នៅក្នុងការបកស្រាយនៅក្នុងសន្និសីទសារព័ត៌មានមួយអម្បាញ់មិញនេះ លោក ខេមរៈ សិរីមន្ត បានប្រាប់ថា ពេលនេះ លោកមានអារម្មណ៍ខ្លាចផ្លូវជាតិលេខ៤ គឺខ្លាចមែនទែនតែម្ដង។
ការ អះអាងបែបនេះ ក្រោយពេលដែលលោក ខេមរៈ សិរីមន្ត ទើបនឹងបានជួបគ្រោះថ្នាក់ចរាចរណ៍ដ៏អាក្រក់កាលពីថ្ងៃទី ០៧ មីនា កន្លងទៅនេះ ដោយក្នុងនោះ បានធ្វើឲ្យមិត្តរួមការងាររបស់លោក បីនាក់បានបាត់បង់ជីវិតនៅហ្នឹងកន្លែង ហើយ៥នាក់ផ្សេងបានរងរបួសធ្ងន់។
ស្លុតនឹងហេតុការណ៍នោះ លោក ខេមរៈ សិរីមន្ត បានលាក់ខ្លួនស្ងប់ស្ងៀមប៉ុន្មានថ្ងៃ ដើម្បីសម្រួលអារម្មណ៍ភ័យខ្លាច និងទើបតែចេញមុខប៉ុន្មានថ្ងៃមុននេះ ទៅចូលបុណ្យសពមិត្តរួមការងារដែលបានពលី ព្រមទាំងចេញមុខធ្វើសន្និសីទសារព័ត៌មានមួយនៅព្រឹកនេះទៀត។
ក្រៅ ពីបកស្រាយពីហេតុការណ៍អាក្រក់ដែលបានកើតឡើងលើរូបលោក និងក្រុមការងារ លោក ខេមរៈ សិរីមន្ត បានប្រាប់ថា មកដល់ពេលនេះ លោក នៅតែដិតជាប់អារម្មណ៍តក់ស្លុត និងភ័យខ្លាចនៅឡើយ ហើយពិសេសបំផុតនោះ គឺលោករអាផ្លូវជាតិលេខ ៤ តែម្ដង។ លោក លើកឡើងថា “ខ្ញុំសូមប្រាប់ថា ពេលនេះខ្ញុំខ្លាច គឺខ្លាចការធ្វើដំណើរតាមផ្លូវនេះណាស់ ហើយខ្លាចបំផុត គឺឡានកុងទីន័រតែម្ដង”។
លោក សិរីមន្ត បញ្ជាក់ថា ពេលដែលលោកឃើញ ឡាន កុងទីន័រ លោកខ្លាចមែនទែន ព្រោះហេតុការណ៍ថ្ងៃទី ០៧ មីនា នោះ បានវិលមកលងបន្លាចស្មារតីរបស់លោកវិញ។ ដោយសារតែបែបនេះហើយ លោក ប្រាប់ថា ក្នុងអំឡុងពេលនេះ គឺលោកសូមចៀសវាងការធ្វើដំណើរតាមផ្លូវនេះ។ នោះក៏ជាមូលហេតុដែលនាំឲ្យលោក បានលុបចោលកម្មវិធីប្រគំតន្ត្រីជាច្រើនដែលលោកបានព្រមព្រៀងរួច ហើយជាមួយម្ចាស់កម្មវិធី លើទឹកដីនៃខេត្តព្រះសីហនុ ដែលត្រូវធ្វើដំណើរលើផ្លូវជាតិលេខ៤នេះ ដែលធ្វើឲ្យលោក ខាតបង់រាប់ម៉ឺនដុល្លារ។
សិរីមន្ត បន្តថា “ពីរបីខែនេះ ខ្ញុំមិនទទួលយកការច្រៀងក្នុងកម្មវិធីនានា ពិសេសកម្មវិធីដែលធ្វើនៅខេត្តដែលត្រូវធ្វើដំណើរតាមផ្លូវជាតិ លេខ ៤ ឡើយ”។ លោកថា លោកចង់នៅស្ងប់មួយរយៈ ដើម្បីឲ្យអារម្មណ៍ភ័យខ្លាច តក់ស្លុត និងរន្ធត់រត់ចេញពីស្មារតីរបស់លោកសិន។
លោក ខេមរៈ សិរីមន្ត និងក្រុមការងារបានជួបគ្រោះថ្នាក់ចរាចរណ៍មួយកាលពីថ្ងៃទី ០៧ មីនា នៅកំណាត់ផ្លូវជាតិលេខ ៤ ត្រង់ចំណោតរាម ឃុំបិតត្រាំង ខណ្ឌព្រៃនប់ ក្រុងព្រះសីហនុ។ ហេតុការណ៍នោះ បានធ្វើឲ្យសមាជិកក្រុមរាំរបស់លោក បីរូប បានបាត់បង់ជីវិតនៅហ្នឹងកន្លែង ក្នុងនោះមានឈ្មោះ ជី វីរៈ កូនប្រុសលោក កុយ ឈ្មោះ អ៊ាច វណ្ណៈ កូនប្រុសយាយ ណាង និងម្នាក់ទៀតឈ្មោះ សោម សុវណ្ណារិទ្ធ ហៅ ហឿន។ ក្រៅពីអ្នកបាត់បង់ជីវិត ទាំងបី មានអ្នករងរបួសធ្ងន់ចំនួន ៥នាក់ទៀត ប៉ុន្តែមានតែលោក ម្នាក់ឯងប៉ុណ្ណោះដែលរួចជីវិត និងរបួសស្រាល ព្រោះតែលោកបានឃើញជាមុននូវឡានកុងទីន័រ ដែលមកបុករថយន្តរបស់លោក។
ទោះយ៉ាងណា ទស្សនិកជន យល់ថា ព្រោះតែលោក ជីវិត ថ្លៃ និងម្យ៉ាង ដោយសារតែលោក ធ្វើបុណ្យបានច្រើនផង ទើបបុណ្យជួយ៕
អត្ថបទ៖ ទារិកា
រាយការណ៍៖ អ៊ីង សុឡា ,From sabay

0 comments:
Post a Comment