Freedom of news in the world ,wanted to show the problem in the societies

ជនជាតិខ្មែរកើតនៅលើដីខ្មែរ ត្រូវចេះខំថែជាតិឲ្យបានរុងរឿង កេរ្តិ៍ឈ្មោះជាតិ យើងបានថ្កុំថ្កើង លុះត្រាតែយើងចេះថែរក្សា។ ទោះបីខ្មែររស់នៅប្រទេសណា ចូរកុំភ្លេចថាខ្លួនកើតមកជាខ្មែរ កុំឲ្យបរទេស គេមកបង្វែរ ឲ្យខ្មែរនិងខ្មែរ បែកសាមគ្គីគ្នា ថ្វីបើគេហ៊ានចំណាយ ប្រាក់កាសចាយហូរហៀរយ៉ាងណា ចូរកុំភ្លេច កេរ្តិ៍ឈ្មោះខេមរា រុងរឿងថ្លៃថ្លា តាំងពីបុរាណ ព្រលឹងជាតិនៅគង់វង្សបានយូរ ទាល់តែយើង ស៊ូរួបរួមគ្នាគ្រប់ប្រាណ កសាងជាតិដោយក្តីក្លាហាន នោះជាតិយើងបានស្គាល់ក្តីរុងរឿង។

ខ្មែរស្រឡាញ់ខ្មែរចេះជួយខ្មែរនោះប្រទេសរបស់យើងអាចរីកចំរើនបាន

Tuesday, March 26, 2013

អូស្ត្រាលី​ស៊ើប​អង្កេត​ករណី​ពុករលួយ​ពាក់ព័ន្ធ​លោក ហ៊ុន សែន

ក្រសួង​យុត្តិធម៌​អូស្ត្រាលី កំពុង​ស៊ើប​អង្កេត​ករណី​ពុករលួយ​របស់​ក្រុមហ៊ុន​រុក​រក​រ៉ែ ប៊ីអេច្ឆភី ប៊ីលីថន (BHP Billiton) ពាក់ព័ន្ធ​នឹង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បុរស​ខ្លាំង​នៅ​កម្ពុជា។
ដោយ យន់ សាមៀន និង វណ្ណ វិចារ
2013-03-26 RFA
កាសែត​អូស្ត្រាលី ឌឹ អេច (The Age) ផ្សាយ​អត្ថបទ​មួយ​នៅ​ថ្ងៃ​អង្គារ ទី​២៦ ខែ​មីនា ថា សហព័ន្ធ​ប៉ូលិស​អូស្ត្រាលី និង​ក្រសួង​យុត្តិធម៌​សហរដ្ឋ​អាមេរិក កំពុង​ស៊ើប​អង្កេត​ករណី​ពុករលួយ​នឹង​គម្រោង​ក្រុមហ៊ុន​រក​រ៉ែ​បុកស៊ីត (Bauxite) នៅ​ខេត្ត​មណ្ឌលគិរី របស់​ក្រុមហ៊ុន ប៊ីអេច្ឆភី ប៊ីលីថន។
កាសែត​បន្ត​ថា ឯកសារ​ការទូត​បង្ហាញ​ថា នេះ​ជា​លើក​ដំបូង​ហើយ​ដែល​លោក ហ៊ុន សែន ជាប់​ពាក់ព័ន្ធ​ដោយ​ផ្ទាល់​ក្នុង​ការ​ចរចា​រុក​រក​រ៉ែ​កាល​ពី​ឆ្នាំ​២០០៦ ជាមួយ​មន្ត្រី​ក្រុមហ៊ុន។
ឯកសារ​បញ្ជាក់​ថា លោក ហ៊ុន សែន ធ្លាប់​អះអាង​ក្នុង​កិច្ច​ប្រជុំ​ឯកជន​មួយ​ថា លោក​នឹង​ផ្ដល់​ដី​សម្រាប់​សម្បទាន​រុក​រក​រ៉ែ​ទៅ​ក្រុមហ៊ុន ប៊ីអេច្ឆភី ប៊ីលីថន ១​លាន​ហិកតារ និង​អាច​មិន​យក​ពន្ធ​ពី​ក្រុមហ៊ុន​ទៀត​ផង។ ហើយ​ថា ការ​សន្យា​របស់​លោក ហ៊ុន សែន ដល់​ក្រុមហ៊ុន​នេះ ធ្វើ​ឡើង​នៅ​មុន​ពេល​កិច្ចព្រមព្រៀង​រុក​រក​រ៉ែ​ឆ្នាំ​២០០៦។
កាសែត​បន្ត​ថា ប៊ីអេច្ឆភី ប៊ីលីតន បាន​បញ្ឈប់​ដំណើរ​ការ​នៅ​កម្ពុជា កាល​ពី​ឆ្នាំ​២០០៩ គឺ​ប៉ុន្មាន​ខែ​ក្រោយ​ពេល​អង្គការ​ឃ្លាំមើល​បរិស្ថាន​ពិភពលោក គ្លបល វីនេស (Global Witness) បង្ហាញ​ជា​សាធារណៈ​ថា ប៊ីអេច្ឆភី ប៊ីលីតន បាន​ផ្ដល់​ប្រាក់​ទឹក​តែ​ប្រមាណ ៣,៥​លាន​ដុល្លារ​ទៅ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ហើយ​លុយ​ទឹក​តែ​នោះ​បាន​បាត់​មិន​ដឹង​ទៅ​ទី​ណា។
ទោះ​ជា​យ៉ាង​ណា​ក៏ដោយ កាសែត​បន្ត​ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បដិសេធ​ថា លោក​មិន​បាន​ទទួល​លុយ​នោះ​ទេ ហើយ​ផ្ទុយ​ទៅ​វិញ​លោក​ថា ក្រុមហ៊ុន​នោះ​ជា​អ្នក​ប្រព្រឹត្ត​អំពើ​ពុករលួយ។

មន្ត្រី​រដ្ឋាភិបាល​​ខ្មែរ​បដិសេធ

មន្ត្រី​អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី និង​ជា​រដ្ឋលេខាធិការ លោក ផៃ ស៊ីផាន ហៅ​ការ​ចុះ​ផ្សាយ​របស់​កាសែត ឌឹ អេច ក្នុង​រឿង​ពាក់ព័ន្ធ​នឹង​លោក ហ៊ុន សែន ថា​ជា​ការ​ផ្សាយ​ព័ត៌មាន​មិន​មាន​មូលដ្ឋាន និង​ផ្សាយ​គ្មាន​ការពិត។
លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា កាសែត​នេះ​ធ្លាប់​ផ្សាយ​ព័ត៌មាន​មិន​ពិត​ម្ដង​ហើយ​ថា ឧកញ៉ា ហ៊ុន តូ ដែល​ត្រូវ​ជា​ក្មួយ​ប្រុស​ច្បង​របស់​លោក ហ៊ុន សែន នោះ ជាប់​ពាក់ព័ន្ធ​នឹង​រឿង​រ៉ាវ​គ្រឿងញៀន និង​អាជ្ញាធរ​អូស្ត្រាលី ហាម​មិន​ឲ្យ​ទៅ​ទី​នោះ​ជា​ដើម តែ​ធាតុ​ពិត​ឧកញ៉ា ហ៊ុន តូ ទៅ​អូស្ត្រាលី មិន​មាន​បញ្ហា​អ្វី​កើត​មាន​ទេ។
លោក​បន្ត​ថា ប្រមុខ​រដ្ឋាភិបាល​មិន​បាន​ធ្វើ​អ្វី​ដូច​ការ​ផ្សាយ​របស់ ឌឹ អេច ឡើយ ហើយ​សូម​បដិសេធ​ថា លោក​នាយករដ្ឋមន្ត្រី​មិន​ពាក់ព័ន្ធ​នឹង​រឿង​ពុករលួយ​ទេ៖ «បាទ! មាន​បញ្ហា​អី​អ្វី​ដែល​ចុះ​ផ្សាយ​ហ្នឹង គ្មាន​ការ​ពិត​ទេ អ្វី​ដែល​គេ​ផ្សាយ​មិន​អាង​អ្វី​ដែល​ពិតប្រាកដ​ទេ ដូចជា​ករណី​ឧកញ៉ា ហ៊ុន តូ ជាដើម។អ្វី​ដែល​គេ​ផ្សាយ​គ្រាន់​ជា​ការ​សង្ស័យ​ប៉ុណ្ណោះ ប៉ុន្តែ​រដ្ឋាភិបាល​មិន​បាន​ធ្វើ​ឆ្គាំឆ្គង​ទេ»
វិទ្យុ​អាស៊ីសេរី មិន​ទាន់​អាច​ទាក់ទង​សហព័ន្ធ​ប៉ូលិស​អូស្ត្រាលី ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ​នៅ​ថ្ងៃ​ទី​២៦ មីនា ឆ្នាំ​២០១៣។
កាល​ពី​ថ្ងៃ​២០១២ លោក​ឧកញ៉ា ហ៊ុន តូ ធ្លាប់​គំរាម​ប្ដឹង​កាសែត​អូស្ត្រាលី ឌឹ អេច ក្រោម​បទ​បរិហារកេរ្តិ៍ និង​ផ្សាយ​ព័ត៌មាន​មិន​ពិត ក្រោយ​ពី​កាសែត​នេះ​បាន​ចេញ​ផ្សាយ​អត្ថបទ​ស៊ើប​អង្កេត​មួយ​ថា នគរបាល​អូស្ត្រាលី ស្វែង​រក​ចាប់​ខ្លួន​លោក​ឧកញ៉ា ហ៊ុន តូ ក្មួយ​ប្រុស​លោក ហ៊ុន សែន ក្រោម​បទ​ជួញ​ដូរ​គ្រឿង​ញៀន និង​លាង​លុយ​កខ្វក់​នៅ​ប្រទេស​អូស្ត្រាលី កន្លង​មក។ ឌឹ អេច បាន​រក្សា​សិទ្ធិ​មិន​កែប្រែ​អត្ថបទ​ឡើយ បើ​ទោះ​បី​ជា​លោក​ឧកញ៉ា ហ៊ុន តូ គំរាម​ប្ដឹង​ក៏ដោយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Lady Gaga, Salman Khan