យ៉ាងហោចណាស់ក្របី ចំនួន៥គូនិងសេះជាច្រើនក្បាល នឹងត្រូវរៀបចំឲ្យជិះបំបោលប្រណាំងគ្នានៅវត្ត វិហារសួគ៌
ក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនាខែមេសាដ៏ខ្លីខាង
មុខនេះ
ខណៈដែលកម្មវិធីប្រណាំងបែបនេះជាល្បែងប្រជាប្រិយតដូនតាយូរ
លង់ណាស់មកហើយរបស់ប្រជាជននៅតំបន់នោះ។
លោក ថែ ថាំង
សមាជិកគណៈកម្មាធិការរៀបចំការការប្រណាំង, ការប្រកួតកីឡា,
និងការលេងល្បែងប្រជាប្រិយ ប្រចាំវត្តវិហារសួគ៌ ឲ្យដឹងថា
កន្លងមកពេលបុណ្យចូលឆ្នាំខ្មែររាល់ដង
វត្តដែលមានចម្ងាយពីរាជធានីភ្នំពេញប្រមាណ៤០គីឡូម៉ែត្រមួយនេះ
តែងរៀបចំឲ្យមានការលេងល្បែងប្រជាប្រិយយ៉ាងសម្បូរបែប
និងការប្រកួតបោកចំបាប់ ដែលជាកីឡាដ៏មានអាយុកាលយូរអង្វែង
រួមនឹងការបំបោលក្របី ដ៏ទាក់ទាញជាដើម។
“បើបុណ្យភ្ជុំវិញយើងរៀបធំៗជាងនេះ
ហើយមានក្របីនិងសេះច្រើនគូ
តែចូលឆ្នាំអីចឹងជួនកាលឆ្នាំខ្លះយើងខានអត់បានធ្វើទេ
ព្រោះយើងខ្វះខាតថវិការៀបចំ”។
យ៉ាង
ណាក្ដីលោក ថាំង ថាឆ្នាំនេះវត្ត វិហារសួគ៌
នឹងដាក់ឲ្យមានការបំបោលក្របីយ៉ាងហោចណាស់៥គូនៅថ្ងៃទី២នៃ
បុណ្យចូលឆ្នាំខ្មែរ។ ក្រៅពីបំបោលក្របី
ដើម្បីបង្ហាញទិដ្ឋភាពដ៏ទាក់ទាញនិង ការប្រកួតបោកចំបាប់ ល្បុក្កតោ
ប្រដាល់សេរី គុនដំបងហើយនោះ
នៅមានល្បែងប្រជាប្រិយជាច្រើនមុខទៀតដែលនឹងដាក់ឲ្យលេងនៅឆ្នាំ
នេះរួមមាន បូមទឹកដាក់ដប លោតក្នុងបាវ ឡើងសសរខ្លាញ់
និងវាយក្អម បោះអង្គញ់ ទាញព្រ័ត្រ ជាដើម។
ប្រភពបានបន្ថែម
ថា អ្នកស្រុកចំណុះជើងវត្ត វិហារសួគ៌
គ្រប់រូបតែងតែរក្សាប្រពៃណីប្រណាំងក្របី ប្រណាំងសេះ
និងលេងបោកចំបាប់ ក្នុងពិធីបុណ្យប្រពៃណីផ្សេងៗ ពិសេសបំផុត
ភ្ជុំបិណ្ឌ តែម្ដង។ “ប្រជាជនយើងគាត់ស្រលាញ់ណាស់
ចូលចិត្តណាស់ព្រោះវាជាអ្វីដែលអ្នកនៅទីនេះធ្វើតៗគ្នាយូរយារ
ណាស់មកហើយ តាំងពីពេលណាមកក៏ខ្ញុំមិនដឹងដែរ”"។

វត្ត
វិហារសួគ៌ មានទីតាំងនៅភូមិវិហារសួគ៌ជើង, ឃុំវិហារសួគ៌,
ស្រុកខ្សាច់កណ្ដាល, ខេត្តកណ្ដាល។
បើធ្វើដំណើរចេញពីទីក្រុងភ្នំពេញ
គេត្រូវទៅតាមផ្លូវជាតិលេខ៦ រួចបត់ឆ្លងតាមស្ពានព្រែកតាមាក់
ចម្ងាយសរុបប្រមាណ៤០គីឡូម៉ែត្រ។ វត្តវិហារសួគ៌
បានស្ថាបនាឡើងតាំងពីឆ្នាំ១០២៨
ដូច្នេះវត្តនេះមានវ័យ៩៨៥ឆ្នាំហើយ៕

0 comments:
Post a Comment