Freedom of news in the world ,wanted to show the problem in the societies

ជនជាតិខ្មែរកើតនៅលើដីខ្មែរ ត្រូវចេះខំថែជាតិឲ្យបានរុងរឿង កេរ្តិ៍ឈ្មោះជាតិ យើងបានថ្កុំថ្កើង លុះត្រាតែយើងចេះថែរក្សា។ ទោះបីខ្មែររស់នៅប្រទេសណា ចូរកុំភ្លេចថាខ្លួនកើតមកជាខ្មែរ កុំឲ្យបរទេស គេមកបង្វែរ ឲ្យខ្មែរនិងខ្មែរ បែកសាមគ្គីគ្នា ថ្វីបើគេហ៊ានចំណាយ ប្រាក់កាសចាយហូរហៀរយ៉ាងណា ចូរកុំភ្លេច កេរ្តិ៍ឈ្មោះខេមរា រុងរឿងថ្លៃថ្លា តាំងពីបុរាណ ព្រលឹងជាតិនៅគង់វង្សបានយូរ ទាល់តែយើង ស៊ូរួបរួមគ្នាគ្រប់ប្រាណ កសាងជាតិដោយក្តីក្លាហាន នោះជាតិយើងបានស្គាល់ក្តីរុងរឿង។

ខ្មែរស្រឡាញ់ខ្មែរចេះជួយខ្មែរនោះប្រទេសរបស់យើងអាចរីកចំរើនបាន

Thursday, February 28, 2013

មើល​អាម៉េច​ដឹង​ថា​ស្រីៗ​កំពុង​លួច​ស្រលាញ់​យើង?

តាម​ធម្មតា​មាន អារម្មណ៍​សម្ងាត់ ម្យ៉ាង​ដែល​អាច​ជួយ​អោយ​យើង​ដឹង ថា​នារី ម្នាក់​នោះ​កំពុង​ចាប់​អារម្មណ៍​នឹង​យើង ។ជួន​គឺ​គេ​ប្រឹង​បញ្ចេញ​មក​អោយ​យើង​ដឹង​ខ្លះ​ៗ ជួនគេ​ថ្លោះធ្លោយ​បង្ហាញមក​ដោយ​អចេតនា។
យុវវ័យ៥នាក់មានបទពិសោធន៍ខ្លះៗពីការស្មាន​ជម្រៅចិត្តស្រីៗដើម្បីចែករំលែកតាមរយៈ Sabayដូចខាងក្រោម។
តុន តូឌី៖គេ​នឹង​សម្លឹង​យើង​ញឹកញយ
គ្មាន​នារី​ណា ម្នាក់​ដែល​មាន​ចិត្ត​លើ​យើង​ហើយ​មិន​លួច​សម្លឹង​យើង​នោះ​ទេ។ទោះ​គេ​ប្រឹង​យ៉ាងណា​ក៏ រូបរាង​យើង​នៅ ​តែ​ជា​ចំណី​ដ៏​ស្រេកឃ្លាន​សម្រាប់​គេ។នេះ​ជា​សម្ដី​របស់​គ្រូ ថៃ​ខ្ញុំ​ម្នាក់​គាត់​ប្រាប់ តាំងពី​ខ្ញុំ​អាយុ​១៥ឆ្នាំ ដល់​តាម​សម្គាល់ មើល គឺ៨០%ដូច​គាត់​ថា​អញ្ចឹង​មែន។
សេក ចាន់​ណារ៉ា៖ស្រី​នោះ​ខំ​គេច​ពី​យើង
បើ ​គេ​មិន ហ៊ាន​សម្លឹង​ភ្នែក​យើង​អាច​ថា​មិន​ប្រក្រតី​ដែរ​ហើយ។បើ​យើង​សង្ស័យ​កំពុង​ ប្រើ​កន្ទុយ​ភ្នែក​មើល​យើង ចង់​ដឹង​កាន់​តែ​ច្បាស់​ទ​គឺ​ត្រូវ​ក្រឡេក​ទៅ​មើល​គេ​វិញ​ បើ​គេច​ពី​ភ្នែក​យើង​ហើយ​អៀន គឺ​បេះដូង​គេ​កំពុង​ចុះចាញ់​យើង។
មាស សុខ​កុម្ភៈ៖គេ​តែង​ខ្លួន​​និង​ប្ដូរ​ចរិត​ខុស​ពី​មុន​ច្រើន”
ខ្ញុំ ​មាន​អារម្មណ៍​ថា​មាន​ស្រី​ម្នាក់​រៀន​ជាមួយ ខ្ញុំ​តែ​មិន​ដែល​សូវ​បាន​និយាយ​ជាមួយ​គ្នា​ទេ គឺ​នាង​លួច​ស្រលាញ់​ខ្ញុំ។ពួកម៉ាក​ខ្ញុំ​ក៏ នាំគ្នា​និយាយ​អញ្ចឹង​ដែរ។ដល់ពេល​ខ្ញុំ​តាម​មើល​គឺ​គេ ដូចជា​ប្លែក​មែន។គេ​តែង​ខ្លួន​ច្រើន​ជាង​មុន ហើយ​ដូរ​ចរិត​ទៅ​ជា​ស្លូត​ណាស់​នៅមុខ​ខ្ញុំ។ពេល​មាន​ការ​អី​ពឹង​គេ​អោយ​ធ្វើ ​ដូចជា​ជួយ​សុំ​ច្បាប់​នាយក ពួក​ប្រុសៗ​អត់​ហ៊ាន​ទៅ​និយាយ​ទេ គេ​រុញ​ខ្ញុំ​ទៅ នាង​ក៏​យល់ព្រម​ភ្លាម។
ម៉ី រតនា៖នាង នឹង​យក​ចិត្ត​ទុក​ដាក់ នឹង​យើង
ពេល ​ខ្ញុំ​ឈឺ ស្រី​ម្នាក់​នោះ​មក​មើល​ខ្ញុំ​ជាមួយ​ពួក​អ្នក​ធ្វើការ​ជា​មួយគ្នា។កា​ដូ​គេ​ ទិញ​មក ថ្លៃ​ជាង​អ្នកដទៃ។គេ​ផ្ញើ​សារ​មក​ញាប់​ហើយ​ធ្វើ​ដូច ខ្ញុំ​ជា​កូនក្មេង តូច​អត់​ចេះ​ថែទាំ​ខ្លួន អញ្ចឹង។បងស្រី​ខ្ញុំ​និយាយ​ថា នាង​ដូចជា​មាន​ចិត្ត​លើ​ឯង​ហើយ។ដល់​ពេល​ខ្ញុំ​ជា​ខ្ញុំ​រក​ឱកាស​សួរ​គេ ចម្លើយ​គឺ​វិជ្ជមាន។
ទូច ប៊ុនថា៖គេ​ខឹង​មិន​ដឹង​រឿង
ទទេ ​ៗ​គេ​ខឹង​ងងក់​ហើយ​បិទ​ទូរស័ព្ទ។ថ្ងៃមួយ​បបួល​គ្នា​មួយ​ក្រុម​នៅ​សាលា​ ខ្មែរ​ថា​ទៅ​លេង​ចម្ការ​ល្មុត​នៅ កៀនស្វាយ​ផ្ទះ​មិត្ត​ម្នាក់​ទៀត គេ​នោះ​ក៏​ដឹង​ថា​ខ្ញុំ​មាន​សង្សារ​ហើយ តែ​គេ​ដូចជា​ឆាប់​ប្រកាន់ខឹង​ខ្ញុំ ដែរ។និយាយ​ខុស ចិត្ត​បន្តិច​គេ​ទៅ​ផ្ទះ​បាត់។ពួកម៉ាក ខ្ញុំ​និយាយ​ថា​គេ​ប្រហែល​ប្រចែប្រចណ្ឌ។ក្រោយមក​ខ្ញុំ និង​គេ​ក៏​យល់ចិត្ត​គ្នា ។តាមពិត​ពេល​ស្រីៗ​ឆាប់ ខឹង​យើង គឺ​អាច​មក​ពី​គេ​ស្រលាញ់​យើង​ដែរ តែបើ​គេ​អត់​មាន​ចិត្ត​លើ​យើង​គេ​មិន​ខ្វល់ នឹង​យើង​ទេ។
ចុះ​អ្នកវិញ មើល​អាម៉េច​ដឹង​ថា​ស្រីៗ​កំពុង​លួច​ស្រលាញ់?

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Lady Gaga, Salman Khan