Freedom of news in the world ,wanted to show the problem in the societies

ជនជាតិខ្មែរកើតនៅលើដីខ្មែរ ត្រូវចេះខំថែជាតិឲ្យបានរុងរឿង កេរ្តិ៍ឈ្មោះជាតិ យើងបានថ្កុំថ្កើង លុះត្រាតែយើងចេះថែរក្សា។ ទោះបីខ្មែររស់នៅប្រទេសណា ចូរកុំភ្លេចថាខ្លួនកើតមកជាខ្មែរ កុំឲ្យបរទេស គេមកបង្វែរ ឲ្យខ្មែរនិងខ្មែរ បែកសាមគ្គីគ្នា ថ្វីបើគេហ៊ានចំណាយ ប្រាក់កាសចាយហូរហៀរយ៉ាងណា ចូរកុំភ្លេច កេរ្តិ៍ឈ្មោះខេមរា រុងរឿងថ្លៃថ្លា តាំងពីបុរាណ ព្រលឹងជាតិនៅគង់វង្សបានយូរ ទាល់តែយើង ស៊ូរួបរួមគ្នាគ្រប់ប្រាណ កសាងជាតិដោយក្តីក្លាហាន នោះជាតិយើងបានស្គាល់ក្តីរុងរឿង។

ខ្មែរស្រឡាញ់ខ្មែរចេះជួយខ្មែរនោះប្រទេសរបស់យើងអាចរីកចំរើនបាន

Sunday, March 31, 2013

វ៉ា គឹមហុង ថា រដ្ឋាភិ​បាល​​កម្ពុជា​-​វៀត​ណាម គ្រោង​​​ទូទាត់​ ទំហំ​​ដី​​ដែល​ ​លយចូល​គ្នា​


​ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា បាន​ឲ្យដឹង​នា​ព្រឹក​ថ្ងៃច​ន្ទទី ១ ខែ មេសា នេះ ថា រដ្ឋាភិបាល​កម្ពុជា​-​និង វៀតណាម​គ្រោង​ទូទាត់​ទំហំ​ដី ដែល​លយ​ចូល គ្នា​ទៅវិញទៅមក ប​ន្ទា​ប់​​ពី​ការរកឃើញ និង វាស់វែង​រួចរាល់​មក​នោះ​។​
ប្ញទ្ធិពល
Monday 01 April 2013
The Free Press Magazine
លោក វ៉ា គឹមហុង ប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា
លោក វ៉ា គឹមហុង បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​រាយ​ការណ៏ព័ត៌មាន​ថា អាជ្ញាធរ​នៃ​ប្រទេស​ទាំង​ពីរ បាន​ចុះ​វាស់វែង​ពី​ទំហំ​ដី​ដែល​លយ​ចូល​គ្នា​នោះ រួចរាល់​ហើយ ឥឡូវ​កំពុងតែ​គណនា​ដើ​ម្បី​​បញ្ជូន​ទិន្នន័យ ទៅ​ថ្នាក់លើ សុំ​ការឯកភាព ទើប​ធ្វើ​ការដោះដូរ​ជា​ក្រោយ ។​
​យោង​តាមរ​បាយ​ការណ៏​ដែល​លើកឡើង​ដោយ​លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ឆ្នាំទៅ បានឲ្យដឹងថា ដី​កម្ពុជា​លយ​ចូល​ប្រទេស​វៀតណាម មាន​ទំហំ​សរុប ៩១៦​ហិកតា និង វៀតណាម​លយ ចូលមក​ប្រទេស​កម្ពុជា សរុប​ចំនួន ២.១៦០​ហិកតា ។ ដោយ​លោក​ថា​នឹង​មាន​ការទូទាត់​គ្នា ជាមួយ​ការសន្យា នឹង​មិន​ធ្វើឲ្យ​ទឹកដី​ខ្មែរ បាត់បង់​សូម្បីតែ​មួយ​មី​ល្លី​ម៉ែ​ត្រ​ទេ​។​
​កាលពី​ថ្ងៃ​ទី​២៧​មីនា​កន្លង​ទៅ រដ្ឋាភិបាល​បាន​ព្រមាន​ចាត់​វិធាន​ផ្លូវច្បាប់ ប្រឆាំង​អ្នកសារព័ត៌មាន​ណា ដែល​រាយ​ការណ៏​មិន​ត្រឹមត្រូវ​ពី​បញ្ហា​ព្រំដែន ខណៈ​ដែល​វិទ្យុ​អាស៊ីសេរី​បានធ្វើ​សម្ភាស​ន៏​ជាមួយ​ប្រជាពលរដ្ឋ​នៅតាម​ បណ្ដោយ​ព្រំដែន​ភាគ​ខាងលិច ដែលថា ទឹកដី​កម្ពុជា​បាន​បាត់បង់​ទៅ​ថៃ ៕

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Lady Gaga, Salman Khan