ត្រីដូហ្វីន
មួយក្រុមនៅកោះ Marco រដ្ឋផ្លរីដា សហរដ្ឋអាមេរិក
បានជួយសង្គ្រោះសុនខលង់ទឹកមួយក្បាលដែលធ្លាក់ចូលព្រែកជីក
ហើយមិនអាចឡើងគោកបាន។
ក្រុម
ត្រីវ័យឆ្លាតនេះ
បានធ្វើសំឡេងឆ្លងឆ្លើយខ្លាំងៗដែលទាក់ទាញចំណាប់អារម្មណ៍មនុស្សរស់
នៅក្បែរខាងឲ្យជួយសង្គ្រោះសុនខ។ សុនខ Doberman ត្រូវគេជឿថា
បានប្រឹងហែលប្រវេប្រវាក្នុងទឹកព្រែកប្រមាណជា ១៥ ម៉ោង
មុនពេលបុគ្គលិកពន្លត់អគ្គិភ័យជួយសង្គ្រោះ និងប្រគល់ឲ្យម្ចាស់វិញ។
Doberman
បានរអិលធ្លាក់ពីចុងជញ្ជាំងថ្មការពារ
ចូលក្នុងទឹកឆ្ងាយពីច្រាំងដែលមិនអាចឡើងវិញបាន។ ក្រោយសង្គ្រោះ
សុនខខ្សោយខ្លាំង
ដោយសារតែត្រជាក់រងាត្រាំក្នុងទឹកអស់រយៈពេលជាច្រើនម៉ោង។
ដូហ្វីន
ត្រូវគេជឿថាជាសត្វវ័យឆ្លាតឧស្សាហ៍ជួយសង្គ្រោះមនុស្សលង់ទឹក
ឬរបួស។ កាលពីឆ្នាំ ២០០៧
ដូហ្វីនមួយក្រុមបានបង្កើតជារង្វង់ជុំវិញការពារអ្នកជិះទូកក្ដោង
ម្នាក់ឲ្យរស់រានមានជីវិតដែលរបួសចេញឈាមដោយសារត្រីឆ្លាមខាំ៕
0 comments:
Post a Comment