នៅមុននេះបន្តិច អ្នកនាង ទូច ស្រីលក្ខណ៍ ត្រូវបានស្ថានីយទូរទស្សន៍ចំនួនពីរ គឺស្ថានីយទូរទស្សន៍ CTN និងអប្សរា បានផ្ដល់តំណែងជាពិធីការិនីមួយឱ្យទៅអ្នកនាងកាន់ ដែលនេះអាចជាតួនាទីដំបូងក្នុងអាជីពរបស់នាងជាច្រើនឆ្នាំ។
ក៏ ប៉ុន្តែ ដោយសារតែទទួលឱកាសពីរព្រមគ្នាបែបនេះ ទើបធ្វើឲ្យអ្នកនាង ទូច ស្រីលក្ខណ៍ ស្រពិចស្រពិលក្នុងការសម្រេចចិត្ត ដោយបច្ចុប្បន្ន អ្នកនាង ប្រាប់ថា កំពុងតែគិតពិចារណា។

ស្រីលក្ខណ៍ បានបញ្ជាក់ថា អ្នកនាង កំពុងតែពិបាកសម្រេចចិត្តចំពោះបញ្ហានេះ ព្រោះឱកាសមាសពីរបានរត់មករកក្នុងពេលតែមួយដូច្នេះ ក្នុងនោះស្របពេលទូរទស្សន៍ អប្សរា បានហៅ ទូរទស្សន៍ CTN ឯណោះក៏ចង់ផ្ដល់តំណែងឱ្យនាងទៀត ។ តួយ៉ាងនៅថ្ងៃទី៨ ខែមីនា ខាងមុខនេះនាងបានដើរតួអង្គសំខាន់នៅទីនោះ ហើយក្រោយពីចប់កម្មវិធីធំនោះ អ្នកគ្រប់គ្រងនៅ CTN ត្រៀមនឹងផ្ដល់តំណែងជាពិធីការិនីឱ្យនាងតែម្តង។
ទោះជាយ៉ាង ណាក៏ដោយអ្នកនាង ទូច ស្រីលក្ខណ៍ បានអះអាងថា រវាងការងារនៅស្ថានីយទូរទស្សន៍ទាំងពីរ ខាងលើ នាងនឹងមិនបោះបង់ចោលការងារណាមួយទេគឺយកទាំងពីរ។ អីចឹងហើយអ្វីដែលអ្នកនាង កំពុងពិចារណានោះ គឺលៃពេលការងារសិល្បៈផ្សេងៗ។
ពាក់ព័ន្ធនឹងតំណែងរបស់អ្នក នាង ទូច ស្រីលក្ខណ៍ នេះ អ្នករៀបចំកម្មវិធីម្នាក់នៅស្ថានីយទូរទស្សន៍ អប្សរា បានបញ្ជាក់ឱ្យដឹងថា អ្នកនាង ទូច ស្រីលក្ខណ៍ អាចចូលកាន់តំណែងជាពិធីការិនីជំនួសកញ្ញា ព្រះកាយច័ន្ទ ដែលកាន់កម្មវិធី “ប្រស្នាតារា” ឬមួយកម្មវិធី “មេផ្ទះលេខ១”។
អ្នក រៀបចំកម្មវិធីនេះបានបន្តថា អ្នកគ្រប់គ្រងកម្មវិធីកម្សាន្តលោក ហ្វៃ សំអាង បានចរចារួចរាល់អស់ហើយជាមួយតារារូបនេះ គឺរង់ចាំតែថ្ងៃចូលបម្រើការងារតែប៉ុណ្ណោះ។
គេសង្កេតឃើញថានៅក្នុងឆ្នាំ២០១៣នេះអ្នកនាង ទូច ស្រីលក្ខណ៍ ហាក់មានសន្ទុះទីផ្សារល្អ ព្រោះគ្រាន់អើតចូលឆ្នាំ ២០១៣ ភ្លាម អ្នកនាងទទួលការងារជាបន្តបន្ទាប់ ពិសេសគឺតំណែងជាពិធីការិនីពីរស្ថានីយទូរទស្សន៍ ដែលរត់មករកក្នុងពេលតែមួយនេះ តែម្តង។
អ្នកនាង ទូច ស្រីលក្ខណ៍ បានរៀបអាពាហ៍ពិពាហ៍កាលពីខែវិច្ឆិកា ឆ្នាំ២០១១កន្លងទៅជាមួយលោក ប័រ ក្វាមេន ជាជនជាតិ ហុឡង់ដ៍។ រហូតមកទល់នឹងពេលនេះនាងមិនទាន់មានបុត្រនៅឡើយទេ បើទោះជាពីពេលកន្លងទៅនាង និងស្វាមីប្រកាសសុំបុត្រឱ្យបាននៅក្នុងឆ្នាំនាគនេះក៏ដោយ៕
តាមដានព័ត៌មានសិល្បៈជាច្រើនទៀតសូមចុងត្រង់នេះ។

អ្នកនាង ទូច ស្រី លក្ខណ៍ និងស្វាមី
0 comments:
Post a Comment