Freedom of news in the world ,wanted to show the problem in the societies

ជនជាតិខ្មែរកើតនៅលើដីខ្មែរ ត្រូវចេះខំថែជាតិឲ្យបានរុងរឿង កេរ្តិ៍ឈ្មោះជាតិ យើងបានថ្កុំថ្កើង លុះត្រាតែយើងចេះថែរក្សា។ ទោះបីខ្មែររស់នៅប្រទេសណា ចូរកុំភ្លេចថាខ្លួនកើតមកជាខ្មែរ កុំឲ្យបរទេស គេមកបង្វែរ ឲ្យខ្មែរនិងខ្មែរ បែកសាមគ្គីគ្នា ថ្វីបើគេហ៊ានចំណាយ ប្រាក់កាសចាយហូរហៀរយ៉ាងណា ចូរកុំភ្លេច កេរ្តិ៍ឈ្មោះខេមរា រុងរឿងថ្លៃថ្លា តាំងពីបុរាណ ព្រលឹងជាតិនៅគង់វង្សបានយូរ ទាល់តែយើង ស៊ូរួបរួមគ្នាគ្រប់ប្រាណ កសាងជាតិដោយក្តីក្លាហាន នោះជាតិយើងបានស្គាល់ក្តីរុងរឿង។

ខ្មែរស្រឡាញ់ខ្មែរចេះជួយខ្មែរនោះប្រទេសរបស់យើងអាចរីកចំរើនបាន

Sunday, March 31, 2013

អនុប្រធាន​គណបក្សសង្រ្គោះជាតិ​ចង់​កំណត់​អាណត្តិ​នាយក​រដ្ឋមន្រ្តី

លោក កឹម សុខា​ ប្រធាន​គណបក្ស​សិទ្ធិមនុស្ស (© សុវណ្ណារ៉ា)
សេចក្តីរាយការណ៍​របស់ គី សុខលីម ពីទីក្រុងភ្នំពេញ

លោក ​កឹម សុខា ប្រធាន​គណបក្ស​សិទ្ធិមនុស្ស​ដែល​បាន​ក្លាយ​ទៅ​ជា​អនុប្រធាន​គណបក្ស​ សង្រ្គោះជាតិ​ផ្លូវការ​​តាម​រយៈ​សមាជ​វិសាមញ្ញ​គណបក្ស​សិទ្ធមនុស្ស​កាល​ពី​ ព្រឹកមិញ​នេះ​បាន​ថ្លែង​កាល​ពី​ម្សិលមិញ​​ថា ប្រសិន​បើ​គណបក្ស​សង្រ្គោះជាតិ​ឈ្នះឆ្នោត​ដឹកនាំ​ប្រទេស​ឆ្នាំ​២០១៣​នេះ គណបក្ស​សង្រ្គោះជាតិ​នឹង​ធ្វើ​ការ​កែប្រែ​រដ្ឋធម្មនុញ្ញ​ដើម្បី​កំណត់​ អាណត្តិ​នាយក​រដ្ឋមន្រ្តី​ត្រឹមតែ​ពីរ​អាណត្តិ​ប៉ុណ្ណោះ​។ រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​នេះ មិន​បាន​ចែង​កំណត់​អាណត្តិ​នាយក​រដ្ឋ​មន្ត្រី​ទេ។

ប៉ុន្តែ​សម្រាប់​លោក​កឹម សុខា លោក​មាន​បំណង​ចង់​កំណត់​អាណត្តិ​នាយក​រដ្ឋមន្រ្តី​ត្រឹម​តែ​១០​ឆ្នាំ​ ប៉ុណ្ណោះ។ លោក​កឹម សុខា​បាន​ពន្យល់​ថា ប្រសិន​បើ​មាន​ការ​កំណត់​អាណត្តិ អ្នក​ដឹកនាំ​មិន​សូវ​ហ៊ាន​ប្រព្រឹត្តិ​កំហុស​ទេ ពីព្រោះ​ខ្លាច​ពេល​បាត់​បង់​អំណាច អ្នក​ដឹកនាំ​រូប​នោះ​អាច​ត្រូវ​បាន​ច្បាប់​នាំ​យក​មក​កាត់ទោស។

លោក​កែម ឡី អ្នកវិភាគ​សង្គម​នយោបាយ​ឯករាជ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​អត្ថាធិប្បាយ​ នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា ការ​កំណត់​អាណត្តិ​នាយក​រដ្ឋមន្ត្រី​គឺ​ជា​គំនិត​ល្អ​។ ល្អ​នៅ​ត្រង់​ថា អ្នក​ណា​ក៏​ដោយ នៅ​ពេល​ដែល​ដឹកនាំ​យូរ​ពេក ធ្វើ​ការ​យូរ​ពេក​នៅ​ក្នុង​អាជីព​ណា​មួយ​នោះ ពួក​គេ​មិន​សូវ​មាន​គំនិត​ថ្មីៗ​ទេ។ ផ្ទុយ​ទៅ​វិញ ធ្វើ​អោយ​ពួក​គេ​មាន​បក្ស​ពួក​កាន់​តែ​ច្រើន​ឡើង។ លោក កែម ឡី​ធ្វើ​ការ​កត់​សម្គាល់​ឃើញ​ថា មេដឹក​នាំ​អង្គការ​ធំៗ​ ដូចជា អង្គការ UNDP UNESCO ឬ UNICEF ត្រូវ​បាន​គេ​ផ្លាស់​ប្តូរ​ស្ទើរ​រៀងរាល់​មួយ​អាណត្តិ​ម្តង ​ពោល​គឺ​លោក​កម្រ​ឃើញ​ពួកគេ​ដឹកនាំ​ពីរ​អាណត្តិ​ជាប់​គ្នា​ណាស់។

ឆ្លើយ​តប​ទៅ​នឹង​ការ​ធ្វើ​អត្ថាធិប្បាយ​របស់​លោក​កឹម សុខា លោក ឈាង វ៉ុន សមាជិក​សភា​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ថ្លែង​ថា គណបក្ស​លោក​កឹម សុខា អាច​កែប្រែ​រដ្ឋធម្មនុញ្ញ​បាន លុះត្រា​តែ​គណបក្ស​នេះ​អាច​រក​សំឡេង​បាន ២​ភាគ​៣​នៅ​ក្នុង​រដ្ឋសភា​ជាតិ។ បើ​រក​មិន​បាន​ទេ គឺ​ជា​ការ​បរាជ័យ​នៅ​ក្នុង​ការ​ប៉ុនប៉ង​កែប្រែ​រដ្ឋ​ធម្មនុញ្ញ។ លោក ឈាង វ៉ុន បាន​បន្ត​បញ្ជាក់​ទៀត​ថា យើង​មិន​កំណត់​អាណត្តិ​នាយករដ្ឋ​មន្ត្រី​ទេ យើង​ទុក​អោយ​ប្រជាជន​ជា​អ្នក​កំណត់​វិញ៕

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Lady Gaga, Salman Khan