
កាន់ជើង ដោយសារស្រលាញ់ កាន់ជើងដោយសារលំអៀងចិត្តកាន់ជើងដោយសារមិនហ៊ានជំទាស់ខ្លាចគេខឹង ធ្វើជាមិនដឹងមិនលឺព្រោះខ្លាចនិយាយទៅខុសគេមិនអោយឌុបបី ថ្ងៃ។ល។ទាំងនេះជាពាក្យសារភាពរបស់យុវវ័យយើង។សូមអានសេចក្ដីពិស្ដារ ខាងក្រោម៖
អ្នកដែល សុខចិត្តកាន់ជើងសង្សារដោយសារខ្លាចគេខឹងគឺវិរៈ និស្សិតឆ្នាំទី៥សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល។យុវវ័យរូប នេះនិយាយថាពិបាកបំផុតគឺពេលលោកដឹងថានាងខុសតែលោកមិន ហ៊ាននិយាយ។
“ពេលស្រីៗ ឈ្លោះគ្នា គ្មានរឿង អីក្រៅពីរឿងមាត់ចេចចូច រឿងច្រណែន និងរឿងឌឺគ្នាពាក្យសម្ដី។សង្សារខ្ញុំម្នាក់ហ្នឹងគេកាចគួរសម អញ្ចឹងរាល់ពេលឈ្លោះភាគច្រើនគេខុស ។ ម្ដងនោះគេឈ្លោះជាមួយសង្សារពួកម៉ាក ខ្ញុំ គេស្រែកអោយពួក ខ្ញុំជួយរកខុសត្រូវ ខ្ញុំមិន ហ៊ានថាអោយគេទេមានតែនាំនាងត្រឡប់ទៅវិញ ។ពួកម៉ាកខ្ញុំអន់ចិត្តដែរថាខ្ញុំកាន់ជើងសង្សារ ប៉ុន្តែធម្មតាយើងស្រលាញ់ គ្នា បើយើងមិនឈរខាងនាង នាងបានអ្នកណាទៀត?ទោះនាងខុសក៏ដោយ យើងស្រលាញ់គេ ចេះតែគិតថាចង់ការពារគេទៅ!”។
ចំណែកយុវជន ពេញ វង្សតារាសិក្សានៅសាកលវិទ្យាល័យដដែលលើកឡើងដែរថា គេធ្លាប់ត្រូវសង្សារខឹងដែរដោយសាររឿងអ្នកដទៃ។“នៅ សាលាជាមួយគ្នា គេនាំគ្នាប្រមូលលុយជួយពួកម៉ាកម្នាក់ទៀតឈឺ។នាងចិត្តល្អពេកតែ ធ្វើជ្រុលដោយដើរសម្លុតគេឯងអោយចូល លុយ ខ្ញុំទើសចិត្តពេកខ្លាចគេនិយាយដើមផងក៏ប្រាប់នាងថា ធ្វើអញ្ចឹងមិនត្រូវទេ វាតាមសទ្ធារបស់គេទៅ។នាងខឹងខ្ញុំគិតថាខ្ញុំកាន់ជើងពួកមនុស្សរិះ ហើយឈប់និយាយរកខ្ញុំច្រើនថ្ងៃណាស់។ជាមួយស្រីៗខ្ញុំយល់ថា ពេលខ្លះយើងមិនចាំបាច់និយាយត្រង់ពេកទេព្រោះគេចិត្តចង្អៀត ពិសេសយើងជាសង្សារពេលខ្លះគេចង់អោយយើងតាម ចិត្តគេទាំងអស់!យើងជាប្រុសទ្រាំបានគួរទ្រាំដែរ”។
ប៉ុន្តែ ទោះយ៉ាងណានិស្សិត សុខហេងសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញផ្នែកអក្សរសាស្ត្រ ខ្មែរឆ្នាំទី៣លើកឡើងថា ប្រសិនបើប្រុសៗនៅតែការពារមិត្ត ស្រីខ្លួនខុសទំនង ថ្ងៃក្រោយអាចមានបញ្ហាដល់ជីវិតអាពាហ៍ពិពាហ៍។
“ឥឡូវ មានទំនាស់ត្រឹមតែមិត្តភក្ដិ ប៉ុន្តែថ្ងៃក្រោយអាចឈានដល់សាច់ញាតិយើងរឺពុកម្តាយក្មេក។ពេលហ្នឹង តើយើងដោះស្រាយយ៉ាងម៉េច?តាមពិត បើយើងស្រលាញ់គ្នាមែនគ្មានរឿងអីត្រូវលាក់គ្នាទេ បើគេខុសមែនថាខុសទៅ កុំអោយគេបានចិត្តទៅធ្វើជ្រុលហួសហេតុនាំតែគេនាំគ្នាថាយើង ស្រលាញ់ស្រីងប់ដល់ថ្នាក់អស់ដឹងត្រូវខុស!អា ហ្នឹងពិបាក ដែរ”
ចុះបទពិសោធន៍មិត្តអ្នកអានវិញ?
0 comments:
Post a Comment