Freedom of news in the world ,wanted to show the problem in the societies

ជនជាតិខ្មែរកើតនៅលើដីខ្មែរ ត្រូវចេះខំថែជាតិឲ្យបានរុងរឿង កេរ្តិ៍ឈ្មោះជាតិ យើងបានថ្កុំថ្កើង លុះត្រាតែយើងចេះថែរក្សា។ ទោះបីខ្មែររស់នៅប្រទេសណា ចូរកុំភ្លេចថាខ្លួនកើតមកជាខ្មែរ កុំឲ្យបរទេស គេមកបង្វែរ ឲ្យខ្មែរនិងខ្មែរ បែកសាមគ្គីគ្នា ថ្វីបើគេហ៊ានចំណាយ ប្រាក់កាសចាយហូរហៀរយ៉ាងណា ចូរកុំភ្លេច កេរ្តិ៍ឈ្មោះខេមរា រុងរឿងថ្លៃថ្លា តាំងពីបុរាណ ព្រលឹងជាតិនៅគង់វង្សបានយូរ ទាល់តែយើង ស៊ូរួបរួមគ្នាគ្រប់ប្រាណ កសាងជាតិដោយក្តីក្លាហាន នោះជាតិយើងបានស្គាល់ក្តីរុងរឿង។

ខ្មែរស្រឡាញ់ខ្មែរចេះជួយខ្មែរនោះប្រទេសរបស់យើងអាចរីកចំរើនបាន

Wednesday, March 27, 2013

នាយក​ទស្សនា​វ​ដ្តី Playboy លាតត្រដាង​ឲ្យ​ដឹងថា លោក​បាន​ដេក​ជាមួយ​ស្រី​ជាង ១ ពាន់​នាក់


លោក Hugh Hefner បាន​លាតត្រដាង​ឲ្យ​ដឹងថា លោក​បាន​ដេក​ជាមួយ​ស្រី "​ជាង​មួយ​ពាន់​នាក់​" ។ ស្ថាបនិក​ទស្សនា​វ​ដ្តី Playboy វ័យ ៨៦ ឆ្នាំ ដែល​បាន​រៀបការ​ប្រពន្ធ​ទី​បី​ឈ្មោះ Crystal Harris កាលពី​ខែធ្នូ​ឆ្នាំទៅ បាន​ទទូចថា លោក​តែងតែ​មានចិត្ត​ស្មោះសរ​អំឡុង​អាពាហ៍ពិពាហ៍​របស់ខ្លួន ប៉ុន្តែ "​បាន​ដេក​ជាមួយ​ស្រី​ក្រៅ​" នៅពេលដែល​លោក​នៅ​លីវ ។​

ដោយ​ ត្រូវបាន​សួរ​ដោយ​ទស្សនា​វ​ដ្តី Esquire របស់​អាមេរិក​ចេញ​លេខ​ថ្មី ថា​តើ​ស្រី​ប៉ុន្មាន​នាក់​ហើយ​ដែល​លោក​បាន​ដេក​ជាមួយ លោក​បាន​ឆ្លើយថា "​អូ តើ​ខ្ញុំ​អាច​ចាំបាន​យ៉ាងដូច​ម្តេចទៅ​? ជាង ១ ពាន់​នាក់​, ខ្ញុំ​ប្រាកដ​ណាស់ ។
មានការ​លែងលះ​ច្រើន​ក្នុង​ជីវិត​របស់ខ្ញុំ​នៅពេល​ខ្ញុំ​បាន​រៀបការ ហើយ​នៅពេល​ខ្ញុំ​បាន​រៀបការ​ខ្ញុំ​មិនដែល​បោកប្រាស់​នោះទេ ។ ប៉ុន្តែ​ខ្ញុំ​មាន​ស្រី​ក្រៅ​នៅពេលដែល​ខ្ញុំ​អត់​រៀបការ ។ អ្នក​ត្រូវតែ​រក្សា​ជំនាញ​របស់​អ្នក " ។​

​បុរស​មាន​ឥទ្ធិពល​ខាង​ ប្រព័ន្ធ​ផ្សព្វផ្សាយ ដែល​ធ្លាប់​រៀបការ​ពីមុន​ជាមួយ​អ្នកស្រី Mildred Williams ពី​ឆ្នាំ ១៩៤៩ ដល់ ១៩៥៩ និង អ្នកស្រី Kimberley Conrad ជា​ម្តាយ​របស់​កូនប្រុស​គាត់​ឈ្មោះ Marston អាយុ ២២ ឆ្នាំ និង ឈ្មោះ Cooper អាយុ ២១ ឆ្នាំ ពី​ឆ្នាំ ១៩៨៩ ដល់​ឆ្នាំ ២០១០ មាន​ភាពសប្បាយ​រីករាយ​ជា​ពេលណាៗ​ទាំងអស់​ពេល​នៅ​ជាមួយ​នាង Crystal និង មាន​អារម្មណ៍​ថា "​មាន​ភ​ព្វ​សំណាង​ណាស់​" ដែល​បាន​រកឃើញ​ស្នេហា​ម្តងទៀត​នៅ​វ័យ​ចំណាស់ ។​

លោក Hugh ដែលមាន​កូន​ពីរ​នាក់​ផ្សេងទៀត ឈ្មោះ Christie និង David ពី​ទំនាក់ទំនង​របស់លោក​ជាមួយ​អ្នកស្រី Mildred បាន​និយាយថា "​មិត្ត​យើង​ទាំងអស់​គិតថា វា​ត្រូវបាន​បង្កើតឡើង​ក្នុង​ឋានសួគ៌ មានតែ​មនុស្ស​ដែល​មិន​ស្គាល់​យើង​ប៉ុណ្ណោះ ដែល​មើលឃើញ​យើង​មាន​ភាពខុសគ្នា​ទាក់ទិន​ទៅនឹង​អាយុ និង សម្រស់​" ។

លោក ​បាន​និយាយថា "​ខ្ញុំ​គ្រាន់​តែមាន​អារម្មណ៍​ថា​មាន​ភ​ព្វ​សំណាង​ណាស់​ដែល​បាន​ជួប​នាង​នៅ ​ដំណាក់កាល​នេះ​ក្នុង​ជីវិត​របស់ខ្ញុំ ។ ខ្ញុំ​បាន​រក្សា​ភាពល្អ​ឥតខ្ចោះ​រហូតដល់​នាទីចុងក្រោយ ។ ខ្ញុំ​ចង់​ឲ្យ​ជីវិត​នៅសល់​របស់ខ្ញុំ​ដូចជា​ជីវិត​សព្វថ្ងៃនេះ ។ ខ្ញុំ​ចង់​ឲ្យ​វា​ក្លាយជា​ដូច្នេះ​" ៕

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Lady Gaga, Salman Khan