Freedom of news in the world ,wanted to show the problem in the societies

ជនជាតិខ្មែរកើតនៅលើដីខ្មែរ ត្រូវចេះខំថែជាតិឲ្យបានរុងរឿង កេរ្តិ៍ឈ្មោះជាតិ យើងបានថ្កុំថ្កើង លុះត្រាតែយើងចេះថែរក្សា។ ទោះបីខ្មែររស់នៅប្រទេសណា ចូរកុំភ្លេចថាខ្លួនកើតមកជាខ្មែរ កុំឲ្យបរទេស គេមកបង្វែរ ឲ្យខ្មែរនិងខ្មែរ បែកសាមគ្គីគ្នា ថ្វីបើគេហ៊ានចំណាយ ប្រាក់កាសចាយហូរហៀរយ៉ាងណា ចូរកុំភ្លេច កេរ្តិ៍ឈ្មោះខេមរា រុងរឿងថ្លៃថ្លា តាំងពីបុរាណ ព្រលឹងជាតិនៅគង់វង្សបានយូរ ទាល់តែយើង ស៊ូរួបរួមគ្នាគ្រប់ប្រាណ កសាងជាតិដោយក្តីក្លាហាន នោះជាតិយើងបានស្គាល់ក្តីរុងរឿង។

ខ្មែរស្រឡាញ់ខ្មែរចេះជួយខ្មែរនោះប្រទេសរបស់យើងអាចរីកចំរើនបាន

Friday, March 15, 2013

កូរ៉េខាងជើង​​សាកល្បង​កាំជ្រួច​​​​ជា​ថ្មី ​ខណៈ​អាមេរិក​ត្រៀម​ជើង​ព្រួល

កាល​ពី​ថ្ងៃ​សុក្រ​ម្សិលមិញ​នេះ​ ​​យោធា​កូរ៉េខាងជើង​បាន​បាញ់​សាកល្បង​មីស៊ីល​រយៈ​ចម្ងាយ​ជិត​​របស់​ខ្លួន​ទៅ ​ក្នុង​សមុទ្រ​ខាងកើត​ (សមុទ្រ​ជប៉ុន)​ បើ​ទោះ​ជា​ស្ថានភាព​​​ភាព​តានតឹង​កំពុង​កើន​ឡើង​ក្រោយ​ការ​ធ្វើតេស្ត​អាវុធ​នុយក្លេអ៊ែរ​លើក​ទី ៣ ​របស់​ខ្លួន​ក៏​ដោយ។
យោធា ​មួយ​ក្រុម​របស់​កូរ៉េខាងជើង​​បាន​បាញ់​សាកល្បង​កាំជ្រួច​ប្រភេទ​ KN-02 ​ដែល​គេ​ប៉ាន់ស្មាន​ថា ​អាច​បាញ់​បាន​ចម្ងាយ​ប្រហែល ១២០ ​គ.ម។ ​
“ការ ​បាញ់​នេះ​ទំនង​ជា​ការ​សាកល្បង​សមត្ថភាព​កាំជ្រួច​ចម្ងាយ​ជិត​របស់​គេ [កូរ៉េខាងជើង]។ ​​សកម្មភាព​នេះ​ធ្វើ​ឡើង​ក្នុង​កម្រិត​យោធា​មួយ​ក្រុម​ប៉ុណ្ណោះ ​មិន​មែន​កម្រិត​ជាតិ​នោះ​ទេ។” ​​នេះ​ជា​សម្ដី​របស់​ប្រភព​យោធា​ក្រុង​សេអ៊ូល​​ដែល​ចុះ​ផ្សាយ​ដោយ​ សារព័ត៌មាន​កូរ៉េខាងត្បូង។
ការ​បាញ់​​សាកល្បង​កាំភ្លើង​ធំ​​របស់​កូរ៉េខាងជើង​កាល​ពី​ថ្ងៃ​ទី ២៦ ​កុម្ភៈ​កន្លង​ទៅ
ការ ​ធ្វើ​តេស្ត​នេះ​ធ្វើ​ឡើង​មួយ​ថ្ងៃ​ក្រោយ​ដំណើរ​ទស្សនកិច្ច​មើល​ការ​សាកល្បង ​កាំភ្លើង​ធំ​​គ្រាប់​ពិត​ពី​សំណាក់​មេដឹកនាំ​វ័យក្មេង​ក្រុង​ព្យុងយ៉ាង ​គីម ជុងអ៊ុន ​នៅ​ក្បែរ​ព្រំដែន​ជម្លោះ​ជាមួយ​កូរ៉េខាងត្បូង​គឺ ​សមុទ្រ​លឿង។
​​មុន​នេះ ​កូរ៉េខាងជើង​បាន​គំរាម​​​បង្កាត់​ភ្លើង​សង្គ្រាម​ឧបទ្វីប​កូរ៉េ​ជា​លើក​ទី​ ពីរ​ដោយ​ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ ​​ដើម្បី​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ទណ្ឌកម្ម​របស់​អង្គការ​សហប្រជាជាតិ​​នា​ ពេល​ថ្មីៗ​មក​លើ​ខ្លួន ​និង​សមយុទ្ធ​យោធា​រួម​គ្នា​របស់​អាមេរិក-កូរ៉េខាងត្បូង។
​ ទោះ​ជា​មាន​ការ​គំរាមកំហែង​បែប​នេះ ​ក៏​ស្ថានភាព​រវាង​សត្រូវ​ចាស់​វស្សា​ទាំង​ពីរ​​នៅ​ស្ងប់ស្ងាត់ ​ខណៈ​ដែល​ក្រុង​សេអ៊ូល​ថា ​នោះ​គ្រាន់​ជា​​ការ​ដាក់​សម្ពាធ​ចិត្តសាស្ត្រ​ពី​ទីក្រុង​ព្យុងយ៉ាង​មក​លើ​ ខ្លួន​ប៉ុណ្ណោះ។
​ក្រឡេក​មើល ​សហរដ្ឋ​អាមេរិក​ដែល​ជា​សម្ពន្ធភាព​របស់​កូរ៉េខាងត្បូង​វិញ​ក៏​មាន​ការ​ បារម្ភ​ពី​ការ​គំរាមកំហែង​របស់​កូរ៉េខាងជើង​ដូច​គ្នា។ ​​ព័ត៌មាន​ក្ដៅៗ​ ​ចុះ​ផ្សាយ​ដោយ​សារព័ត៌មាន​ CNN ​ថា ​​លោក ​Chuck Hagel ​​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក​បាន​ ប្រកាស​គម្រោង​បង្កើន​ខែល​ការពារ​មីស៊ីល​​ ១៤ ​បន្ថែម​ទៀត​ឲ្យ​បាន​ត្រឹម​ឆ្នាំ ២០១៧៕
ប្រែ​សម្រួល៖ Zac
ប្រភព៖ Channelnewsasia, CNN

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Lady Gaga, Salman Khan