មានរឿងរ៉ាវជាច្រើនកើតឡើងជុំវិញបញ្ហាជីវិត។
ខណៈដែលអ្នកខ្លះកំពុងគេងលក់ស្កប់ស្កល់
និងស្រមុកឱបខ្នើយដាស់មិនចង់ភ្ញាក់
អ្នកខ្លះបានចាកចេញពីលំនៅឋានរបស់គេ
ដើម្បីធ្វើកិច្ចការផ្សេងៗ។
ជាក់ស្ដែង
ពាណិជ្ជករលក់បន្លែ នំ ឬរបស់របរផ្សេងៗទៀត
មិនដែលមានមួយថ្ងៃណាបានទម្រេតស្រួលខ្លួនឡើយ
គឺគាត់ត្រូវបែកហូរញើសប៉ុនៗគ្រាប់ពោតតាំងពីព្រឹកព្រលឹមងងឹត
រហូតទល់ព្រលប់ ឬពេលចូលដំណេកវិញ ដើម្បីតែជីវិត។
អ្នកខ្លះបានក្រោកពីដំណេកតាំងពីយប់រំលងអធ្រាត្រម៉ោង១ ឬម៉ោង២
ដើម្បីទៅអង្គុយលក់ហាលថ្ងៃ ហាលខ្យល់ ហាលភ្លៀង
រហូតដល់សូរិយាអស្ដង្គត។
បើ
និយាយអំពីបញ្ហាជីវិត គឺមានរឿងរៀបរាប់មិនចេះចប់ឡើយ។ ដូច្នេះ
Sabay មានតែរូបភាពប៉ុន្មានសន្លឹកខាងក្រោមនេះ
ដែលបង្ហាញពីមួយជ្រុងនៃជីវិតក្នុងរាជធានីភ្នំពេញ
ទុកគ្រាន់ប្រិយមិត្តពិចារណា។ សូមអញ្ជើញទស្សនាទាំងអស់គ្នា៖












0 comments:
Post a Comment