ទម្លាប់មួយចំនួនដែលស្មានថាល្អ និងសាមញ្ញៗរាល់ថ្ងៃ បែរទៅជាមូលហេតុធ្វើឲ្យជីវិតផ្លូវភេទរបស់អ្នកកាន់តែអាក្រក់ទៅៗ ។
១.ជិះកង់
ជាវិធីហ្វឹកហាត់សាមញ្ញ និងមានប្រយោជន៍សម្រាប់សុខភាពសរីរាង្គ ។ ប៉ុន្តែ ទម្លាប់នេះបែរជាអាចបំផ្លាញសន្សឹមៗសមត្ថភាព "ស្នេហា" របស់អ្នក ។
ការស្រាវជ្រាវថ្មីមួយរបស់សាកលវិទ្យាល័យ Jale អាមេរិកបានចង្អុលបង្ហាញថា ការធ្វើចលនាមិនឈប់ឈររបស់ជើងក្នុងពេលធាក់កង់ និងឥទ្ធិពលទៅលើតំបន់ឆ្អឹងត្រគាក យូរៗទៅអាចធ្វើឲ្យបាត់កម្រិតរំញោចរបស់ប្រដាប់ភេទ ។ ពិសេសពេលជិះកង់មានដៃទាប សម្ពាធទៅលើតំបន់ឆ្អឹង ត្រគាក កាន់តែធំបង្កផលវិបាកកាន់តែធ្ងន់ធ្ងរជាង ។ ស្ត្រីងាយកើតជំងឺស្ពឹកទ្វារមាស បាត់អារម្មណ៍ផ្លូវភេទ ចំណែកបុរសអាចពិបាកសម្រេចបានកម្រិតគើងរឹងចាំបាច់ពេលរួមភេទ ។
ជំនួសឲ្យជិះកង់ ចូលអ្នកជ្រើសយកការដើរ រត់ ហាត់ Yoga ហែលទឹក... ។ រូបភាពហ្វឹកហាត់ទាំងនេះអាចបង្កើនសុខភាពឲ្យសរីរាង្គផង និងមិនធ្វើឲ្យឥទ្ធិពលសមត្ថភាពរួមរក្សរបស់ខ្លួនផង ។
២.អង្គុយ ច្រើន ពុំសូវធ្វើចលនាពុំត្រឹមតែបណ្តាលឲ្យកើតជំងឺមួយចំនួនដូចជាធាត់ បេះដូង ទឹកនោមផ្អែម... ប៉ុណ្ណោះទេ តែនៅជាមូលហេតុចំបងបង្កការខ្សោយសមត្ថភាព "សិច" របស់ភេទទាំង២ ។
ចំពោះស្ត្រី អង្គុយច្រើន ពិសេសគឺកាយវិការអង្គុយគងអន្ទាក់ខ្លា ក្នុងរយៈពេលយូរអាចបង្អាក់ដំណើរការចរាចរឈាម ផ្នែកខាងក្រោមសរីរាង្គ ផ្តើមពីនោះឥទញធិពលធ្ងន់ធ្ងរទៅដល់មាត់ស្បូន ។ ក្រៅពីនេះ ពេលគងអន្ទាក់ខ្លា បរិស្ថានតំបន់ទ្វារមាសតែងត្រូវស្អុះស្អាប់ ថប កាន់តែធ្វើឲ្យកើនគ្រោះថ្នាក់ឆ្លងមេរោគ ។
បុរសអង្គុយច្រើននឹង ឥទ្ធិពលទៅដល់សុខភាពរបស់ "អាច្រមក់" ព្រោះពេលអង្គុយយូរ ប្រដាប់ភេទត្រូវសង្កត់កៀបបង្កការខ្វះឈាម ឥទ្ធិពលទៅដល់ចរាចរឈាមនៅលិង្គ ។ ពិសេស បុរសដែលស្លៀកខោរឹបជាប្រចាំ ពេលអង្គុយច្រើនអាចធ្វើឲ្យលិង្គត្រូវកៀប ហើយសីតុណ្ហភាពតំបន់នេះក្តៅឡើង អាចបង្កឥទ្ធិពលអាក្រក់ដល់គុណភាពរបស់ "មេជីវិត" ។
៣.ឈរយូរ
ពុំត្រឹមតែអង្គុយច្រើនប៉ុណ្ណោះទេ តែការឈរយូរក៏ជាគ្រោះគំរាមកំហែងសម្រាប់ជីវភាពប្តីប្រពន្ធដែរ ពិសេសគឺចំពោះបុរស ។
តាមពួកអ្នកស្រាវជ្រាវពេលឈរយូរពេក ផ្នែកកណ្តៀតក្អម និងគ្រោងឆ្អឹង ត្រគាក ត្រូវរងកម្លាំងធ្ងន់ផ្នែកខាងលើសរីរាង្គ អាចត្រូវឈឺពើត ផ្តើមពីនោះធ្វើឲ្យចរាចរឈាមនៅពងស្វាសខ្សោយទាំងស្រុង ។
៤.ថែទាំកូនចៅ
កូនចៅជាខ្សែតភ្ជាប់មនោសញ្ចេតនាប្តីប្រពន្ធ ប៉ុន្តែជួនកាលក៏ជារឿងរារាំងរឿងលើគ្រែដែរ ។ ពេលមានកូន មាតាតែងប្រមូលផ្តុំពេលវេលាច្រើនសម្រាប់មើលថែទាំ ហើយដោយអចេតនាសោះអង្គើយរឿង "ថែទាំ" ស្វាមី ។ រឿងនេះពុំត្រឹមតែធ្វើឲ្យមនោសញ្ចេតនាប្តីប្រពន្ធសន្សឹមៗត្រូវ ឃ្លាតឆ្ងាយប៉ុណ្ណោះទេ តែនៅធ្វើឲ្យថយចុះសមត្ថភាព "សិច" របស់អ្នកទាំង២ទៀតផង ។ ពិសេសក្នុងដំណាក់កាលរំញោចនេះ ស្ត្រីងាយត្រូវបាត់អារម្មណ៍ផ្លូវភេទ ព្រោះពុំមានពេលវេលាប្រមូលផ្តុំសម្រាប់ "រឿងនោះ" ។
ដំបូន្មាន សម្រាប់អ្នកក្នុងករណីនេះគឺចូរប្រឹងប្រែងលៃទុកឲ្យគ្នានូវកាយវិការ ស្និទ្ធស្នាល ឬធ្វើ "រឿងនោះ" មិនចំពោះថា ពេលណា ក៏ដោយបើអាចធ្វើបាន ។ ទោះបីរវល់ជាមួយកូនយ៉ាងណាក៏ដោយ អ្នកក៏កុំរំលងចោលអារម្មណ៍គូស្នេហ៍ ដើម្បីជានិច្ចកាលទាំង២នាក់ មានអារម្មណ៍សុភមង្គល ។
៥.ធ្វើការជាមួយកុំព្យូទ័រ
កាំរស្មី វិទ្យុសកម្ម រួមជាមួយសីតុណ្ហភាពខ្ពស់របស់កុំព្យូទ័រអាច "សម្លាប់" មេជីវិតបុរស ទន្ទឹមនេះធ្វើឲ្យថយចុះចំណង់ "សិច" នៅស្ត្រី ។
ប្រសិនអ្នកត្រូវផ្សារភ្ជាប់ជាមួយកុំព្យូទ័រពេញមួយថ្ងៃ នោះពេលយប់ចូរសម្រាក សម្រួលអារម្មណ៍ដោយការអានសៀវភៅដើរចុះឡើង ឬមើលទូរទស្សន៍ ។ ការបន្តអង្គុយធ្មឹងពីមុខកុំព្យូទ័រ នៅពេលយប់ នឹងឥទ្ធិពលអាក្រក់ទៅដល់លទ្ធភាពបង្កើតកូនរបស់អ្នក ។
៦.ងូតទឹកក្តៅ
ត្រាំខ្លួនក្នុងអាងទឹកក្តៅជួយសម្រួលរាងកាយ បណ្តេញភាពអស់កម្លាំង តែបែរជាមិនល្អសម្រាប់បុរស ព្រោះនៅបរិស្ថានសីតុណ្ហភាពខ្ពស់ លទ្ធភាពផលិតមេជីវិតថយចុះយ៉ាងច្រើន ។
៧.ស្លៀកពាក់ចង្អៀតពេក
ខោ រ៉ូប ឬខោទ្រនាប់ចង្អៀតពេក ពិសេសគឺខោទ្រនាប់ធ្វើពីជាតិនីឡុង បង្កើតបរិស្ថានស្អុះស្អាប់ ក្តៅសើម សម្រាប់តំបន់ប្រដាប់ភេទរបស់ស្ត្រី ។ យូរៗទៅអាចបង្កការលាកឆ្លងមេរោគ ធ្វើឲ្យថយចុះសមត្ថភាពរួមរក្ស ។ បុរសស្លៀកខោក្នុងចង្អៀត និងបង្កើតសម្ពាធឲ្យផ្នែកធ្វើឲ្យថយចុះមុខងារផលិតមេជីវិត។
9:49 PM
specialshowtoday
Posted in: 

0 comments:
Post a Comment