Freedom of news in the world ,wanted to show the problem in the societies

ជនជាតិខ្មែរកើតនៅលើដីខ្មែរ ត្រូវចេះខំថែជាតិឲ្យបានរុងរឿង កេរ្តិ៍ឈ្មោះជាតិ យើងបានថ្កុំថ្កើង លុះត្រាតែយើងចេះថែរក្សា។ ទោះបីខ្មែររស់នៅប្រទេសណា ចូរកុំភ្លេចថាខ្លួនកើតមកជាខ្មែរ កុំឲ្យបរទេស គេមកបង្វែរ ឲ្យខ្មែរនិងខ្មែរ បែកសាមគ្គីគ្នា ថ្វីបើគេហ៊ានចំណាយ ប្រាក់កាសចាយហូរហៀរយ៉ាងណា ចូរកុំភ្លេច កេរ្តិ៍ឈ្មោះខេមរា រុងរឿងថ្លៃថ្លា តាំងពីបុរាណ ព្រលឹងជាតិនៅគង់វង្សបានយូរ ទាល់តែយើង ស៊ូរួបរួមគ្នាគ្រប់ប្រាណ កសាងជាតិដោយក្តីក្លាហាន នោះជាតិយើងបានស្គាល់ក្តីរុងរឿង។

ខ្មែរស្រឡាញ់ខ្មែរចេះជួយខ្មែរនោះប្រទេសរបស់យើងអាចរីកចំរើនបាន

Thursday, March 28, 2013

លោក​ស្រី​អ៊ួង សាន់​ស៊ូជី ចូល​រួម​ ជា​លើក​ដំបូង​ក្នុង​ពិធី​ខួប​កំណើត​កង​ទ័ព​




មេ​ដឹកនាំ​ប្រឆាំង​ភូមា​ដែល​ក្លាយ​ជា​សមាជិក​សភា​មួយ​រូប​ លោក​ស្រី​អ៊ួង​ សាន់​ស៊ូ​ជី ដែល​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​អំពើ​ហិង្សា​ខាង​សាស​នា​​រយៈពេល​​ប៉ុន្មាន​ ថ្ងៃ​ចុង​ក្រោយ​នេះ​​នៅ​ក្នុង​ប្រទេស កាល​ពី​ថ្ងៃ​ទី​២៧ មីនា បាន​ចូល​រួម​​ជា​លើក​ដំបូង​ក្នុង​ខួប​កំណើត​កង​ទ័ព​ ខណៈ​​កាល​ពី​២​ឆ្នាំ​មុន​នេះ​ជា​សត្រូវ​​​គ្នា​ប្តូរ​ផ្តាច់ ។

ជ័យ​ លាភី​​ពាន​រង្វាន់​ណូ​បែល​សន្តិ​ភាព​រូប​នេះ​ពុំ​ធ្លាប់​ដែល​ចូល​រួម​ក្នុង​ ​ទិវា​កង​ទ័ព​​ឡើយ រួច​វត្ត​មាន​របស់​លោក​ស្រី​នា​ពេល​នេះ​លាត​ត្រដាង​ថា ជំហរ​នយោបាយ​របស់​លោក​ស្រី​មាន​ការ​វិវត្តន៍​ពី​មួយ​​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ។ រហូត​ដល់​​ឆ្នាំ​២០១១​ ពិធី​ទិវា​កង​ទ័ព​​ថ្ងៃ​ទី​២៧ មីនា មាន​រៀប​ចំ​ជា​ពិសេស​នូវ​ក្បួន​ព្យុហៈ​យាត្រា​​យោធា​​ ខណៈ​របប​យោធា​ឃុំ​ខ្លួន​លោក​ស្រី​​ស៊ូ​ជី​​ក្នុង​ផ្ទះ​រយៈពេល​១៥​ឆ្នាំ ហើយ​គ្រប់​គ្រង​ប្រទេស​រយៈពេល​ដល់​ទៅ​កន្លះ​សត​វត្ស​ ។

ពេល​នេះ​លោក​ ស្រី​ស៊ូជី​ក្លាយជា​សមាជិក​សភា​គាំទ្រ​ចំពោះ​ការ​កែ​ទម្រង់​របស់​រដ្ឋា​ ភិបាល​ថ្មី​ហើយ​​​ងាក​ទៅ​ខិត​​ជិត​បណ្តា​សត្រូវ​​ពីអតី​ត​កាល​។ លោក NYAN WIN អ្នក​នាំ​ពាក្យ​​របស់​​គណ​បក្ស​លោក​ស្រី​ស៊ូ​ជី​ គឺ​គណ​បក្ស​​សម្ព័ន្ធ​ជាតិ​ដើម្បី​លទ្ធិ​ប្រជា​ធិបតេយ្យ​ LND អះ​អា​ង​ថា លោក​ស្រី​ស៊ូ​ជី​ចូល​រួម​ក្នុង​​ពិធី​​​ខួប​កំណើត​កង​ទ័ព​នេះ​ ព្រោះ​មាន​សេច​ក្តី​អញ្ជើញ ។

ក្នុង​​បទ​សម្ភាសន៍​មួយ​ជាមួយ​ BBC ចេញ​ផ្សាយ​កាល​ពី​ខែ​មករា​ លោក​ស្រី​ស៊ូជី​រហូត​ដល់​សារ​ភាព​ថា លោក​​ស្រី​ស្រឡាញ់​កង​ទ័ព​​ច្រើន​ទៀត​ផង​ ។ លោក​ស្រី​ដែល​ជា​​កូន​ស្រី​របស់​ឧត្តម​សេនីយ៍​អ៊ួង​ សាន់​​ ​វីរ​បុរស​នៃ​​​​ឯក​​​រាជ​​ជាតិ​ដែល​ត្រូវ​គេ​ធ្វើ​ឃាត​មាន​​ប្រសាសន៍​ថា ខ្ញុំ​ស្រឡាញ់​កង​ទ័ព​ ព្រោះ​ខ្ញុំ​នៅ​តែ​យល់​ឃើញ​​ជានិច្ច​ថា ​នោះ​ជា​កង​​ទ័ព​របស់​ឪពុក​ខ្ញុំ ។

ពេល​ចូល​រួម​​ពិធី​ខួប​កំណើត​កង​ ទ័ព​នោះ​ លោក​ស្រី​ស៊ូ​ជី​ ទស្សនា​ក្បួន​ព្យុហៈ​យាត្រា​យោធា​ដែល​មាន​ទាហាន​ដល់​ទៅ​៦.០០០​នាក់​​ចូល​រួម ​ជាមួយ​​កង​រថ​ក្រោះ​ ឧទ្ធ​ម្ភាគ​ចក្រ​ និង​យន្ត​ហោះ​ប្រយុទ្ធ​រួម​ជាមួយ​អគ្គ​មេ​បញ្ជា​ការ​កង​ទ័ព​ ឧត្តម​សេនីយ៍​ MIN AUNG HLAING ។ ឧត្តម​សេនីយ៍​រូប​នេះ​ថ្លែង​ថា តាត​ម៉ា​ដាវ​(ជា​ឈ្មោះ​កង​ទ័ព​ភូមា​) ​ការ​ពារ​ប្រជា​ជាតិ​ចំពោះ​គ្រោះ​ថ្នាក់​គ្រប់​ប្រភេទ ក៏​ប៉ុន្តែ​ក៏​ដើរ​តួ​ផង​ដែរ​ក្នុង​នយោបា​យ​​ជាតិ ដោយ​​​យល់​ស្រប​តាម​ឆន្ទៈ​របស់​ប្រជាជន​​ពេល​ប្រជាជាតិ​ប្រឈម​មុខ​នឹង​ ជម្លោះ​ជន​ជាតិ​ភាគ​តិច​ ឬ​ការ​តស៊ូ​ខាង​នយោ​បាយ​ ។ យើង​ត្រូវ​កសាង​​តាតម៉ា​ដាវ ដើម្បី​​ឱ្យ​តាត​ម៉ា​ដាវ​នោះ​ខ្លាំង ទំនើប​ និង​ស្នេហា​ជាតិ ។ លោក​អះ​អាង​ថា ​កង​ទ័ព​ចង់​ពង្រឹង​មាគ៌ា​ឆ្ពោះ​ទៅ​រក​​លទ្ធិ​ប្រ​ជា​ធិប​តេយ្យ ៕

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Lady Gaga, Salman Khan