Freedom of news in the world ,wanted to show the problem in the societies

ជនជាតិខ្មែរកើតនៅលើដីខ្មែរ ត្រូវចេះខំថែជាតិឲ្យបានរុងរឿង កេរ្តិ៍ឈ្មោះជាតិ យើងបានថ្កុំថ្កើង លុះត្រាតែយើងចេះថែរក្សា។ ទោះបីខ្មែររស់នៅប្រទេសណា ចូរកុំភ្លេចថាខ្លួនកើតមកជាខ្មែរ កុំឲ្យបរទេស គេមកបង្វែរ ឲ្យខ្មែរនិងខ្មែរ បែកសាមគ្គីគ្នា ថ្វីបើគេហ៊ានចំណាយ ប្រាក់កាសចាយហូរហៀរយ៉ាងណា ចូរកុំភ្លេច កេរ្តិ៍ឈ្មោះខេមរា រុងរឿងថ្លៃថ្លា តាំងពីបុរាណ ព្រលឹងជាតិនៅគង់វង្សបានយូរ ទាល់តែយើង ស៊ូរួបរួមគ្នាគ្រប់ប្រាណ កសាងជាតិដោយក្តីក្លាហាន នោះជាតិយើងបានស្គាល់ក្តីរុងរឿង។

ខ្មែរស្រឡាញ់ខ្មែរចេះជួយខ្មែរនោះប្រទេសរបស់យើងអាចរីកចំរើនបាន

Thursday, March 28, 2013

បន្ទាប់​ពី​B-៥២ យន្ត​ហោះ​B-២ បំបាំង​កាយ​ហោះ​ហ្វឹក​ហ្វឺន​ លើ​កូរ៉េ​ខាង​ត្បូង​ដែរ​


យន្ត​ហោះ​​B-​2 កំពុងទម្លាក់គ្រាប់​បែកក្លែង​ក្លាយ


យន្ត​ហោះ​ទម្លាក់​គ្រាប់​​បែក​យុទ្ធ​សាស្ត្រ​បំបាំង​កាយ​ដ៏​ ទំនើប​ធុន​B-២ របស់​អាមេរិក​ដែល​អាច​​ផ្ទុក​គ្រាប់​បែក​នុយ​ក្លេ​អ៊ែរ​ដូច​យន្ត​ហោះ​ ​B-៥២ ដែរ កាល​ពី​ថ្ងៃ​ទី​​២៨ មីនា​ បាន​ហោះ​ហ្វឹក​ហ្វឺន​ពី​លើ​ប្រទេស​កូរ៉េ​ខាង​ត្បូង​​ ខណៈ​មាន​សង្គ្រាម​ពាក្យ​សំដី​ជាមួយ​របប​កូរ៉េ​ខាង​ជើង​ដែល​ធ្វើ​ការ​គំរាម​ កំហែង​យ៉ាង​ខ្លាំង​ ពិសេស​ក្រោយ​ការ​ហោះ​ហើរ​លើ​កូរ៉េ​ខាង​ត្បូង​របស់​យន្ត​ហោះ​ ​​ទម្លាក់​គ្រាប់​បែក​យុទ្ធ​សាស្ត្រ​ធុន​ B-៥២ មក ។

យោង​តាម​សេច​ ក្តី​ប្រកាស​មួយ​របស់​ទី​បញ្ជា​ការ​កង​ទ័ព​អាមេរិក​នៅ​កូរ៉េខាង​ត្បូង​ថា យន្ត​ហោះ​ទម្លាក់​គ្រាប់​បែក​ធុន​​B-​២ SPIRIT ២​គ្រឿង​ បាន​ហោះ​ចេញ​ពី​មូល​ដ្ឋាន​អាកាស​ចរណ៍​ WHITEMAN នៅ​មីស៊ូ​រី ​មក​​ហាត់​សម​ទម្លាក់​គ្រាប់​បែក​ក្លែង​ក្លាយ​​​លើ​គោល​ដៅ​ជាច្រើន​នៅ​លើ​ ដែន​ដី​កូរ៉េ​ខាង​ត្បូង ។ ការ​ហោះ​ហើរ​របស់​​យន្ត​ហោះ​ធុន​នេះ ស្ថិត​ក្នុង​ក្រប​ខណ្ឌ​នៃ​សម​យុទ្ធ​យោធា​រួម​​រៀប​ចំ​ធ្វើ​ឡើង​រាល់ឆ្នាំ​ រវាង​កង​ទ័ព​អាមេរិក និង​កូរ៉េ​ខាង​ត្បូង​ ដែល​បង្ហាញ​ពី​សមត្ថ​ភាព​របស់​សហ​រដ្ឋ​អាមេរិក​ដែល​អាច​វាយ​ប្រហារ​​​បាន​ គ្រប់​ពេល​​ចេញ​​ពី​ទី​ឆ្ងាយ​មក ។

ការ​លេច​រូប​របស់​យន្ត​ហោះ​យុទ្ធ​ សាស្ត្រ​​ទំនើប​នេះ​ពិត​ណាស់​​នឹង​បង្ក​ឱ្យ​មាន​​ប្រតិ​កម្ម​យ៉ាង​ខ្លាំង​ មួយ​របស់​ក្រុង​ព្យុង​យ៉ាង​ដែល​បាន​គំរាម​​រួច​ហើយ​ក្នុង​ខែ​នេះ​វាយ​ប្រហារ ​ដែន​ដី​អាមេរិក ​ឬ​កោះ​ហ្គាម​ ព្រមទាំង​កោះ​ហាវ៉ៃ ជា​ការ​​ឆ្លើយ​តប​ចំពោះ​ការ​ហោះ​ហើរ​ហ្វឹក​ហ្វឺន​របស់​យន្ត​ហោះ​B-៥២ លើ​ដែនដី​កូរ៉េ​ខាង​ត្បូង ៕

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Lady Gaga, Salman Khan