Cambodia Express News
ភ្នំពេញ: នៅថ្ងៃទី៤ ដែលជាថ្ងៃថ្វាយព្រះភ្លើង ព្រះបរមសព សម្តេចព្រះមហាវីរក្សត្រ នាល្ងាចម៉ោង ៦ ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៣ គឺនៅពេលព្រឹកនេះ មានមហាជនរាប់រយនាក់មកពីគ្រប់ទិសទី មានទាំងក្មេង និងទាំងចាស់ បានឈរតម្រង់ជួរ ក្រោមការរៀបចំយ៉ាងតឹងរ៉ឹង ដើម្បីចូលថ្វាយបង្គំព្រះបរមសព។ ព្រះបរមសពសម្តេចតា ត្រូវបានតម្កល់លើព្រះមហាបញ្ចា ក្នុងព្រះមេរុដ៏ស្កឹមស្កៃ នៅជាប់ព្រះបរមរាជវាំង ចាប់តាំងពីព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៣។
0 comments:
Post a Comment