ស្ថិតក្នុងកម្ពស់ ៣៥៥ ម៉ែត្រ អគារសណ្ឋាគារប្រណីតដែលមាន ៧២
ជាន់នេះ នឹងយកឈ្នះកំណត់ត្រាចាស់គឺ Rose Tower (កម្ពស់ ៣៣៣
ម៉ែត្រ) ក្នុងទីក្រុងឌូបៃដូចគ្នា។

សណ្ឋាគារ JW Marriott Marquis ក្នុងទីក្រុងឌូបៃ
សណ្ឋាគារ
ថ្មីដែលជាគ្រប់គ្រងដោយ Emirates Group នេះមានភោជនីយដ្ឋានចំនួន ៩
រង្គសាល ៥ សាលរបាំ ២ ក៏ដូចជា ក្លឹបស្ប៉ា គ្លីនិកសុខភាព
អាងហែលទឹក និងសេវាកម្មជាច្រើនទៀត។
សណ្ឋាគារនេះស្ថិតនៅលើអគារកប់ពពកពីរ
ប៉ុន្តែសម្ពោធតែមួយសិនប៉ុណ្ណោះនៅថ្ងៃស្អែកនេះដោយអគារមួយទៀត
គ្រោងនឹងសម្ពោធយ៉ាងយូរត្រឹមឆ្នាំ ២០១៤។
ក្នុងមួយអគារនៃអគារកប់ពពកទាំងពីរខាងលើមានបន្ទប់សរុប
ចំនួន ៨០៤។

តំណាងរបស់សៀវភៅកំណត់ត្រាពិភពលោក Guinness ផ្ដល់វិញ្ញាបនបត្របញ្ជាក់ថា
សណ្ឋាគារ JW Marriott Marquis ជាសណ្ឋាគារខ្ពស់បំផុតក្នុងលោកថ្មី
សណ្ឋាគារ JW Marriott Marquis ជាសណ្ឋាគារខ្ពស់បំផុតក្នុងលោកថ្មី
អគារនីមួយៗមានបន្ទប់ធំថ្នាក់ Presidential ចំនួន ២ ថ្នាក់
Typical King ចំនួន ៥០៦ បន្ទប់ភ្លោះធម្មតាចំនួន ១៥៦
បន្ទប់ពិសេសសម្រាប់ជនពិការចំនួន ៤ និងបន្ទប់កែងធំ ចំនួន
១១៨។
ចំពោះតម្លៃស្នាក់នៅសម្រាប់មនុស្សម្នាក់ក្នុងមួយយប់មានចាប់ពី ៣២៦ ដុល្លារឡើងទៅ។ សូមមើលទិដ្ឋភាពទូទៅនៃអនាគតសណ្ឋាគារខ្ពស់បំផុតក្នុងលោក។















យ៉ាងម៉េចដែរ ទិដ្ឋភាពខាងក្នុងសណ្ឋាគារប្រណីតនេះ? មិនបានស្នាក់នៅ យ៉ាងហោចក៏បានមើលដែរ!
0 comments:
Post a Comment