Freedom of news in the world ,wanted to show the problem in the societies

ជនជាតិខ្មែរកើតនៅលើដីខ្មែរ ត្រូវចេះខំថែជាតិឲ្យបានរុងរឿង កេរ្តិ៍ឈ្មោះជាតិ យើងបានថ្កុំថ្កើង លុះត្រាតែយើងចេះថែរក្សា។ ទោះបីខ្មែររស់នៅប្រទេសណា ចូរកុំភ្លេចថាខ្លួនកើតមកជាខ្មែរ កុំឲ្យបរទេស គេមកបង្វែរ ឲ្យខ្មែរនិងខ្មែរ បែកសាមគ្គីគ្នា ថ្វីបើគេហ៊ានចំណាយ ប្រាក់កាសចាយហូរហៀរយ៉ាងណា ចូរកុំភ្លេច កេរ្តិ៍ឈ្មោះខេមរា រុងរឿងថ្លៃថ្លា តាំងពីបុរាណ ព្រលឹងជាតិនៅគង់វង្សបានយូរ ទាល់តែយើង ស៊ូរួបរួមគ្នាគ្រប់ប្រាណ កសាងជាតិដោយក្តីក្លាហាន នោះជាតិយើងបានស្គាល់ក្តីរុងរឿង។

ខ្មែរស្រឡាញ់ខ្មែរចេះជួយខ្មែរនោះប្រទេសរបស់យើងអាចរីកចំរើនបាន

Sunday, March 31, 2013

រឿងក្តីព្រះវិហារ ថៃចាប់ផ្តើមទៅដល់ក្រុងឡាអេបណ្តើរៗហើ


 


ភ្នំពេញ: ​ពី​ទី​ក្រុងឡាអេ​ដែល​តុលាការ​យុត្តិធម៌​អន្តរជាតិ នឹង​បើកសវនាការ​រឿង​ពាក់ព័ន្ធ​នឹង​ទឹកដី​ជុំវិញ​ប្រាសាទ ព្រះវិហារ លោក កា​វី​ចុង​គី​ថាវ​ង្ស (Kavi Chongkittavorn) ដែលជា​អ្នកកាសែត​របស់​សារព័ត៌មាន​ដឺ​ណេ​សិន​របស់​ថៃ បាន​សរសេរ​រៀបរាប់​អំពី​ការត្រៀម​របស់​ថៃ សម្រាប់​ព្រឹត្តិការណ៍​នា​ពាក់កណ្តាល​ខែមេសា ដែល​កំពុង​តាមដាន​យ៉ាង​យកចិត្តទុកដាក់ ដោយ​មនុស្ស​គ្រប់រូប​នៅ​កម្ពុជា និង​ថៃ​។​

​តុលាការ​យុត្តិធម៌​អន្តរជាតិ នឹងធ្វើ​សាវ​នា​ការ​ចុងក្រោយ​នៅ​ថ្ងៃទី​១៥ ខែមេសា ដើម្បី​បកស្រាយ​សាលក្រម​ឆ្នាំ​១៩៦២ តាម​សំណើ​របស់​កម្ពុជា ដើម្បីអោយ​ច្បាស់លាស់​ព្រំដែន​នៅ​ជុំវិញ​ប្រាសាទព្រះវិហារ ខណៈដែល​សាលក្រម​នោះ ប្រកាសថា ព្រះវិហារ​ជា​របស់​កម្ពុជា ប៉ុន្តែ​ភាគី​ថៃ នៅតែ​បន្ត​ទាមទារ​ទឹកដី​នៅ​ជុំវិញ​នោះ ដោយ​ធ្វើអោយមាន​ជម្លោះព្រំដែន​រវាង​ប្រទេសជិតខាង​ទាំងពីរ​។​

​ នៅក្នុង​អត្ថបទ​របស់ខ្លួន លោក​កា​វី បានអោយដឹងថា ជនជាតិ​ថៃ​ជាង​១០០​នាក់ មាន​ចំណាប់អារម្មណ៍​ចូលរួម​ដោយ ផ្ទាល់​សា​វនា​ការ​នៅ​ទី​ក្រុងឡាអេ​។ ស្ថាន​ន​ទូត​ថៃ​នៅ​ទីនោះ កំពុង​រវល់​រៀបចំ​សម្រាប់​ទស្សនកិច្ច​របស់​ជនជាតិ​ថៃ ចំនួន​យ៉ាងហោចណាស់ ៥០ នាក់​ដែលជា​ព្រឹទ្ធសភា អ្នកនយោបាយ អ្នកប្រាជ្ញ និង​អ្នកកាសែត​។​

​ លោក​កា​វី អះអាងថា ថៃ​ឯកសារ មាន​ចំនួន ១៣៥៥ ទំព័រ ខណៈដែល​កម្ពុ​ជាមាន​ជាង ៣០០ ទំព័រ​។ នៅក្នុង​ប្រទេស​ថៃ មនុស្សម្នា​កំពុង​តាមដាន​ថា​តើ​ការសម្រេច​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ នឹង​ប៉ះពាល់​យ៉ាងណា​ដល់​រដ្ឋាភិបាល​រប​ស់លោក​ស្រី​យ៊ី​ង ឡាក់ និង​ស្ថានភាព​ព្រំដែន​កម្ពុជា និង​ថៃ​។​

​ភាគី​កម្ពុជា ត្រូវគេ​រំពឹងថា នឹង​អោយ​អង្គុយ​នៅ​ខាងស្តាំ ហើយ​ភាគី​ថៃ អង្គុយ​នៅ​ខាងឆ្វេង ក្នុង​បន្ទប់​តុលាការ​៕

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Lady Gaga, Salman Khan