Freedom of news in the world ,wanted to show the problem in the societies

ជនជាតិខ្មែរកើតនៅលើដីខ្មែរ ត្រូវចេះខំថែជាតិឲ្យបានរុងរឿង កេរ្តិ៍ឈ្មោះជាតិ យើងបានថ្កុំថ្កើង លុះត្រាតែយើងចេះថែរក្សា។ ទោះបីខ្មែររស់នៅប្រទេសណា ចូរកុំភ្លេចថាខ្លួនកើតមកជាខ្មែរ កុំឲ្យបរទេស គេមកបង្វែរ ឲ្យខ្មែរនិងខ្មែរ បែកសាមគ្គីគ្នា ថ្វីបើគេហ៊ានចំណាយ ប្រាក់កាសចាយហូរហៀរយ៉ាងណា ចូរកុំភ្លេច កេរ្តិ៍ឈ្មោះខេមរា រុងរឿងថ្លៃថ្លា តាំងពីបុរាណ ព្រលឹងជាតិនៅគង់វង្សបានយូរ ទាល់តែយើង ស៊ូរួបរួមគ្នាគ្រប់ប្រាណ កសាងជាតិដោយក្តីក្លាហាន នោះជាតិយើងបានស្គាល់ក្តីរុងរឿង។

ខ្មែរស្រឡាញ់ខ្មែរចេះជួយខ្មែរនោះប្រទេសរបស់យើងអាចរីកចំរើនបាន

Tuesday, March 26, 2013

តើមានហេតុផលអ្វី ទៀតក្នុងជំនួបនោះ បានជាខំ ប្រកែកញ៉ាញ រឿង សម រង្ស៊ី ក្នុងការ បោះឆ្នោត? ឬក៏រឿង BHP Billitonផងដែរ?

លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ទទួលជួបលោកស្រី Penny Richards ឯកអគ្គរដ្ឋទូតអូស្ត្រាលី ជិតផុតអាណត្តិ
ប្រមុខ​ការទូត​កម្ពុជា(ហោ-5ហុង) ​៖ ទោះ​គ្មាន​លោក សម រង្ស៊ី ក៏​ការបោះឆ្នោត ប្រព្រឹត្តដោយ​សេរី ​យុត្តិធម៌ និងប្រជាធិបតេយ្យ
ថ្ងៃទី 26 មីនា 2013 | ដោយ: រតនា
Cambodia Express News
ភ្នំពេញ: ក្នុងពេល​ទទួល​ជួប​ជាមួយ​ឯកអគ្គរដ្ឋទូត​អូស្ត្រាលីជិត​ផុត​អាណត្តិ នៅ​ព្រឹក​ថ្ងៃទី​ ២៦ ខែ​មីនា ឆ្នាំ​២០១៣ លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស​កម្ពុជា បាន​លើកឡើងបញ្ចាក់ពីការបោះឆ្នោតកោត​ថា ការបោះឆ្នោតជាតិ នៅ​ខែ​កក្កដា​ខាងមុខ នៅតែ​ប្រព្រឹត្ត​ទៅ​ដោយ​សេរី ត្រឹមត្រូវ ​យុត្តិធម៌ និងប្រជាធិបតេយ្យ បើទោះបីជា​មិន​មានវត្តមានរបស់​លោក សម រង្ស៊ី មេបក្សប្រឆាំង ចូលរួម​ក៏​ដោយ​។ ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត​ជាតិ​នៅ​ខែ​កក្កដា​ខាង​មុខ លោក កុយ គួង ក៏បាន​លើក​ឡើង​​ថា ភាគី​ទាំងពីរ ក៏​បាន​ផ្លាស់ប្តូរ​យោបល់​គ្នា​ផងដែរ​។ ក្នុងនោះ​លោក​ឧបនាយក​រដ្ឋមន្ត្រី ហោ ណាំហុង បាន​លើកឡើង​ថា ការបោះឆ្នោត​នាពេល​ខាងមុខ​នេះ រដ្ឋាភិបាល​​សង្ឃឹមថា ការបោះឆ្នោត​នោះ ប្រព្រឹត្ត​ដោយ​សេរី យុត្តិធម៌ និង​ប្រជាធិប​តេយ្យ ដូច​ការ​បោះឆ្នោត​មុនៗ​ដែរ​។


​លោក កុយ គួង បាន​គូសបញ្ជាក់ថា "​ឯកឧត្តម​បាន​បញ្ជាក់​ហើយ​ថា កម្ពុជា​មាន​ការ​បោះឆ្នោត​តាំងពី​ឆ្នាំ​១៩៩៣ ដែលមាន​អ្នកសង្កេតការណ៍​បរទេស​ជាច្រើន និង​មាន​អ្នក​សង្កេតការណ៍​ជាតិ និង​អង្គការ​មិនមែន​រដ្ឋាភិបាល ព្រមទាំង​អ្នកសង្កេតការណ៍​តំណាង​​គណបក្ស​រាប់ពាន់​នាក់ គឺ​ថា​ទាំងអស់គ្នា បាន​ឯកភាព​ថា ការបោះឆ្នោត​នោះ ប្រព្រឹត្តទៅ​ដោយ​សេរី និង​យុត្តិធម៌​"​។ លោក កុយ គួង បាន​គូសបញ្ជាក់ថា "​ហេតុដូច្នេះ ​ហើយ រឿង​ការបោះឆ្នោត នៅពេល​ខាងមុខ​នេះ ថ្វីត្បិតតែ បើ​ទោះជា​គ្មាន​លោក​សម​រង្ស៊ី ចូលរួម ក៏​គណបក្ស​លោក​សម​រង្ស៊ី គណបក្ស​របស់​គាត់ ក៏​បន្ត​ដំណើរការ​ការងារ​នយោបាយ ហើយ​ចូលរួម​ក្នុង​ការបោះឆ្នោត​ជា​ដដែល​។ ដូច្នេះហើយ ជា​បុគ្គល គឺ​សម​រង្ស៊ី ស្ថិត​ក្នុង​ផ្លូវច្បាប់ មិនមែន​ស្ថិតក្នុង​ផ្នែក​នយោបាយ ​ទេ​។ ដូច្នេះហើយ វា​អត់​ពាក់​ព័ន្ធ​ថា ការបោះឆ្នោត​នឹង​ថា ប្រព្រឹត្តទៅ​យ៉ាងណា​នោះ ពី​ព្រោះ​ការបោះឆ្នោត​ជា​សេរី សំខាន់​គណបក្ស​គ្រប់​និន្នាការ​នយោបាយ ចូលរួម​បោះឆ្នោត មិនមែន​ផ្តោតទៅលើ​តែ​បុគ្គល ដែល​ជា​ទណ្ឌិត​នោះទេ​"​។​
​លោក កុយ គួង បាន​គូសបញ្ជាក់ថា "​ឯកឧត្តម​ក៏​បាន​បញ្ជាក់​ហើយ​ថា បោះឆ្នោត​ខាងមុខនេះ យើង​សង្ឃឹមថា នឹង​មាន​សេរី យុត្តិធម៌ ហើយ​ត្រឹមត្រូវ ដូច​ការ​បោះឆ្នោត​មុនៗ​។ កម្ពុជា​មិនមែន​ទើបតែ​បោះឆ្នោត​ឆ្នាំ​២០១៣​ទេ គឺ​ច្រើន​មកហើយ តាំងពី​ឆ្នាំ​១៩៩៣ ជា​បន្តបន្ទាប់ រហូតមក​ដល់​នេះ​"។
​ជាមួយគ្នា​នោះ លោក​ប្រមុខ​ការទូត​កម្ពុជា ក៏​បាន​សម្តែង​ការព្រួយបារម្ភចំពោះ​វ័យ​ចាស់ជរា​របស់​អតីត​មេ​ខ្មែរក្រហម លោក នួន​ជា និង​លោក ខៀវ​សំផន​។ លោក​ក៏​បាន​ជំរុញ​ឲ្យ​សាលាក្តីពន្លឿន​នូវ​ដំណើរកាត់​ក្តី​ទៅ​លើ​អតីត​មេដឹកនាំ​ខ្មែរក្រហម ដែល​កំពុង​ជាប់​ឃុំឃាំង​ទាំងនោះ​។​
​ជាមួយគ្នា​នោះ លោកស្រី Penny Richards ឯកអគ្គរដ្ឋទូត​អូស្ត្រាលី ជិត​ផុត​អាណត្តិ ក៏​បាន​បង្ហាញ​ក្តីព្រួយបារម្ភលើ​ដំណើរការ​កាត់ទោស​អតីត​មេ​ខ្មែរក្រហម ដែល​មាន​វ័យ​ចាស់ជរា​។ លោកស្រី​ឯកអគ្គរដ្ឋទូត ក៏​បាន​សន្យាថា អូស្ត្រាលីនឹង​បន្ត​ផ្តល់​ជំនួយ​បន្ថែម​ទៀតដល់​សាលាក្តី​ខ្មែរក្រហម ខណៈ​ដែល​សាលាក្តី​សព្វថ្ងៃ​កំពុង​ប្រឈម​នឹង​វិបត្តិ​ថវិកា និង​វ័យ​ចាស់ជរា​របស់​ជន​ជាប់ចោទក្នុង​សំណុំរឿង​ ០០២៕​

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Lady Gaga, Salman Khan