Freedom of news in the world ,wanted to show the problem in the societies

ជនជាតិខ្មែរកើតនៅលើដីខ្មែរ ត្រូវចេះខំថែជាតិឲ្យបានរុងរឿង កេរ្តិ៍ឈ្មោះជាតិ យើងបានថ្កុំថ្កើង លុះត្រាតែយើងចេះថែរក្សា។ ទោះបីខ្មែររស់នៅប្រទេសណា ចូរកុំភ្លេចថាខ្លួនកើតមកជាខ្មែរ កុំឲ្យបរទេស គេមកបង្វែរ ឲ្យខ្មែរនិងខ្មែរ បែកសាមគ្គីគ្នា ថ្វីបើគេហ៊ានចំណាយ ប្រាក់កាសចាយហូរហៀរយ៉ាងណា ចូរកុំភ្លេច កេរ្តិ៍ឈ្មោះខេមរា រុងរឿងថ្លៃថ្លា តាំងពីបុរាណ ព្រលឹងជាតិនៅគង់វង្សបានយូរ ទាល់តែយើង ស៊ូរួបរួមគ្នាគ្រប់ប្រាណ កសាងជាតិដោយក្តីក្លាហាន នោះជាតិយើងបានស្គាល់ក្តីរុងរឿង។

ខ្មែរស្រឡាញ់ខ្មែរចេះជួយខ្មែរនោះប្រទេសរបស់យើងអាចរីកចំរើនបាន

Monday, February 4, 2013

សារចំណាប់អារម្មណ៍ របស់បណ្តា មេដឹកនាំជាតិ និងអន្តរជាតិ ចំពោះសម្តេចព្រះ បរមរតនកោដ្ឋ

ភ្នំពេញ៖ សៀវភៅ «ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ឥស្សរជនអមតៈ» ដែលបោះពុម្ពផ្សាយដោយប្រតិបត្តិ ករទេសចរណ៍មួយរូប គឺលោក អាង គឹមអៀង។
មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល សូមដកស្រង់ប្រសាសន៍សំខាន់ៗ របស់ថ្នាក់ដឹកនាំកំពូលរបស់និងអន្តរជាតិ ដែលត្រូវបានបោះពុម្ព នៅក្នុងសៀវភៅដែលមាន១៨៥ទំព័រ។
- អារម្មណ៍របស់ថ្នាក់ដឹកនាំជាតិ
សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ប្រធានព្រឹទ្ធសភា
«ព្រះអង្គបានធ្វើព្រះរាជបូជនីយកិច្ច ដើម្បីឯករាជ្យបូរណភាពទឹកដី និងឯកភាពជាតិ ប្រកបដោយព្រះ រាជគតិ បណ្ឌិត។ ព្រះអង្គជានិមិត្តរូបដ៏ឧត្តុង្គឧត្តម ក្នុងការនាំមកនូវការផ្សះផ្សាបង្រួបបង្រួមជាតិ ឯកភាពជាតិ សុខសន្តិ ភាព ស្ថិរភាព និងជាម្លប់ដ៏ត្រជាក់ត្រជុំ ដល់ប្រជានុរាស្ត្រទូទៅ រស់នៅក្នុង សុមភង្គល សម្បូរសប្បាយរុងរឿង»។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាជាតិ
«ខ្ញុំ និងភរិយានៅចងចាំមិនអាចបំភ្លេចបាន នូវព្រះរាជសកម្មភាពដ៏ឧត្តុង្គឧត្តម របស់សម្តេចព្រះវររាជ បិតាជាតិ ខ្មែរ ដែលមួយជីវិតរបស់ព្រះអង្គ ទ្រង់បានបំពេញព្រះរាជបូនីយកិច្ច ដើម្បីឯករាជ្យ បូរណភាពទឹកដី និងឯកភាព ជាតិខ្មែរប្រកបដោយ ព្រះបញ្ញាញាណភ្លឺថ្លាគ្រប់កាលៈទេសៈ» ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា
«ខ្ញុំមានការសោកសៅណាស់ ដោយសារពី២១ឆ្នាំមុន (ឆ្នាំ១៩៩១) ខ្ញុំនិងភរិយាបានទៅដង្ហែព្រះអង្គ ពីប៉េកាំងមក ។ ២១ឆ្នាំក្រោយនៅក្នុងថេរវេលាមិនខុសគ្នាប៉ុន្មានទេ ខ្ញុំទៅដង្ហែសាថ្មីម្តងទៀត ប៉ុន្តែលើកនេះគឺខុសប្លែកគ្នា ។ ស្ថានភាពហ្នឹងហើយដែលជាទុក្ខសោករបស់ខ្ញុំ ។ កាលពីឆ្នាំ១៩៩១ ខ្ញុំនិងភរិយាខ្ញុំដង្ហែសម្តេចឪនិងសម្តេចម៉ែ មកទាំងគូ …ប៉ុន្តែ២១ឆ្នាំក្រោយទិដ្ឋភាពផ្សេងគ្នា ខ្ញុំទៅដង្ហែមកដែល តែខ្ញុំទៅបានតែម្នាក់ ហើយក៏ដង្ហែ បានតែ ហ្លួងម៉ែ ឯសម្តេចឪ គឺស្ថិតក្នុងស្ថានភាពមួយផ្សេង…» ។
សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះរាជបុត្រ និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ
«ប៉ាប៉ា មានគុណដ៏មហាលសាល ចំពោះប្រទេសជាតិ លើគ្រប់វិស័យដែលប្រវត្តិសាស្ត្រចារឹកថ្វាយ នូវគុណូប ការៈ ដ៏ធំធេងនេះថា ជាវីរជនដឹកនាំប្រទេសដ៏កំពូល ក្នុងការបម្រើប្រទេសជាតិ មាតុភូមិឲ្យរុងរឿងថ្កុំថ្កើន និងជា ព្រះប្រមុខរដ្ឋដឹកនាំដ៏ល្បីល្បាញ លើឆាកជាតិនិងអន្តរជាតិ» ។
- សាររបស់មេដឹកនាំនានា លើពិភពលោក
ឯឧត្តម Jiang Zemin អតីតប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន
«ព្រះករុណា ព្រះមហាវីរក្សត្រ ធ្លាប់បានចាត់ទុកប្រទេសចិន គឺជាមាតុភូមិទីពីររបស់ព្រះអង្គ ហើយព្រះអង្គ ក៏ជា អ្នកបង្កើតទំនាក់ទំនងមិត្តភាព ជាមួយថ្នាក់ដឹកនាំចិន ជាច្រើនជំនាន់ ជាងកន្លះសតវត្សរ៍មកហើយ។ ព្រះអង្គគឺជា ស្ថាបនិក ថែរក្សានិងបង្កើតទំនាក់ទំនង មិត្តភាពចិន-កម្ពុជា ដែលត្រូវចារទុកក្នុងប្រវត្តិសាស្ត្រ ជារៀងរហូត ។ ខ្ញុំ បានជួបព្រះអង្គជាច្រើនដង ហើយខ្ញុំនៅចងចាំយ៉ាងច្បាស់សូវស្នាមព្រះភក្ត្រដ៏រស់រវើក ស្នាមញញឹម និងព្រះរាជ ស័ព្ទរស់ព្រះអង្គ»។
លោកជំទាវ Julla Gillard នាយករដ្ឋមន្ត្រីអូស្រ្តាលី
«ព្រះបាទ នរោត្តម សីហនុ គឺជាមេដឹកនាំ ដែលមានការគោរពពេសពេញពិភពលោក ។ ការយាង ចូលទិវង្គត របស់ព្រះអង្គ បានបង្ហាញឲ្យឃើញនូវការគោរពនិងសេចក្តីស្រឡាញ់ យ៉ាងជ្រាលជ្រៅអស់ពីដួងចិត្តពីប្រជាជន កម្ពុជា គ្រប់រូបចំពោះព្រះអង្គ» ។
ឯកឧត្តម Mahmoud Abbas ប្រធានអាជ្ញាធរជាតិប៉ាឡេស្ទីន
«ព្រះបាទ នរោត្តម សីហនុ ជាឥស្សរជនប្រវត្តិដ៏ឆ្នើមមួយរូបនៅក្នុង ទ្វីបអាស៊ី ជាអ្នកទ្រទ្រង់ជាស្ថាបនិក នៃចលនា មិនចូលបក្សសម្ព័ន្ធ។ ព្រះអង្គបានខិតខំបំពេញព្រះរាជកិច្ចអស់មួយជីវិត ដើម្បីប្រជាជននិង ស្ថិរភាពនៅកម្ពុជា ក៏ ដូចជាទ្វីបអាស៊ី ព្រមទាំងគាំពារសិទ្ធិយុត្តិធម៌និងសន្តិភាព នៅលើពិភពលោក និងបានផ្តល់ការគាំទ្រ យ៉ាងពេញ ទំហឹងចំពោះសិទ្ធិរបស់ប្រជាជនប៉ាឡេស្ទីន ក្នុងការសម្រេចចិត្ត ដោយខ្លួនឯងនិងការបង្កើតរដ្ឋប៉ាឡេស្ទីនឯករាជ្យ ។ ការយាងចូលទិវង្គត របស់ព្រះអង្គ គឺជាការបាត់បង់នូវមិត្ត និងអ្នកគាំទ្រដ៏ស្មោះចំពោះសិទ្ធិជាតិ ស្របច្បាប់ នៃ ប្រជាជនប៉ាឡេស្ទីនយើង» ។
ឯកឧត្តមFrancols Hollande ប្រធានាធិបតី នៃសាធារណរដ្ឋបារាំង
«ខ្ញុំដឹងអំពីទំនាក់ទំនងដ៏ខ្លាំងក្លា និងជាប្រវត្តិសាស្ត្ររវាងព្រះអង្គនិងប្រទេស ហើយដែលតាមរយៈ ព្រះអង្គទំនាក់ ទំនងទាំងនេះ បានរួមចំណែកធ្វើឲ្យប្រទេសជាតិ និងប្រជាជនយើងទាំងពីរ កាន់តែខិតជិតគ្នា។ សម្រាប់មនុស្ស ភាគច្រើន ព្រះអង្គ គឺជានិមិត្តរូប នៃនយោបាយអាស៊ីមួយ ដែលលើកតម្កើងនូវសមភាព និងការការពារអធិប តេយ្យភាព នៃប្រជាជាតិនានា។ ទ្រង់គឺជាអ្នកការពារ ដ៏ក្លៀវក្លានូវវប្បធម៌ ហ្វ្រង់កូហ្វូនី ភាសានិងសិល្បៈ នៃ ប្រទេសប្រើប្រាស់ភាសាបារាំង ព្រមទាំងទស្សនៈ ពហុសាស្ត្រនៃទំនាក់ទំនងអន្តរជាតិ» ។
ឯកឧត្តម Kim Hwang-sik នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋកូរ៉េ
«ការយាងចូលទិវង្គតរបស់ព្រះករុណា ព្រះបាទនរោត្តម សីហនុ គឺជាការបាត់បង់ដ៏ធំធេង របស់ប្រជាជនកម្ពុជា។ ទោះបីជាយ៉ាងណាក្តី ខ្ញុំជឿជាក់ប្រជាជនកម្ពុជា និងឆ្លងផុតពីទុក្ខសោក ដ៏មហាធំធេងនេះ និងបន្តការអភិវឌ្ឍន៍ ដោយផ្អែកលើស្នាដៃព្រះអង្គសម្រេចបាន» ។
ឯកឧត្តម Susllo Bambang ប្រធានាធិបតី នៃប្រទេសឥណ្ឌូនេស៊ី
«ព្រះបាទ នរោត្តម សីហនុ បានបន្សល់នូវស្នាព្រហស្តសំខាន់ពិតប្រាកដ មិនត្រឹមតែចំពោះ ប្រទេសជាជាតិកម្ពុជា នោះទេ ថែមទាំងចំពោះពិភពលោកផងដែរ ។ យើងនិងចងចាំនូវការរួមចំណែក ដ៏ធំធេងរបស់ព្រះអង្គជានិច្ចកាល ចំពោះការជំរុញឲ្យ មានសន្តិភាពតំបន់ វិបុលភាពនិងចំពោះ ការពង្រឹង សាមគ្គីភាពក្នុងចំណោម ប្រជាជាតិកំពុង អភិវឌ្ឍន៍» ។
ឯកឧត្តម Hu Jintao ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន
«ព្រះអង្គជាមហាមិត្ត របស់ប្រជាជនចិន ។ ព្រះអង្គតែងតែបានប្តេជ្ញាបង្កើតនូវមិត្តភាពរវាងចិន-កម្ពុជា និងបាន ជំរុញមិត្តភាពនេះ កាន់តែជិតស្និទ្ធថែមទៀត ជាមួយថ្នាក់ដឹកនាំចិន ជាច្រើនជំនាន់កន្លងមក។ ក្រោមព្រះរាជយក ព្រះទ័យទុកដាក់ របស់ព្រះអង្គនិងកិច្ចខិតខំប្រឹងប្រែង របស់ភាគីទាំងពីរ មិត្តភាពរវាងចិន-កម្ពុជា បាន ចាក់ឫស យ៉ាងជ្រៅ និងទទូលបាននូវលទ្ធផលជាផ្លែផ្កាជាលំដាប់ ។ វិភាគទានយ៉ាងធំធេង របស់ព្រះអង្គដើម្បីអភិវឌ្ឍទំនាក់ ទំនងរវាងចិន-កម្ពុជា នឹងចារជាប់ក្នុង ប្រវត្តិសាស្ត្រ ជាអមតៈ» ។
ឯកឧត្តម Tony Tan Keng Yam ប្រធានាធិបតីសិង្ហបុរី
«ព្រះអង្គជារាជរដ្ឋបុរសអន្តរជាតិមួយអង្គ ត្រូវបានគោរព យ៉ាងខ្ពង់ខ្ពស់បំផុតដែលមានព្រះរាជហឫទ័យ ស្រឡាញ់ ប្រទេសនិងប្រជាជន របស់ព្រះអង្គ ។ ក្រោយព្រះរាជកិច្ចដឹកនាំ របស់ព្រះអង្គប្រទេសកម្ពុជា បានទទួលឯករាជ្យ នៅឆ្នាំ១៩៥៣ និងជាគំរូមួយនៃការអភិវឌ្ឍ សម្រាប់តំបន់នៅក្នុងទសវត្សរ៍ឆ្នាំ១៩៦០ ។ ព្រះអង្គជាក្នុងអំឡុងពេល សង្គ្រាមស៊ីវិល ហើយព្រះអង្គបានដឹកនាំប្រជាជនឆ្លងកាត់ការលំបាក ជាច្រើនឆ្នាំដោយសេចក្តីក្លាហាន និងការ ប្តេជ្ញាខ្ពស់» ។
ឯកឧត្តមលោក Choe Yong-rlm
«ព្រះអង្គជាអ្នកនយោបាយដ៏ឆ្នើមដែលបានបូជា អស់មួយជីវិតដើម្បីឯករាជ្យបូរណភាពទឹកដី ឯកភាពផ្សះផ្សាជាតិ និងរុងរឿងនៃប្រទេសកម្ពុជា និងជាមិត្តភក្តិដ៏ជិតស្និទ្ធរបស់ប្រជាជនយើង ដែលមានរួមវិភាគទាន យ៉ាងធំធេងក្នុង ការរីកចម្រើន ទំនាក់ទំនងមិត្តភាព និងសហប្រតិបត្តិការរវាង ប្រជាជននៃប្រទេសទាំងពីរ កូរ៉ែ-កម្ពុជា» ។
ឯកឧត្តម Janos Ader ប្រធានាធិបតីហុងគ្រី
«ព្រះអង្គជាមេដឹកនាំ ដ៏ឆ្នើមបំផុត នៃព្រះរាជាណាចក្រកម្ពុជា ដែលបានលះបង់ ព្រះកាយពល និងព្រះជន្មរបស់ ព្រះអង្គ ដើម្បីបម្រើជាតិ។ ព្រះអង្គនឹងត្រូវបានចងចាំ ជាព្រះនិមិត្តរូប នៅក្នុងប្រទេសកម្ពុជា» ។
ឯកឧត្តម Najib Abdul Razak នាយករដ្ឋមន្ត្រីម៉ាឡេស៊ី
«ព្រះអង្គគឺជារដ្ឋបុរសដ៏ពិតប្រាកដដែលបានបូជាព្រះជន្មដើម្បីប្រទេសនិងប្រជាជនកម្ពុជា ។ ការសោយទិវង្គត របស់ព្រះអង្គ គឺជាការបាត់បង់ដ៏ធំធេងបំផុតរបស់ព្រះរាជាណាចក្រកម្ពុជា និងក្នុងតំបន់» ។
ឯកឧត្តម Jean Asselbom ឧបនាយករដ្ឋមន្ត្រីការបរទេសលុចសំបួ
«ព្រះអង្គ គឺជានិមិត្តរូបបញ្ជាក់ពីកម្ពុជា នាសម័យបច្ចុប្បន្ន ។ សមត្ថភាពភាពទន់ភ្លន់ និងកម្លាំងពលំ អាកប្បកិរិយា របស់ព្រះអង្គ ត្រូវបានគេលើកសរសើរខ្ទរខ្ទារទៅក្រៅប្រទេសផងដែរ» ។
ឯកឧត្តម Helnz Flscher ប្រធានាធិបតី នៃសាធារណរដ្ឋសហព័ន្ធអូទ្រីស
«ព្រះអង្គគឺជាឥស្សរជនដឹកនាំដ៏ឆ្នើម មួយព្រះអង្គដែលបានតស៊ូដើម្បីសន្តិភាព និងសេរីភាព ។ ព្រះអង្គបានបន្ត ការតស៊ូអស់មួយព្រះជន្មាយុ របស់ព្រះអង្គដោយបាន ទទួលសម្លេងគាំទ្រ ពីប្រជារាស្ត្ររបស់ព្រះអង្គ»។
ឯកឧត្តម Manmohan Singh នាយករដ្ឋមន្ត្រីនៃសាធារណឥណ្ឌា
«ព្រះបាទ នរោត្តម សីហនុ នឹងត្រូវបានគេចងចាំ និងគោរពកោតសរសើរ ចំពោះព្រះរាជបូជនីយកិច្ច ក្នុងមួយជីវិត របស់ព្រះអង្គ ចំពោះប្រជាជន និងប្រទេសជាតិកម្ពុជា យើងខ្ញុំទាំងអស់គ្នានៅក្នុងប្រទេសឥណ្ឌា សូមថែរក្សា ចំណងមិត្តភាព ដ៏ពិសេសរបស់ព្រះអង្គ ជាមួយនឹងថ្នាក់ដឹកនាំឥណ្ឌា ច្រើនជំនាន់ ដែលក្នុងនោះរួមមាន ទាំងឯក ឧត្តម Pandit Jawaharla Nehru (អតីតប្រធានាធិបតី) និងលោកជំទាវ Indira Gandhi (អតីតនាយករដ្ឋមន្ត្រី ឥណ្ឌា) ដែលបានរួមគ្នាជាមួយព្រះអង្គ នាំមកនូវសន្តិភាពដល់ តំបន់របស់យើង» ។
ឯកឧត្តម Yoshlhlko NoKa នាយករដ្ឋមន្ត្រី នៃប្រទេសជប៉ុន
«ក្នុងវិស័យទំនាក់ទំនងជាមួយប្រទេសជប៉ុន ព្រះអង្គបានកសាងគ្រឹះ នៃទំនាក់ទំនងមិត្តភាពរវាង ប្រទេសយើង ទាំងពីរ សម្រាប់អនាគតដោយបានធ្វើព្រះរាជកិច្ច ដូចជាការយាងមកបំពេញព្រះ រាជដំណើរទស្សនកិច្ច ជាផ្លូវរដ្ឋ នៅប្រទេសជប៉ុន នៅឆ្នាំ១៩៥៥ ហើយបានយល់ដឹងយ៉ាងជ្រាលជ្រៅ ជាទីបំផុត អំពីវិភាគទានរបស់ប្រទេស ជប៉ុន ក្នុងដំណើរការស្វែងរកសន្តិភាពនៅប្រទេសកម្ពុជា»។
ឯកឧត្តម Abdelazlz Boutefllka ប្រធានាធិបតី នៃសាធារណប្រជាធិបតេយ្យ ប្រជាមានិតអាល់ហ្សេរី
«ព្រះរាជវិភាគទានរបស់ព្រះករុណា នរោត្តម សីហនុ ក្នុងការពង្រឹងចំណងមិត្តភាព និងសាមគ្គីភាព រវាងប្រទេស យើងទាំងពីរ ព្រមទាំងព្រះរាជសកម្មភាពជានិរន្តរ៍ របស់ព្រះអង្គក្នុងបុព្វហេតុជួយ រំដោះប្រជាជាតិ ចេញពីរបប អាណានិគម ការជួយគ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការ ក្នុងពិភពលោកមួយ សន្តិភាព នៅតែដិតជាប់ ជានិច្ច ក្នុងស្មារតីចងចាំ របស់ទូលព្រះបង្គំយើងខ្ញុំ»។
«ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ស្តេចទ្រង់បានយាងទៅ ជួបជុំជាមួយបុព្វបុរស របស់ព្រះអង្គ ។ ដោយព្រះអង្គជាបិតានៃរបបរាជានិយម ដ៏ចំណាស់មួយក្នុងពិភពលោក ព្រះវររាជបិតា គឺជានិមិត្តរូបអភិបាលកិច្ច ល្អ ក្នុងបរិយាកាសលទ្ធិប្រជាធិបតេយ្យ» ។
ឯកឧត្តម Joachlm Gauck ប្រធានាធិបតីនៃសាធារណរដ្ឋ សហព័ន្ធអាល្លឺម៉ង់
«ព្រះបាទនរោត្តម សីហនុ បានលះបង់ព្រះកាយពល ដ៏ថ្លៃថ្លាពេញមួយព្រះជន្មរបស់ព្រះអង្គ ដើម្បីប្រជាជន កម្ពុជា។ ព្រះអង្គបានតស៊ូយ៉ាងខ្ជាប់ខ្ជួនដើម្បីសុខុមាលភាពខ្មែរ ប្រជារាស្ត្រខ្មែរ ទោះបីនៅក្នុងនៅកាលៈទេសៈ ក៏ដោយ ។ ព្រះរាជកិត្តិនាមរបស់ព្រះអង្គ និងផ្សារភ្ជាប់ជានិច្ច ជាមួយនិងការសម្រេចបាន ឯករាជភាព ការអភិវឌ្ឍ នៃរដ្ឋដ៏ទំនើបការការពារ អធិបតេយ្យភាព របស់ប្រទេសនិងចុងក្រោយបង្អស់គឺជ័យជំនះលើ ក្រុមខ្មែរក្រហម ដែលធ្លាប់បានបង្កការឈឺចាប់ និងភាពអយុត្តិធម៌យ៉ាងខ្លាំង មកលើប្រទេសរបស់ព្រះអង្គ» ។
ឯកឧត្តម Nguyen Tan Dung នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម
«ប្រទេសវៀតណាម បានបាត់បង់នូវមហាមិត្ត ដែលជួយឧបត្ថម្ភដ៏មានតម្លៃ និងគាំទ្រនិងចែករំលែក ចំណងមិត្ត ភាព មិត្តដ៏ស្អិតល្មួត ក្នុងអំឡុងការតស៊ូ ដ៏លំបាកដើម្បីឯករាជ្យជាតិ ក៏ដូចជាក្នុងបុព្វហេតុការ កសាងជាតិ និងការ អភិវឌ្ឍ នៃប្រទេសនីមួយៗ ។ សម្តេច នរោត្តម សីហនុ នឹងស្ថិតក្នុងការចងចាំជានិច្ចរបស់បក្ស រដ្ឋ រដ្ឋសភា រដ្ឋា ភិបាល និងប្រជាជនវៀតណាម ក្នុងការរួមចំណែកដ៏ធំធេងរប់សព្រះអង្គ»។
លោកជំទាវ Shelkh Haslna នាយករដ្ឋមន្ត្រីសាធារណរដ្ឋប្រជាមានិត បង់ក្លាដែស
«ព្រះអង្គតែងតែត្រូវបានគោរពជាមហាវរជនមួយរូប ដែលបានដឹកនាំកម្ពុជាឆ្លងកាត់ពេលវេលា ដ៏លំបាកជាច្រើន ហើយបាននាំមកនូវសន្តិភាព វិបុលភាពនិងស្ថិរភាពជូន ព្រះរាជាណាចក្រកម្ពុជា ។ ការយាងចូលទិវង្គតរបស់ ព្រះអង្គ គឺជាការបាត់បង់ដ៏ធំធេង មិនចំពោះប្រជាជនកម្ពុជា ប៉ុណ្ណោះទេ តែក៏ចំពោះប្រជាជនបង់ក្លាដែស ដែល ព្រះអង្គទទួលបាននូវការគោរពដ៏ជ្រាលជ្រៅ ។
ឯកឧត្តម Lee Hsien Loong នាយករដ្ឋមន្ត្រីសិង្ហបុរី
«សិង្ហបុរីនឹងមិនបំភ្លេចតួនាទីដ៏សំខាន់របស់ ព្រះមហាវីរក្សត្រ ដែលបានទ្រទ្រង់មិត្តភាពស្ថិតស្ថេររវាង ប្រទេស ទាំងពីរ។ កម្ពុជាគឺជាមិត្តភក្តិដ៏ជិតស្និទ្ធរបស់សិង្ហបុរី ហើយយើងចងចាំដោយដឹងគុណថា កម្ពុជាជាប្រទេសទីមួយ ដែលទទួលស្គាល់សាធារណរដ្ឋថ្មី របស់យើងក្នុងពេលសិង្ហបុរី បានទទួលឯករាជ្យនៅឆ្នាំ១៩៦៥»។
ឯកឧត្តម Vaclav Klaus ប្រធានាធិបតី នៃសាធារណរដ្ឋឆែក
«ព្រះអង្គជាអ្នកនយោបាយ ដ៏ឆ្នើមដែលបានដឹកនាំប្រទេសកម្ពុជា ទទួលបានឯករាជ្យ។ ដោយសារព្រះរាជកិច្ចខិត ខំប្រឹងប្រែងយ៉ាងខ្លាំងក្លា របស់ព្រះអង្គ ព្រះរាជាណាចក្រកម្ពុជា បានក្លាយជាប្រទេសមួយល្បីល្បាញ នៅក្នុងសា ធារណរដ្ឋឆែក» ។
ស្តេចស៊ុលតង់ Hassnal Bolkiah នៃប្រទេសប្រ៊ុយណេ
«ព្រះអង្គ គឺជាថ្នាក់ដឹកនាំដ៏ប្រពៃហើយស្នាព្រះហស្ថរបស់ព្រះអង្គនឹងត្រូវបានចងចាំជាពិសេស ការរួមចំណែក របស់ព្រះអង្គចំពោះសន្តិភាព ស្ថិរភាពនិងអភិវឌ្ឍប្រទេស» ។
ឯកឧត្តម Rosen Plevneilve ប្រធានាធិបតី នៃសាធារនរដ្ឋប៊ុលហ្គារី
«ព្រះអង្គនឹងស្ថិតនៅជាប់ក្នុងការចង់ចាំ របស់យើងទាំងអស់គ្នាដោយព្រះអង្គបានបំពេញ ព្រះរាជតួនាទីជាប្រវត្តិ សាស្ត្រ ក្នុងការអភិវឌ្ឍកម្ពុជា នាសម័យកាលថ្មី» ។
ឯកឧត្តម Tsakhleglin Elbegdorj ប្រធានាធិបតីម៉ុងហ្គោលី
«រដ្ឋាភិបាលនិងប្រជាជនម៉ុងហ្គោលី ចងចាំជានិច្ចនូវការធ្វើព្រះរាជទស្សនកិច្ច ក្នុងនាមព្រះប្រមុខរដ្ឋ នៃប្រទេស កម្ពុជា ឆ្នាំ១៩៦០ និងបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការបង្កើតនូវមូលដ្ឋានរឹងមាំសម្រាប់ចំណងមិត្តភាព ទ្វេភាគី រវាងប្រទេសយើងទាំងពីរ» ។
លោកជំទាវ YlnglucK Slnawatra នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ
«ភាពជាអ្នកដឹកនាំដ៏វិសាមញ្ញភាពក្លៀវក្លា និងព្រះរាជបញ្ញាញាណរបស់ព្រះអង្គ គឺជាគំរូធ្វើឲ្យព្រះអង្គមានព្រះរាជ តួនាទី ដ៏សំខាន់បំផុត ក្នុងការដឹកនាំប្រទេសកម្ពុជាឆ្លងកាត់ស្ថានភាពប្រឈម និងភាពមិន ច្បាស់លាស់ក្នុងអតីត កាលរហូតដល់ ភាពជោគជ័យ និងវិបុលសុខជាតិ នាពេលបច្ចុប្បន្ន» ។
ឯកឧត្តម Raul Castro Ruz ប្រធានក្រុមប្រឹក្សារដ្ឋនិងក្រុមប្រឹក្សារដ្ឋមន្ត្រី នៃប្រទេសគុយបា
«ខ្ញុំមានសេចក្តីសោកស្តាយយ៉ាងជ្រាលជ្រៅ ដោយបានដឹងថា ព្រះករុណាព្រះបិតា នរោត្តម សីហនុ បានសោយ ទិវង្គត ដែលព្រះអង្គជាមហាមិត្ត របស់ប្រជាជនគុយបា» ៕
Photo by DAP-NEWS

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Lady Gaga, Salman Khan