ​ហើយ​មានតែ​យុទ្ធសាស្ត្រ​បង្រួបបង្រួម​ផ្សះផ្សា ​ជាតិ បង្កើត​ឲ្យ​មាន​កម្លាំង​ជាតិ​ពិតប្រាកដ​មួយ​ប៉ុណ្ណោះ ទើប អាច​ទប់ទល់​ចំពោះ​មហិច្ឆតា​និង​ឧបាយកល​របស់​បរទេស​ជិតខាង ដែល​យាយី​ឈ្លានពាន​ទឹកដី​ខ្មែរ​។ រឿង​សំខាន់បំផុត​នោះ​បញ្ហា​ឯកភាព ផ្ទៃក្នុង​តាម​គោលនយោបាយ​ផ្សះផ្សា​ជាតិ គឺជា​ផ្លូវ​ដ៏​សំខាន់​ក្នុងការ​បញ្ចប់​នយោបាយ​ទឹក​ឡើង​ត្រី​ស៊ី​ស្រមោច​ទឹក​ ហោច​ស្រមោច​ស៊ី​ត្រី ដែល​គេ​ឃើញថា​ជា​វប្បធម៌​សងសឹក​កាប់សម្លាប់​ជាតិ​សាសន៍​ឯង តាម​ការ​ពង្វក់​របស់​បរទេសជិតខាង ហើយ​លោក​ប្រធាន សម រង្ស៊ី នៅតែ​ជា​ឥស្សរជន​ដ៏​ឆ្នើម​ជាងគេ ក្នុងការ​បំពេញបេសកកម្ម​ក្នុងការ​បម្រើ​ជាតិ​មាតុភូមិ ការពារ​បូរណភាព​ទឹក ដី​ខ្មែរ​តាម​ព្រះរាជ​សកម្មភាព​ដ៏​មាន តម្លៃ និង​គួរ​ឲ្យ​គោរព​របស់​ព្រះ​ម ហា​ក្សត្រ​ខ្មែរ​ជំនាន់​មុន​។​


​សម្តេចព្រះ​នរោត្តម សីហនុ ក្នុង​មួយ​ព្រះជន្ម​របស់​ព្រះអង្គ មិនដែល​ចុះ​ញ៉ម​ចំពោះ​អំពើ​ឈ្លានពាន​របស់​បរទេស​នោះទេ បើទោះបីជា ប្រទេស​កម្ពុជា​ចុះ​ទន់ខ្សោយ​ក្នុង​សង្គ្រាមស៊ីវិល​ដ៏​រ៉ាំរ៉ៃ ក៏​សម្តេចព្រះ​នរោត្តម សីហនុ នៅតែ​អង់អាច​ក្លា ហាន​បង្កើត​ចលនា​តស៊ូ​តាម​ព្រំប្រទល់​ដែន ដើម្បី​បណ្តេញ​យួន​ឈ្លានពាន​រហូត​ទទួលបាន​ជោគជ័យ​ហើយ បង្កើត​ឲ្យ​មាន​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស កាលពី​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​១៩៩១ ដើម្បី​បញ្ចប់​សង្គ្រាមស៊ីវិល​នៅ​កម្ពុជា ដោយ​នាំយក​សេចក្តីសុខ​សន្តិភាព លទ្ធិ​ប្រ ជា​ធិបតេយ្យ ការផ្លាស់ប្តូរ​ជីវភាព​ថ្មី និង​ភាពសម្បូរ​សប្បាយ​មក​ជូន​ប្រជារាស្ត្រ​ខ្មែរ​គ្រប់ៗ​រូប​។ កិច្ចព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស មានតម្លៃ​ខ្លាំងណាស់​ក្នុង​ការលុបចោល​សន្ធិសញ្ញា​ខុសច្បាប់ ដែល​យួន​បានធ្វើ​ជាមួយ​រដ្ឋាភិបាល​សា ធារ​ណ​ប្រជាមានិត​កម្ពុជា ដែលជា ចំណុះ​របស់​យួន ហើយ​ជានិច្ច​ជា​កាល​តាមរយៈ​សារ​នយោបាយ សម្តេចព្រះ​នរោត្តម សីហនុ បានទាមទារ​ដាច់ខាត​ឲ្យ​យួន​និង​សៀម គោរព​ស្មារតី​កិច្ចព្រមព្រៀង​សន្តិ ភាព​ក្រុងប៉ារីស និង​ភាព​មិនអាច​រំលោភបំពាន​បាន​របស់​កម្ពុជា​។ ការងារ​ដែល​សម្តេចព្រះ​នរោត្តម សីហនុ បានធ្វើ​មុនគេ​បង្អស់​ក្រោយ​ការបោះឆ្នោត ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​១៩៩៣ ដែល​បង្កើត​ឲ្យ​មាន​ព្រះ រាជាណាចក្រ​កម្ពុជា ក្នុង​សករាជ​ថ្មី មួយទៀត​គឺ ព្រះអង្គ​បាន​សុំ​ឲ្យ​មេដឹកនាំ​ខ្មែរ​គិតគូរ​ពី​បញ្ហា​បូរណភាព​ទឹកដី ដែល​ត្រូវ​ប្រទេសជិតខាង​រំលោភបំពាន​។

​ដោយសារតែ​ប្រទេស​កម្ពុជា ធ្លាក់​ក្នុង​វិបត្តិ​ផ្ទៃក្នុង​គេ​សង្កេតឃើញ សៀម​និង​យួន បាន​ប្រើ​គ្រប់​ឧបាយ កល​ក្នុងការ​ឈ្លានពាន​ទឹកដី​ខ្មែរ​ជា ពិសេស​ក្នុង​រាជ​របស់​ព្រះបាទ​នរោត្តម មានការ​ហែកហួរ​ដណ្តើម​ទឹកដី​ខ្មែរ​ខ្លាំងជាងគេ​។​ព្រះអង្គម្ចាស់​នរោត្តម ទ្រង់​បាន​ប្រសូតិ​នៅ​ថ្ងៃ​សៅរ៍ ទី​៣ ខែមករា ឆ្នាំ​១៨៣៦ នៅ​មង្គលបុរី ដែលមាន​ព្រះបិតា​ព្រះនាម​ឌួង និង​ព្រះ​មាតា​ព្រះនាម ប៉ែន ឈ្មោះ​ដើម​របស់​ព្រះអង្គ​គឺ ច្រឡឹង​និង​វ​តី​។ ព្រះអង្គ​បាន​រាជាភិសេក​នៅ​ថ្ងៃទី​៣ ខែមិថុនា ឆ្នាំ​១៨៦៤ មាន​នាម​នរោត្តម ហើយ ព្រះអង្គ​បាន​ចូល​ទិវង្គត​នៅ​ថ្ងៃ​អា ទិ​ត្យ ទី​៤ ខែមេសា ឆ្នាំ​១៩០៤​ក្នុង ព្រះ​ជន្មាយុ​៦៨​ព្រះវស្សា ដែល​ពិ ធី​បុណ្យឈាបនកិច្ច បាន​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១១ ខែមករា ឆ្នាំ​១៩០៦ ដែលមាន​មរណនាម​សុវណ្ណកោដ្ឋ​។ រជ្ជកាល​របស់​ព្រះបាទ​នរោត្តម គឺជា​ពេលដែល​កម្ពុជា​ឆ្លងកាត់​វិបត្តិ​ឈ្លានពាន​ដ៏​ធ្ងន់ធ្ងរ​ពី​សំណាក់​សៀម និង​យួន ដែល​តម្រូវ​ឲ្យ​ស្តេច​ខ្មែរ​ស្វែងរក​អ្នក​ស្រោចស្រង់ គឺ​យល់ព្រម​ដាក់ខ្លួន​ក្រោម​អាណាព្យាបាល របស់​បារាំង តាមរយៈ​សន្ធិសញ្ញា​ចុះ​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​១៨៦៣​។​

​កាលពីដើម​រជ្ជកាលរ​បស់​ព្រះបាទ​នរោត្តម គេ​សង្កេតឃើញ​ខ្មែរ​នៅ​កម្ពុជា​ក្រោម​បាន​បន្ត​យុទ្ធនាការ តស៊ូ​ប្រឆាំង​ចំពោះ​អំពើ​ឈ្លានពាន​របស់​យួន យ៉ាងខ្លាំង​ក្លា​ដូចជា​នៅ​ឆ្នាំ ១៨៥៩​ពួក​យួន​បានរៀបចំ​គម្រោង ការ​ថ្មី​ហើយ​បាន​ទាក់ទាញ​ពួក​ចាម ដែល​ភៀសខ្លួន​ទៅកាន់​ខេត្ត​មាត់ជ្រូក​ឲ្យ​ចូល​ដៃ​ជាមួយ​យួន​។ ដូច្នេះ​ខ្មែរ​នៅ​កម្ពុជា​ក្រោម ត្រូវ​បះបោរ​តស៊ូ​សាជាថ្មី​ដោយមាន​លោក​សេនា សួស និង​បក្ខពួក​ដែលជា​អ្នក​ស្នេហា ជាតិ​បាន​ក្រោក​ឡើង​ប្រយុទ្ធ​ជាមួយ យួន​នៅ​ចំណុច​ម ហា​ទប់ និង​ចំ ណុ​ច​ចុង​ប​ល្ល័​ង្គ ក្នុង​ខេត្ត​ឃ្លាំង​។ ក្នុង​រយៈពេល​៣​ឆ្នាំ នៃ​ការតស៊ូ​ខាង​ខ្មែរ​តែងតែ​ទទួលបាន​ជោគជ័យ​ជានិច្ច ប៉ុន្តែ​ជា​អកុសល​នៅ​ទីបំផុត​លោក​សេនា សួស ត្រូវ​ទទួលមរណភាព​ដោយ​ថ្នាំ​បំពុល​របស់​ពួក​ចាម ដែល​ចុះចូល​ជាមួយ​យួន​។​
​ត​មកទៀត​នៅ​ឆ្នាំ​១៨៦០ មាន បងប្អូន​២​នាក់​ឈ្មោះ សេនា ទា​និង សេនា មន បាន​ក្រោក​ឡើងជា​មួយ​យួន​ម្តងទៀត​នៅ​លំ​ពួ​យ៉ា ក្នុង​ខេត្ត​ឃ្លាំង​ដដែល ហើយពី​ដំបូង​ទ័ព​ខ្មែរ ទន់​ដៃ​ជាង​បាន​បង្ខំចិត្ត​ដកថយ​ចូល ទៅកាន់​ខេត្ត​ពល​លាវ នៅ​តំបន់​ត្រ​ខា​។ ក្រោយមក​សេនា ទា និង​សេនា មន ទទួលបាន​ជោគជ័យ​វិញ ហើយ​ដេញតាម​កម្ចាត់ទ័ព​យួន​រហូត ដល់​ពាម​ពល​លាវ ប៉ុន្តែ​នៅ​ទី នោះ​យួន​មាន​ទ័ព​ជំនួយ​មកជួយ ហើយ​សេនា​ទា ក៏ត្រូវ​ទទួលមរណភាព​ដោយ​ត្រូវ​គ្រាប់កាំភ្លើង​របស់​ពួក​ជ្វា ទើប​គេ​នាំ​សព​របស់​សេនា ទា ទៅ​កប់​នៅក្បែរ​វត្ត​ខ្វែង​បបែល​ក្នុងភូមិ ហ៊ីង​ហួយ រហូតដល់​សព្វថ្ងៃ​។

​រហូតដល់​ឆ្នាំ ១៨៦១-១៨៦២ មាន​អំពើ​ប៉ះ​បោរ​របស់​ព្រះអង្គ​ស៊ីវ​ត្ថា ដែល​កាលនោះ​អ្នកប្រវត្តិសាស្ត្រ បានសរសេរថា ទោះបីជា​ព្រះបាទ នរោត្តម បានទទួល​រាក់ទាក់ និង​ទទួល​ទំនុកបំរុង​យ៉ាងណាក៏ដោយ ក៏​ព្រះអង្គ មិនអាច​បំបាត់​ឲ្យ​អស់​នូវ​ភាព​ច្រណែន​របស់​ព្រះអនុជ​បាន ដែរ​ហើយ​មិនមាន​ហេតុផល​អ្វី​សម រម្យ​ផង ព្រះអង្គម្ចាស់ ស៊ីវ​ត្ថា គិតថា​ព្រះរៀម​របស់​ព្រះអង្គ​ទាំង​២ គឺ​នរោត្តម និង​ស៊ីសុវត្ថិ មិនត្រូវ​មាន សិទ្ធិ​ឡើង​សោយរាជ្យ​ជាដាច់ខាត​។ ម្លេ​៉ាះ​ហើយ​ព្រះអង្គម្ចាស់ ស៊ីវ​ត្ថា បាន​បញ្ចេញ​អាកប្ប​ក​រិ​យា​រឹងរូស មិន​ស្តាប់បង្គាប់​ព្រះរៀម​មិន ឡើង​គាល់​ព្រះរៀម ហើយ​បាន​បាត់​ខ្លួន​ពី រាជធានី​នៅ​ឆ្នាំ​១៨៦១​។ បន្ទាប់មក មាន​សង្គ្រាម​ច្បាំង​គ្នា​ក្នុងស្រុក​កើតឡើង​សាជាថ្មី មិន​បានយូរ​ប៉ុន្មាន​ផង ព្រះអង្គ​ស៊ីវ​ត្ថា បាន​ភៀស​ព្រះកាយ​ទៅកាន់​ប្រទេស​សៀម ជាមួយ​ព្រះ អនុជ ព្រះនាម សិរី​វង្ស​។​

​បើទោះបីជា​ព្រះអង្គម្ចាស់ ស៊ីវ​ត្ថា បាន​ចាកចេញ​ទៅកាន់​ប្រទេស​សៀម​ហើយ​ក៏ដោយ ក៏​ចម្បាំង​ក្នុង ស្រុក​មិនទាន់​ចប់ ដោយសារតែ​បក្ខ ពួក​របស់​ព្រះអង្គ គឺ ស្នង​សូរ និង​កំ ហែង​យុ​ទ្ធា ដែល​ឯកសារ​ខ្លះ​គេ​ហៅ ថា​មនោ​កែវ បាន​បន្តសកម្មភាព​បះ បោរ​ច្បាំង​ជាមួយ​រាជការ​តទៅទៀត ហើយ​មេទ័ព​ទាំង​២​នេះ​បាន​ទៅ​បំបះ បំបោរ​រាស្ត្រ​នៅ​តំបន់​បាភ្នំ និង​ស្វាយ​ រៀង​ឯ​ពួក​ចៅហ្វាយខេត្ត​នៅ​តំបន់​នោះ​ចុះចូល​សឹង​ទាំងអស់​។ ដោយមាន​កម្លាំង​កាន់តែខ្លាំង​ស្នង​សូរ​និង កំហែង​យុ​ទ្ធា​បាន​វាយ​ចូល​កាន់កាប់ យក​រាជធានី​ភ្នំពេញ​ហើយ​នៅពេល នោះ​ដោយ​ពុំមាន​ទ័ព​គ្រប់គ្រាន់​ព្រះ បាទ​នរោត្តម​បាន​ភៀស​ព្រះកាយ​ទៅ គង់ប្រថាប់​នៅក្នុង​ទឹកដី​ខេត្តបាត់ដំបង​មួយរយៈ​ពេល​សិន​។​

​នៅ​ទីបំផុត​រាជធានី​ឧដុង្គ​ក៏ត្រូវ​បាន​ក្រុម​ប៉ះ​បោរ​ដណ្តើមយក​ទៀត ប៉ុន្តែ​ពួក​ចាម​ជ្វា​ដែល​បាន​រត់ ទៅកាន់​ខេត្ត​មាត់ជ្រូក ពី​ពេលមុន បាន​សុំ​សម្តេច​នរោត្តម ធ្វើការ​រាជ ការថ្វាយ​ហើយ​បាន​ប្រយុទ្ធ​ជាមួយ ក្រុម​បះបោរ​វិញ​។ បន្ទាប់មក​ព្រះ​ចៅ សៀម​បាន​យាង​សម្តេចព្រះ នរោត្តម ទៅកាន់​បាងកក​ដែល​ពេលនោះ​ក៏ មានការ​ប្រយុទ្ធ​គ្នា​យ៉ាងខ្លាំង​ក្លា​នៅ ត្រើយ​ខាងកើត ហើយ​ជោគជ័យ​បាន​ទៅខាង​ទ័ព​របស់​ព្រះ​នរោត្តម ទើប​ព្រះអង្គ​យាង​ចូលទៅក្នុង​ប្រ ទេស​វិញ​នៅ​ខែមីនា ឆ្នាំ​១៨៦២​។ រហូតដល់​ខែតុលា ឆ្នាំ​ដដែល​យុ​ទ្ធា ត្រូវបាន​សម្លាប់​ឯ ស្នង​សូរ ត្រូវរ​ងរ​បូ​ួ​សបាន​ភៀសខ្លួន​ទៅ​ស្រុកក្រោម ទៅ​ពឹង​មេទ័ព​បារាំង​នៅ​រោងដំរី​ដែល ពេលនោះ​បារាំង​ក៏​ចាប់​យកទៅដាក់ គុក​ងងឹត​ឯ​កោះដាច់​ស្រយាល​ហើយ វិបត្តិ​ក្នុង​រាជវង្ស​ត្រូវបាន​ដោះស្រាយ ចប់​តាំងពី​ពេល​នោះមក​។

​យ៉ាងណាក៏ដោយ​សៀម និង យួន ដែលមាន​មហិច្ឆតា​លេប​ត្រ បាក់​ឈ្លានពាន​ទឹកដី​ខ្មែរ បាន​បន្ត​បញ្ជូន​ទ័ព​ចូលលុកលុយ​ឈ្លានពាន ទឹកដី​ខ្មែរ​កាន់តែខ្លាំង​ឡើងៗ ហើយ​សម័យ​នោះ​ប្រទេស​កម្ពុជា ទើបតែ​បញ្ចប់​សង្គ្រាមស៊ីវិល មាន​ភាពទន់ខ្សោយ​ខ្លាំងណាស់ មិនអាច​តតាំង​ចំពោះ​អំពើ​ឈ្លានពាន​របស់​សៀម និង​យួន​បានទេ​ទើប បង្ខំចិត្ត​ឲ្យ​ព្រះមហាក្សត្រ​ខ្មែរ​ទទួលយក​អាណាព្យាបាល​របស់​បារាំង ដែលជា​ហេតុផល​មួយ​អាច​ទប់ទល់​ចំពោះ​អំពើ​ឈ្លានពាន​របស់​ប្រទេសជិតខាង​។ ពួក​បារាំង​ដែល​បានធ្វើ​អាណាព្យាបាល​លើ​ប្រទេស​កម្ពុជា​អស់​រយៈពេល​ជិត ១​សត វត្សរ៍ បាន​គាបសង្កត់​ធ្វើបាប​ខ្មែរ និង​បំផ្លិចបំផ្លាញ​ផលប្រយោជន៍​ជាតិខ្មែរ​ជាច្រើន ទើប​សម្តេចព្រះ​នរោត្តម សីហនុ ដឹកនាំ​យុទ្ធនាការ​ទាមទារ​ឯក​រាជ្យ​ពី​បារាំង រហូត​ទទួលបាន​ជោគជ័យ នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​១៩៥៣ ហើយ​បន្ត​ដឹកនាំ​ប្រទេស​កម្ពុជា​ប្រកបដោយ​ភាព​ចម្រុងចម្រើន​សម្បូរ​សប្បាយ​ ក្នុង​រយៈពេល​ដ៏​ខ្លី​៕

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Lady Gaga, Salman Khan