Freedom of news in the world ,wanted to show the problem in the societies

ជនជាតិខ្មែរកើតនៅលើដីខ្មែរ ត្រូវចេះខំថែជាតិឲ្យបានរុងរឿង កេរ្តិ៍ឈ្មោះជាតិ យើងបានថ្កុំថ្កើង លុះត្រាតែយើងចេះថែរក្សា។ ទោះបីខ្មែររស់នៅប្រទេសណា ចូរកុំភ្លេចថាខ្លួនកើតមកជាខ្មែរ កុំឲ្យបរទេស គេមកបង្វែរ ឲ្យខ្មែរនិងខ្មែរ បែកសាមគ្គីគ្នា ថ្វីបើគេហ៊ានចំណាយ ប្រាក់កាសចាយហូរហៀរយ៉ាងណា ចូរកុំភ្លេច កេរ្តិ៍ឈ្មោះខេមរា រុងរឿងថ្លៃថ្លា តាំងពីបុរាណ ព្រលឹងជាតិនៅគង់វង្សបានយូរ ទាល់តែយើង ស៊ូរួបរួមគ្នាគ្រប់ប្រាណ កសាងជាតិដោយក្តីក្លាហាន នោះជាតិយើងបានស្គាល់ក្តីរុងរឿង។

ខ្មែរស្រឡាញ់ខ្មែរចេះជួយខ្មែរនោះប្រទេសរបស់យើងអាចរីកចំរើនបាន

Sunday, March 31, 2013

បុគ្គលិក Mfone កំពុង​ធ្វើ​កូដកម្ម​សុំ​កិច្ច​អន្តារ​គមន៍​បើក​ប្រាក់​ខែ

ភ្នំពេញៈ នៅ​ព្រឹក​ថ្ងៃ​ទី​០១ ខែ​មេសា​នេះ បុគ្គលិក​ក្រុម​ហ៊ុន Mfone ដែល​មាន​ទី​តាំង​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​ព្រះ​មុនី​វង្ស ក្នុង​សង្កាត់​បឹង​កេង​កង​ទី៣ ខណ្ឌ​ចំការមន កំពុង​​ធ្វើ​កូដកម្ម​​នៅមុខ​ក្រសួង​សង្គម​កិច្ច​ការងារ សុំកិច្ចអន្តរាគមន៍ ដើម្បីឲ្យ​ក្រុម​ហ៊ុន​បើក​ប្រាក់​បៀវត្សរ៍ឲ្យពួកគេ។
Monday, 01 April 2013
ភ្នំពេញប៉ុស្តិ៍
កាល​ពី​ខែ​កុម្ភៈ កន្លង​មក ក្រុមហ៊ុន​បាន​បើក​ប្រាក់​ឲ្យ​រួច​រាល់​ហើយ ស្រាប់​តែ​នៅ​ដើម​ខែ​មិនា ក្រុមហ៊ុន​បាន​ប្រកាស​ព្យួរ​ការងារ ទើប​បុគ្គលិក​បាន​ប្រមូល​ផ្តុំគ្នា​ធ្វើ​កូដកម្ម​ទាមទារ​លក្ខ​ខណ្ឌ​ការងារ ៣​ចំណុច ក្នុង​នោះ ទី១ ទាមទារ​ឲ្យ​ក្រុមហ៊ុន​បើក​ប្រាក់​បំណាច់​និង​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ​ តាម​ច្បាប់ ​ការងារ, ទី២ សូម​ក្រុម​ហ៊ុន Mfone ប្រាក់​សំណង​ជូន​កម្មករ​និយោជិត​តាម​ច្បាប់​ការងារ និង​ទី៣ អំឡុង​ពេល​ព្យួរ​ការងារ បុគ្គលិក​ទំាង​អស់​ទាម​ទារ​ប្រាក់​បៀរវត្ស​គ្រប់​ចំនួន។
photo31 photo32
បុគ្គលិក Mfone កំពុងធ្វើកូដកម្មអហឹង្សា នៅមុខក្រសួងសង្គមកិច្ច ស្នើសុំឲ្យភាគីរាជរដ្ឋាភិបាល​ អន្តរាគមន៍​ទៅ​ក្រុម​ហ៊ុន​បើក​ប្រាក់​ខែ​ជូន​ពួកគេ។​រូបថត ហេង ជីវ័ន

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Lady Gaga, Salman Khan