Freedom of news in the world ,wanted to show the problem in the societies

ជនជាតិខ្មែរកើតនៅលើដីខ្មែរ ត្រូវចេះខំថែជាតិឲ្យបានរុងរឿង កេរ្តិ៍ឈ្មោះជាតិ យើងបានថ្កុំថ្កើង លុះត្រាតែយើងចេះថែរក្សា។ ទោះបីខ្មែររស់នៅប្រទេសណា ចូរកុំភ្លេចថាខ្លួនកើតមកជាខ្មែរ កុំឲ្យបរទេស គេមកបង្វែរ ឲ្យខ្មែរនិងខ្មែរ បែកសាមគ្គីគ្នា ថ្វីបើគេហ៊ានចំណាយ ប្រាក់កាសចាយហូរហៀរយ៉ាងណា ចូរកុំភ្លេច កេរ្តិ៍ឈ្មោះខេមរា រុងរឿងថ្លៃថ្លា តាំងពីបុរាណ ព្រលឹងជាតិនៅគង់វង្សបានយូរ ទាល់តែយើង ស៊ូរួបរួមគ្នាគ្រប់ប្រាណ កសាងជាតិដោយក្តីក្លាហាន នោះជាតិយើងបានស្គាល់ក្តីរុងរឿង។

ខ្មែរស្រឡាញ់ខ្មែរចេះជួយខ្មែរនោះប្រទេសរបស់យើងអាចរីកចំរើនបាន

Wednesday, March 27, 2013

​៨​រឿង​លើ​គ្រែ​ដែល​បុរស មិន​គួរ​ធ្វើ​ជា​ដាច់ខាត​




ថ្វី​បើ​សិច​ជា​រឿង​ដែល​ភាគច្រើន បុរស​ជា​អ្នក​កាន់ចង្កូត​បត់​ទៅ​តាម​អារម្មណ៍​របស់​ខ្លួន​ក៏ដោយ ក៏​មាន​បម្រាម​មួយចំនួន ពុំ​គប្បី​ធ្វើ​ចំពោះ​ស្ត្រី ព្រោះថា​បើ​ធ្វើ​ទៅ​នឹង​នាំ​ឲ្យ​អារម្មណ៍​របស់​ស្ត្រី​ល្អក់កករ ឬ​ខ្ពើមរអើម គិតថា​វា​ហាក់ដូចជា​ជ្រុល​ហួសហេតុ រហូត​ទាល់តែ​ធ្វើ​ឲ្យ​លែង​មាន​អារម្មណ៍​ចង់​ទៅ​ទៀត​។​

១-​កុំ​ចចេស​ពេល​នាង​ប្រាប់ថា “​អត់​ទេ​”
​ ពេលខ្លះ​អារម្មណ៍​របស់​នាង មិន​មាន​លក្ខណៈ​អំណោយផល​ក្នុងការ​រួមភេទ ប៉ុន្តែ​ខាង​បុរស​ច្រើនតែ​មិន​លះបង់​សេចក្តី​ព្យាយាម​ចង់​បន្ធូរ​អារម្មណ៍​ ផ្លូវភេទ ដោយ​បង្ខំ​រួមភេទ​ជាមួយ​នាង បើ​ទោះ​ណា​ជា​ឃើញ​នាង​អស់កម្លាំង​រហិតរហៃ មិន​មាន​អារម្មណ៍​ចង់​រួមភេទ​ក៏ដោយ​។ ខាង​ស្រី​បាន​សុំ​ឲ្យ​បុរស​ជា​គូស្នេហ៍​ទាំងឡាយ បញ្ឈប់​រាល់​សកម្មភាព​អាត្មានិយម​បែបនេះ​។​

២-​កុំ​សម្តែង​ឫក​ល្មោភកាម​ជ្រុល​ពេក​
​ ព្រោះថា វា​នឹង​ធ្វើឲ្យ​នាង​មានអារម្មណ៍​តក់ស្លុត​ភ័យខ្លាច​។ បុរស​មាន​តួនាទី​បង្កើត​បរិយាកាស និង​ដាស់​អារម្មណ៍​ផ្លូវភេទ រហូត​ទាល់តែ​ធ្វើឲ្យ​នាង​ចង់​ចូលរួម​សប្បាយ​ក្នុង​រឿង​កាម​កិច្ច​ ទាំងអស់គ្នា មិនមែន​សម្តែង​អាការ​ល្មោភកាម ធ្វើឲ្យ​សិ​ចជា​រឿង​អាសអាភាសស​ម្រាប់​បន្ធូរ​អារម្មណ៍​ផ្លូវភេទ​ឡើយ​។​

៣-​កុំ​ផ្តោតអារម្មណ៍​លើ​រឿង​ផ្សេង​ខ្លាំង​ជាង​នាងៈ​
​ ពី​ព្រោះ​ខ្លួន​មិន​មែន​នៅ​តែ​ឯង និង​មិនមែន​កំពុងតែ​ជួយ​ខ្លួនឯង​ឡើយ ដូច្នេះ​អាច​ចាត់ទុកថា ជា​កំហុស​ឆ្គង​ធំ​មួយ ប្រសិនបើ​ខ្លួន​បើក​ភាពយន្ត​សិច​មើល ហើយ​ផ្តោត​ចំណាប់​អារម្មណ៍​តែ​ទៅលើ​ស្ត្រី​ក្នុង​រឿង​សិច​នោះ ដោយ​ភ្លេច​គិតថា ខ្លួន​កំពុងតែ​មាន​សិច​ជាមួយ​ស្ត្រី​គូស្នេហ៍​។ ដូច្នេះ​បុរស​ទាំងឡាយ គួរតែ​ផ្តោត​ចំណាប់​អារម្មណ៍​ចំពោះ​ដៃគូ​ខ្លួន​ឲ្យបាន​ខ្លាំង​ជាង​ស្ត្រី​ ណាៗ​ទាំងអស់​ក្នុង​លោក​។​

៤-​កុំ​ធ្វើឲ្យ​នាង​មាន​ស្លាកស្នាមៈ​
​ ការ​បន្សល់ទុក​នូវ​ស្លាកស្នាម​ជាំ​លើ​រាងកាយ តាមរយៈ​ការ​គ្រឺត​ខ្នាញ់​នាង​ខ្លាំងពេក​នោះ មិនមែន​ជា​ប្រការ​ល្អ​ឡើយ​។ ផ្ទុយទៅវិញ វា​បែរជា​រឿង​អាម៉ាស់​មួយ​សម្រាប់​នាង ដែល​អ្នក​ណាៗ ឃើញ​ក៏​អាច​ដឹង​បាន​ថា ស្នាម​ជាំ​នេះ កើត​ពីអ្វី​បានដែរ ជាពិសេស ស្នាម​ដែល​កើត​នៅ​ត្រង់​កន្លែង​ដែល​គេ​ងាយ​មើលឃើញ​ដូចជា ក និង​ដើមដៃ​ជាដើម​។​

៥-​កុំ​ចូល​ខុស​ទ្វារៈ​
​ថ្វី​បើ​សម័យ​ បច្ចុប្បន្ននេះ ចរន្ត​នៃ​ការសាកល្បង​សិច អាច​ប្រព្រឹត្តទៅបាន មិន​ចំពោះ​ថា​ចូល​តាម​ទ្វារ​មុខ ឬ​ទ្វារក្រោយ ដែល​បណ្តាល​ចិត្ត​បុរស​ឲ្យ​ចង់​សាកល្បង​យ៉ាងណាក៏ដោយ ប៉ុន្តែ​បុរស​ទាំងឡាយ គួរ​កុំ​គប្បី​ចង់​ធ្វើ​អ្វី​ដែល​ខុស​ពី​ធម្មជាតិ​ឡើយ ជាពិសេស​នៅពេលដែល​មាន​ការបដិសេដ​ដាច់អហង្ការ​ពី​ស្ត្រី​ជា​ដៃគូ​។​

៦-​កុំ​ហិង្សា​សិច​ខុស​ទំនងៈ​
​ ប្រសិនបើ​សួរ​ស្ត្រី​ទាំងឡាយ​ថា អ្វី​ដែល​ជា​រឿង​គួរ​ឲ្យ​ខ្លាចញញើត​បំផុត ក្នុង​ការ​មាន​សិច​ក្នុង​មួយដងៗ​នោះ ច្បាស់​ណាស់ ពួកនាង​មិន​ព្រមឆ្លើយ​ព្រម​គ្នា​ថា គឺ​ភាព​ឆ្កួតៗ​របស់​បុរសៗ ដែល​ចូលចិត្ត​ធ្វើ​អ្វី​ប្លែកៗ ឬ​ខុស​ទំនង ពោល​គឺ​ចូល​ចិត្ត​សិច​បែប​ខ្លាំងៗ ឬ ចម្លែក​ខុស​តម្រា​ដែល​ធ្វើឲ្យ​ស្ត្រី​មានអារម្មណ៍​ញញើត​ខ្លា​ច​។​

៧-​កុំ​មិន​សុភាព និង​ប្រឡូកប្រឡាក់​ដាក់​នាងៈ​
​ មានការ​សម្រប​តាម​ច្រើន​ណាស់ សម្រាប់​ស្ត្រី ប៉ុន្តែ​រឿង​មួយ​ដែល​ស្ត្រី​សុំ​ពី​បុរស​ជា​គូស្នេហ៍ គឺ​ហាម​សម្តែង​អា​ការ ឈ្លើយ មិន​ឲ្យ​តម្លៃនាង​ជាដាច់ខាត​។ ថ្វី​បើ​សិច​ជា​រឿងប្រឌិត​ញាណ និង​មិន​កំណត់​ក្នុង​ការច្នៃ​ឲ្យមាន​លក្ខណៈ​ប្លែកៗ​ក្តី ប៉ុន្តែ​នាង​ប្រាកដជា​មិន​អាច​ទទួលយក​បាន​ទេ ប្រសិនបើ​រាងកាយ​របស់​នាង ត្រូវបាន​ប្រឡាក់​ប្រឡូកប៉ូក ប៉ាក់​ទៅ​ដោយរ​បស់​គគ្រក់ កខ្វក់​នោះ​។​

៨-​កុំ​លើសពី​ពីរ​នាក់ៈ​
​ ទោះបី​សិច​ជា​រឿង​គួរ​ឲ្យ​សាកល្បង​ជា​មួយ​និន្នាការ Threesome (​សិច​គ្នា​បីនាក់​) និង Sex Group (​សិច​ជា​ក្រុម​) ដែល​ធ្វើឲ្យ​ទទួល​អារម្មណ៍​ប្លែក​ក៏ដោយ ក៏​ពុំគប្បី​ប្រព្រឹត្ត​ដែរ ព្រោះ​ស្ត្រី​មួយចំនួនធំ​គិតថា សិច​ជា​រឿង​អារម្មណ៍ ជា​រឿង​ដែល​ផុសចេញ​ពី​មនោសញ្ចេតនា​សុទ្ធសាធ ដែល​ចំណង​មួយ​នេះ តម្រូវ​ឲ្យ​ចង និង​បង្កើត​វា​ឡើង រវាង​តែ​មនុស្ស​ពីរ​នាក់ ហើយ​អ្វី​ដែល​ស្ត្រី​ជា​គូស្នេហ៍​សុខចិត្ត​យល់ព្រម​បូជា​កាយ​ថ្វាយខ្លួន​ជូន ​ប្រុស​បណ្តូលចិត្ត នៅពេល​នេះ​នោះ ក៏​ព្រោះតែ​កើតចេញ​ពី​ក្តីស្រឡាញ់​នេះឯង​។ កត្តា​សំខាន់ គឺ​រាងកាយ​ស្ត្រី​ជា​ដៃគូ មិនមែន​ជា​របស់​សាធារណៈ ដែល​អ្នក​ណាៗ ក៏​អាច​មក​ចាប់​ញក់ញី ឈ្លី​ឈ្លេច​បាន​នោះដែរ​៕​    ​

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Lady Gaga, Salman Khan