Freedom of news in the world ,wanted to show the problem in the societies

ជនជាតិខ្មែរកើតនៅលើដីខ្មែរ ត្រូវចេះខំថែជាតិឲ្យបានរុងរឿង កេរ្តិ៍ឈ្មោះជាតិ យើងបានថ្កុំថ្កើង លុះត្រាតែយើងចេះថែរក្សា។ ទោះបីខ្មែររស់នៅប្រទេសណា ចូរកុំភ្លេចថាខ្លួនកើតមកជាខ្មែរ កុំឲ្យបរទេស គេមកបង្វែរ ឲ្យខ្មែរនិងខ្មែរ បែកសាមគ្គីគ្នា ថ្វីបើគេហ៊ានចំណាយ ប្រាក់កាសចាយហូរហៀរយ៉ាងណា ចូរកុំភ្លេច កេរ្តិ៍ឈ្មោះខេមរា រុងរឿងថ្លៃថ្លា តាំងពីបុរាណ ព្រលឹងជាតិនៅគង់វង្សបានយូរ ទាល់តែយើង ស៊ូរួបរួមគ្នាគ្រប់ប្រាណ កសាងជាតិដោយក្តីក្លាហាន នោះជាតិយើងបានស្គាល់ក្តីរុងរឿង។

ខ្មែរស្រឡាញ់ខ្មែរចេះជួយខ្មែរនោះប្រទេសរបស់យើងអាចរីកចំរើនបាន

Wednesday, March 27, 2013

របកគំហើញរឿងផ្លូវភេទ

PDF Print E-mail
​តាម​ការស្រាវជ្រាវ​ថ្មីៗ​នេះ មួយចំនួន​អំពី "​សិច​" ពួក​អ្នកវិទ្យាសាស្ត្រ បាន​រកឃើញ​លទ្ធផល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​បំផុត ។​
-​ស្តង់ដារ​រើស​ស្វាមី​អត្រា​ស្រប​ជាមួយ​តម្រូវការ​អំពី "​សិច​"
​ តាម​ការស្រាវជ្រាវ​មួយ​ទើប​ចុះផ្សាយ​លើ​ទស្សនា​វ​ដ្តី Journal of Reseach in Personality នោះ​ពេល​ចំណង់​អំពី "​សិច​" របស់​ស្ត្រី​ម្នាក់​កាន់តែ​ខ្ពស់​នោះ​នាង​កាន់តែ​ប្រែជា​វាងវៃ​ជាង ហើយ​មានតែ​បុរស​សង្ហារ ទើប​អាច​ទាក់ទាញ​ចិត្ត​នាង​បាន ។ ប៉ុន្តែ​ចំពោះ​បុរស​នោះ​ផ្សេង​ទៅវិញ ។ ពួកគេ​ចាត់ទុក​ស្ត្រី​ទាំងអស់​សុទ្ធសឹងតែ​ជា "​ដៃគូ​" សក្តានុពល មិន​ថា​អាក្រក់ ស្អាត​យ៉ាងណាក៏ដោយ ។ មូលហេតុ​គឺ​បុរស​គ្រាន់តែ​ចង់ "​សិច​" ហេតុនេះ​ពួកគេ​នឹង​ទទួលយក​មិន​ចំពោះ​ថា រឿង​អ្វីដែល​គេ​អាច ។​
-​ភរិយា​មាន​ប្រាក់ចំណូល​ខ្ពស់ជាង ស្វាមី​ងាយ​អសមត្ថភាព​ផ្លូវភេទ​
​ កាន់​តែមាន​ប្រាក់​ច្រើន​កាន់តែ​ស្មុគស្មាញ​? ការស្រាវជ្រាវ ត្រូវបាន​ចុះផ្សាយ​លើ​ទស្សនា​វ​ដ្តី Personality and Social Psychology Bulletin លេខ​ចេញផ្សាយ​ខែ ២/២០១៣ បង្ហាញថា ស្វាមី​មាន​ប្រាក់ចំណូល​ទាប​ជាង​ភរិយា ទោះបី​គ្រាន់តែ​តិចតួច ច្រើន​ងាយ​ត្រូវ​ប្រើ​ថ្នាំ​ព្យាបាល​អសមត្ថភាព​ផ្លូវភេទ ក្រៅពីនេះ ការខុសប្លែក​គ្នា​អំពី​កម្រិត​ប្រាក់ចំណូល​ក៏​ឥទ្ធិពល​អសកម្ម​ទៅដល់​ភរិយា​ មាន​ប្រាក់បៀវត្សរ៍​ខ្ពស់ជាង ។ ពួកគេ​ច្រើន​មានការ​ប្រឈម​គេង​មិន​លក់ និង​ត្រូវ​ប្រើ​ថ្នាំ​ប្រឆាំង​ភាព​ខ្វាយខ្វល់ ។​
-​សិច និង​ស្រា​នាំមក​នូវ​ភាព​សោមនស្ស​រីករាយ​ជាង​កូនចៅ​
​ ពួក​អ្នកស្រាវជ្រាវ​នៅ​សាកលវិទ្យាល័យ Canterbury (​ញូ​វ​ហ្សេ​លេន​) បាន​សំណូមពរ​មុខសញ្ញា​ស្រាវជ្រាវ​រៀប​បញ្ជី​មួយ​រួមមាន ៣០​សកម្មភាព ដើម្បី​កំណត់​ភាព​ពេញចិត្ត អត្ថន័យ និង​ភាព​ទាក់ទាញ​របស់​សកម្មភាព​ទាំងនោះ ។ លទ្ធផល​គឺ "​សិច​" ឈរ​នៅ​លំដាប់​ទី​១ ក្នុង​ទាំង​៣​ចំណាត់ថ្នាក់ ពេញចិត្ត និង​ទាក់ទាញ ។ រៀប​លំដាប់​ទី​២​ក្រោយ​សិច គឺ​ទទួលទាន​ស្រា និង​ទាក់ទាញ ។ រៀប​លំដាប់​ទី​២​ក្រោយ​សិច គឺ​ទទួលទាន​ស្រា ហើយ​ថែទាំ​កូន​ទៅ​ឈរ​នៅ​លំដាប់​ទី​៥ ។​
-​ចំនួន "​សិច​" ធ្លាក់ចុះ​ពេល​ស្វាមី​ត្រូវ​ធ្វើការ​ផ្ទះ​ច្រើន​
​ តាម​លទ្ធ​ស្រាវជ្រាវ​ចុះផ្សាយ​លើ​ទស្សនា​វ​ដ្តី American Sociological Review លេខ​ចេញ​ខែ ២/២០១៣ នោះ​ស្វាមី​ឧស្សាហ៍​ព្យាយាម​ធ្វើ​កិច្ចការ​ផ្ទះ​អាច​មិន​ត្រេកត្រអាល​ជាមួយ "​សិច​" ស្មើ​ភរិយា "​ខ្ជិល​" របស់គេ ។​
​លទ្ធផល​ស្រាវជ្រាវ​បង្ហាញថា បុរស​ត្រូវធ្វើ​កិច្ចការ​កំប៉ិកកំប៉ុក ដែល​តាំងពីដើម​មក​ត្រូវបាន​ចាត់ទុកជា​របស់​ស្ត្រី​(​ឧទាហរណ៍​បោគ​ក់ អ៊ុតខោអាវ ចំអិន​អាហារ​...) ពុំ​សូវ​មាន​សិច ជា​គូ​ស្វាមីភរិយា​ចែករំលែក​កិច្ចការ​ផ្ទះ​ផ្នែក​លើ​តួនាទី​ភេទ ។​
-​អ្នកជំនួញ​មាន​គូស្នេហ៍​ច្រើន​បំផុត​
​ នរណា​និយាយថា លុយកាក់​ទិញ​ស្នេហា​មិនបាន​? ការសិក្សា​ស្រាវជ្រាវ​មួយ​ដំណើរការ​ដោយ Studen Beans ? ការសិក្សា​ស្រាវជ្រាវ​មួយ​ដំណើរការ​ដោយ Studen Beans.com បង្ហាញថា ពួក​និស្សិត​ជំនាញ​ផ្នែក​សេដ្ឋកិច្ច​មាន​ជា​មធ្យម​គូស្នេហ៍​៥​នាក់ ចាប់តាំងពី​ពេល​ពួកគេ​ឈាន​ជើង​ចូល​មហាវិទ្យាល័យ ។ ក្នុងពេលនោះ និស្សិត​ផ្នែក​វិទ្យាសាស្ត្រ​បរិស្ថាន​នោះ​មាន​គូស្នេហ៍​តិចជាង​២​នាក់ ។​
​ ក្រៅពី​ប្រាក់ចំណូល​ដ៏​ច្រើន​របស់​និស្សិត​សេដ្ឋកិច្ច​ពេល​ពួកគេ​ចេញពី​សាលា នោះ​ជំនាញ​នេះ ត្រូវបាន​ចាត់ទុកថា មាននូវ​កម្មវិធីសិក្សា​ឈ្លាសវៃ និង​បើកចំហ ជួយ​អ្នកសិក្សា មាន​បន្ថែម​សមត្ថភាព​បន្តិច​សម្រាប់ "​សិច​" ។​
-​ទេសចរណ៍​ជាមួយគ្នា​ជួយ​"​សិច​" សម្រេច​ផល​ជាង ប្រសើរ​ជាង​
​ ការស្រាវជ្រាវ​មួយ​របស់​សមាគម​ទេស​ចរណ៍ U5 អាមេរិក នៅ​ខែ​២/២០១៣ បង្ហាញថា គូស្នេហ៍​ដែល​ធ្វើដំណើរ​ទេសចរណ៍​ជាមួយគ្នា​តិច​បំផុត​ម្តង​ក្នុង​១​ឆ្នាំ តែង​ពេញចិត្ត​ជាង​ជាមួយនឹង​ជីវិត​ផ្លូវភេទ​របស់គេ ។​
​ក្រៅពីនេះ ៨៣% នៃ​គូ​ស្វាមីភរិយា​ឲ្យ​ដឹងថា ការពេញចិត្ត​អំពី​សិច និង​ដំណើរ​កម្សាន្ត​ចុង​សប្តាហ៍​ជួយ​រក្សា​ភាព​អណ្តែតអណ្តូង ក្នុង​ជីវភាព​ប្តី​ប្រពន្ធ​របស់គេ ហើយក៏​ជួយ​បង្កើន​ភាព​រក្សា​ភ្ជាប់ និង​ជិតស្និទ្ធ​រវាង​ប្តី​ប្រពន្ធ មិនតែប៉ុណ្ណោះ គឺ​ប្រសិទ្ធភាព​ជាង​កាដូ​តូចៗ ។​
-​នៅ​ក្មេង​មាន​ស្នេហា​ច្រើន ចាស់​ទៅ​ងាយ​ស្រា និង​គ្រឿងញៀន​
​ ផ្អែកលើ​ទិន្នន័យ​របស់​ការស្រាវជ្រាវ​សុខភាព និង​អភិវឌ្ឍន៍​ពហុ​វិស័យ Dunedin ចុះផ្សាយ​លើ​ទស្សនា​វ​ដ្តី Archives of Sexual Behavior លេខ​ចេញផ្សាយ​ខែ ២/២០១៣ នោះ​អ្នកមាន​គូស្នេហ៍​ច្រើន​ពេល​នៅ​ក្មេង​មានការ​ប្រឈម​សេព​ស្រា និង​គ្រឿងញៀន​ពេល​ចាស់​ទៅ ។ ពិសេស​ស្ត្រី ដែលមាន​ជា​មធ្យម ២,៥ គូស្នេហ៍​ក្នុង​១​ឆ្នាំ មានការ​ប្រឈម​សេព​ស្រា និង​គ្រឿងញៀន​ខ្ពស់ជាង​ពី​៧​ដល់​១៧​ដង​ប្រៀប​នឹង​អ្នកដទៃ ។​
-​សិច​ជួយ​បន្ថយ​ឈឺក្បាល​
​ ប្រសិន​អ្នក​បោះបង់​គំនិត​រួម​សិច ដោយសារតែ​ការឈឺ​ក្បាល នោះ​ប្រែ​ហែល​ជា​អ្នក​កំពុង​ទាត់ចោល​វិធី​ព្យាបាល​មួយ​ដ៏​ប្រសិទ្ធភាព ។ ព្រោះ​តាម​លទ្ធផល​ស្រាវជ្រាវ នៅ​ខែ​២/២០១៣ នោះ​៦០% នៃ​អ្នកជំងឺ​មួយ​ចំហៀង​ក្បាល បាន​ធូរស្រាល​រោគសញ្ញា អាស្រ័យ​ដោយ "​សិច​" ហើយ​តួលេខ​គឺ ៣៧% ចំពោះ​អ្នក​ត្រូវ​ឈឺក្បាល ។ មូលហេតុ​គឺ​ដោយសារ​ការកកើត​ជាព​ពួក endorphin បន្ថយ​ឈឺ​ក្នុងពេល​រួម​សិច មាន​ប្រសិទ្ធភាព​ជួយ​បណ្តេញ​ការឈឺ​ចេញពី​សរីរាង្គ ៕M

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Lady Gaga, Salman Khan