ប៉ូលិសនៅទីក្រុងញ៉ូវដេលី កំពុងធ្វើការស៊ើបអង្កេតលើករណីរំលោភក្មេងស្រីអាយុ៧ឆ្នាំម្នាក់ ខណៈដែលករណីនេះ បង្កឲ្យមានបាតុកម្មហិង្សាពីសាធារណៈជនកាលពីថ្ងៃសុក្រម្សិលមិញនេះ។

ការប៉ះទង្គិចរវាងបាតុករ និងប៉ូលិស ក្នុងករណីរំលោភសម្លាប់និស្សិតពេទ្យស្រីលើឡានក្រុង
រហូត
មកទល់ពេលនេះ ប៉ូលិសមិនចាត់វិធានការចាប់ជនសង្ស័យ
ដែលបានរំលោភក្មេងស្រីនៅក្នុងសាលារៀនក្នុងក្រុង ដែលនាងសិក្សា
នៅឡើយទេ។ កាមេរ៉ាវីដេអូបង្ហាញថា បាតុករមានកំហឹងខឹងសម្បារ
នាំគ្នាគប់ដុំថ្មដាក់ និងវាយកម្ទេចកញ្ចក់ឡានក្រុងមួយគ្រឿង
បើទោះជាប៉ូលិសព្យាយាមគ្រប់គ្រងស្ថានការណ៍ក៏ដោយ។
ការ
រំលោភផ្លូវភេទមកលើស្ត្រី
គឺជាបញ្ហាក្ដៅគគុកមិនចេះរាងចាលនៅឥណ្ឌា។
ប្រទេសមួយនេះនៅតែកំពុងវីវក់ដោយសារ ករណីបុរស ៦ នាក់រំលោភសម្លាប់យ៉ាងសាហាវមកលើនិស្សិតពេទ្យស្រីម្នាក់លើឡានក្រុង នៅញ៉ូវដេលី កាលពីខែធ្នូ កន្លងទៅនេះ៕

0 comments:
Post a Comment